តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ស្ថានភាព​ពី​ស្លាប់​មក​នៅរស់​នៅក្នុង​មែកធាង​គ្រួសារ​បាន​ដោយ​របៀប​ណា ?

ការ​ការពារ​ឯកជនភាព​របស់​បុគ្គល និង​ក្រុម​គ្រួសារ​គឺជា​អាទិភាព​ដ៏​ខ្ពស់​មួយ​នៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ ។

ដំណើរ​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​នៃ​កំណត់ត្រា​មែកធាង​គ្រួសារ​មួយ​ពី​ស្លាប់​មក​នៅរស់ ដំណើរ​ការ​ខុសៗ​គ្នា ដោយ​អាស្រ័យ​ថា តើ​អ្នក​គឺ​ជា​អ្នក​រួម​ចំណែក​ដែរ​ឬ​ទេ ហើយ​តើ​មាន​អ្នក​ចូល​រួម​ចំនួន​ប៉ុន្មាន​នាក់ ។ នៅពេល​អ្នក​ផ្លាស់ប្ដូរ​កំណត់ត្រា​ពី​ស្លាប់​មក​នៅរស់ នោះ​កំណត់ត្រា​នេះ​នឹង​ផ្លាស់​ទៅ​ក្នុង​កន្លែង​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ ។ ប្រសិន​បើ​អ្នក​ជា​អ្នក​រួម​ចំណែក​តែ​ម្នាក់ នោះ​បុគ្គល​នេះ​នឹង​ផ្លាស់​ទៅ​ក្នុង​កន្លែង​ឯកជន​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិនមែន​ជា​អ្នក​រួម​ចំណែក​ទេ ឬ​កំណត់ត្រា​នេះ​មាន​អ្នករួម​ចំណែក​ជាច្រើន​នាក់ នោះ​ដំណើរការ​នេះ​កាន់តែ​ពិបាក ។

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពេលខ្លះ​អាច​មើលឃើញ​បុគ្គល​នៅរស់​ថា​បាន​ស្លាប់ ។ ប្រសិនបើ​អ្នក​ជួបប្រទះ​ស្ថានភាព​ដូច្នេះ សូម ទាក់ទង​មក​កាន់​យើង ៖

  • កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ដែល​បាន​គូសចំណាំ​ថា​បាន​ស្លាប់​នោះ គឺ​មិនត្រឹមត្រូវ​ទេ ។
  • ការបំពេញ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​បានគូស​ចំណាំ​មិនត្រឹមត្រូវ​ថា​បុគ្គល​នេះ​បាន​ស្លាប់ ។

មុនពេលអ្នកចាប់ផ្ដើម

សូម​ធានា​ឲ្យបាន​ថា ការកំណត់​គណនី​របស់​អ្នក​មាន​អាសយដ្ឋាន​អ៊ីម៉ែល ឬ​លេខ​ទូរសព្ទ​ដែល​មាន​សុពលភាព ។ ទាំងពីរ​មុខ​នេះ​អាច​មាន​គុណប្រយោជន៍​នៅក្នុង​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ ។ ប្រសិនបើ​អ្នក​ប្រើ​ថេប្លេត យើង​សូម​ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើ​កម្មវិធី​ឧបករណ៍​ចល័ត​របស់​មែកធាង​គ្រួសារ ជំនួស​ឲ្យ​ការប្រើ​គេហទំព័រ​នេះ ។

ជំហាន ( គេហទំព័រ )

ប្រសិនបើអ្នកគឺជាអ្នករួមចំណែកតែម្នាក់គត់ ។


  1. សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  2. សូមចុច សេចក្ដី​លម្អិត ។
  3. នៅក្នុង​ផ្នែក សំខាន់ ដែល​នៅជិត​នឹង​បញ្ជី​កាលបរិច្ឆេទ​មរណភាព សូម​ជ្រើសរើស កែសម្រួល ។
  4. នៅក្នុង​ប្រអប់​ដែល​បង្ហាញ​ឡើង សូម​ចុច​សញ្ញា រង្វង់ ដែល​បាន​ដាក់ស្លាក​ថា នៅរស់ ។
  5. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  6. សូម​ចុច រក្សា​ទុក ។

ឥឡូវ​នេះ​ពាក្យថា « នៅរស់ » បង្ហាញ​នៅក្នុង​ប្រអប់​មរណភាព ហើយ​បដា​បុគ្គល​ឯកជន បង្ហាញ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​របស់​បុគ្គល​នេះ ។ ឥឡូវ​នេះ មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញ​កំណត់ត្រា​នេះ ។

