តើ​កម្មវិធី​អ្នកមើល​ទំនាក់ទំនង​កំណត់​ពីរបៀប​ដែល​ខ្ញុំ​ជាសាច់​ញាតិ​នឹង​នរណា​ម្នាក់​ដោយ​របៀបណា ?

Share

នៅក្នុង​មែកធាង​គ្រួសារ និង​កម្រង​អនុស្សាវរីយ៍ អ្នក​មើល​ទំនាក់ទំនង​ប្រាប់​អ្នក​ថា​អ្នក​ជាប់​សាច់ញាតិ​ជាមួយ​មនុស្ស​ផ្សេងទៀត​ដោយ​របៀបណា ។

កំណែ​មុន​របស់​កម្មវីធី​អ្នកមើល​ទំនាក់ទំនង​បាន​គណនា​ទំនាក់ទំនង ដោយ​ផ្អែកលើ បុព្វការីជន​ចំនួន ១៥ ជំនាន់​របស់​អ្នក និង​កូនចៅ​ម្នាក់ៗ​របស់​ពួកគាត់​ចំនួន ១៥ ជំនាន់ ។

នៅ​ខែ​តុលា ឆ្នាំ​២០២៤ កម្មវិធី​អ្នកមើល​ទំនាក់ទំនង​ត្រូវបាន​ពង្រីក​ដើម្បី​រួមបញ្ចូល​ទំនាក់ទំនង​តាមរយៈ​ខ្សែស្រឡាយ​របស់​ស្វាមីភរិយា​ដែល​មិនទាន់​លែងលះ​របស់អ្នក ។ ដើម្បី​ធ្វើ​ឲ្យ​រឿង​នេះ​កើតឡើងបាន វិសាលភាព​នៃ​ការគណនា​បាន​ផ្លាស់ប្តូរ​បន្តិចបន្ដួច ។

ឥឡូវនេះ​ម៉ាស៊ីន​គណនា​កំណត់​ទំនាក់ទំនង​ចាប់តាំងពី គ.ស. ឆ្នាំ២០០ ដោយ​មិនគិតពី​ប៉ុន្មាន​ជំនាន់​នៅក្នុង​ខ្សែស្រឡាយ​នោះទេ ។

ម៉ាស៊ីន​គណនា​កំណត់​ទំនាក់ទំនង​កូនចៅ​សម្រាប់​បុព្វការីជន​ជាប់​ខ្សែ​ស្រឡាយ​ផ្ទាល់​ដែល​កើត​ក្រោយ គ.ស. ឆ្នាំ១៥០០ ។

នៅពេល​អ្នក​ធ្វើការ​ជាមួយ​ម៉ាស៊ីន​គណនា​ទំនាក់ទំនង សូម​ប្រយ័ត្ន​ចំណុច​ដូចខាងក្រោម ៖

  • ប្រសិនបើ​បុព្វការីជន​រួម​ដែល​ភ្ជាប់អ្នក​ទៅនឹង​កូនចៅ​របស់​បុព្វការីជន​ដែល​បាន​កើត​មុន គ.ស. ឆ្នាំ១៥០០ នោះ​នឹង​រកមិន​ឃើញ​ទំនាក់ទំនង​ទេ ។
  • អ្នក​អាច​ជាប់សាច់ញាតិ​ជាមួយ​នរណាម្នាក់​ផ្សេងទៀត​តាម​វិធី​ជាច្រើន ។ ម៉ាស៊ីន​គណនា​បង្ហាញ​វិធី​ខ្លីបំផុត​រវាង​អ្នក​ទាំងពីរ ។
  • ប្រសិនបើ​អ្នក​មាន​មែកធាង​ចង្កោម​គ្រួសារ នោះ​ម៉ាស៊ីន​គណនា​ប្រើ​មែកធាង​ដែល​អ្នក​ពេញចិត្ត ។
  • ការរឹតបន្តឹង​ឯកជនភាព​អាច​ការពារ​ម៉ាស៊ីន​គណនា​ពី​ការបង្ហាញ​ទំនាក់ទំនង​ដែល​ជិតស្និទ្ធ ។

អត្ថបទដែលជាប់ទាក់ទង

តើ​ខ្ញុំ​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​មើល​ទំនាក់ទំនង​របស់​ខ្ញុំ​ទៅនឹង​បុគ្គល​ម្នាក់​នៅក្នុង​កម្មវិធី​កម្រង​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បើក ឬ​បិទ​ជម្រើស​ក្នុង​ការមើល​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​អ្នកប្រើប្រាស់​ដទៃ​ទៀត​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?