ប្រសិនបើអ្នកមិនមែនជាអ្នករួមចំណែកតែម្នាក់ទេ ៖


  1. សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  2. សូមចុច សេចក្ដី​លម្អិត ។
  3. នៅក្នុង​ផ្នែក សំខាន់ ដែល​នៅជិត​នឹង​បញ្ជី​កាលបរិច្ឆេទ​មរណភាព សូម​ជ្រើសរើស កែសម្រួល ។
  4. នៅក្នុង​ប្រអប់​ដែល​បង្ហាញ​ឡើង សូម​ចុច រង្វង់ ដែល​បាន​ដាក់ស្លាក​ថា នៅរស់ ។
  5. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  6. សូម​ចុច រក្សា​ទុក ។
  7. សូម​វាយបញ្ចូល​ការពន្យល់​សម្រាប់​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ ដើម្បី​ឲ្យ​ពិនិត្យ​មើល​សំណើ​របស់​អ្នក ។ សូម​ផ្តល់​ព័ត៌មាន​ដូច​តទៅ​នេះ ៖
    • ទំនាក់ទំនង​របស់​អ្នក​ជាមួយ​បុគ្គល​ដែល​ត្រូវការ​ការយក​ចិត្តទុកដាក់ ។
    • របៀប​មួយ​ដែល​អ្នក​ដឹងថា បុគ្គល​នេះ​នៅ​រស់ ។
    • ប្រសិនបើ​អាច​ធ្វើបាន សូម​បញ្ចូល​អាសយដ្ឋាន​ជាក់ស្តែង​បច្ចុប្បន្ន​របស់​បុគ្គល​រូប​នេះ ។
  8. សូម​ចុច បញ្ជូន ។

ឥឡូវនេះ សំណើ​នេះ​បញ្ជូន​ទៅកាន់​ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ហើយ ។ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ​នឹងពិនិត្យមើល​សំណើ​របស់​អ្នក ហើយ​នឹង​ចាត់វិធានការ​ដែល​ត្រឹមត្រូវ ។ 

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

ប្រសិនបើអ្នកគឺជាអ្នករួមចំណែកតែម្នាក់គត់ ។


  1. សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  2. សូម​ចុច សេចក្ដី​លម្អិត ។
  3. នៅក្នុង​ផ្នែក សំខាន់ សូម​ចុច​កាលបរិច្ឆេទ​មរណភាព ។
  4. នៅ​ជ្រុង​ខាង​ស្ដាំ​ផុត​នៃ​អេក្រង់ សូម​ចុច កែសម្រួល ។
  5. អាស្រ័យទៅលើ​ឧបករណ៍​របស់​អ្នក សូម​ចុច​លើ​សញ្ញា រង្វង់ ឬ​សញ្ញា ចតុកោណ ដែល​បាន​ដាក់​ស្លាក​ថា នៅរស់ ។
  6. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  7. សូម​ចុច រក្សាទុក ។

ឥឡូវ​នេះ​ពាក្យថា « នៅរស់ » បង្ហាញ​នៅក្នុង​ប្រអប់​មរណភាព ហើយ​បដា​បុគ្គល​ឯកជន បង្ហាញ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​របស់​បុគ្គល​នេះ ។ ឥឡូវ​នេះ មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញ​កំណត់ត្រា​នេះ ។

ប្រសិនបើអ្នកមិនមែនជាអ្នករួមចំណែកតែម្នាក់ទេ ៖


  1. សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  2. សូម​ចុច សេចក្ដី​លម្អិត ។
  3. នៅក្នុង​ផ្នែក សំខាន់ សូម​ចុច​លើ​កាលបរិច្ឆេទ​មរណភាព ។
  4. នៅ​ជ្រុង​ខាង​ស្ដាំ​ផុត​នៃ​អេក្រង់ សូម​ចុច កែសម្រួល ។
  5. អាស្រ័យទៅលើ​ឧបករណ៍​របស់​អ្នក សូម​ចុច​លើ​សញ្ញា រង្វង់ ឬ​សញ្ញា ចតុកោណ ដែល​បាន​ដាក់​ស្លាក​ថា នៅរស់ ។
  6. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  7. សូម​ចុច រក្សាទុក ។
  8. សូម​វាយបញ្ចូល​ការពន្យល់​សម្រាប់​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ ដែល​អាច​ពិនិត្យ​មើល​សំណើ​របស់​អ្នក ។ សូម​ផ្តល់​ព័ត៌មាន​ដូច​តទៅ​នេះ ៖
    • ទំនាក់ទំនង​របស់​អ្នក​ជាមួយ​បុគ្គល​ដែល​ត្រូវការ​ការយក​ចិត្តទុកដាក់ ។
    • របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់ ។
    • ប្រសិនបើ​អាច​ធ្វើបាន សូម​បញ្ចូល​អាសយដ្ឋាន​ជាក់ស្តែង​បច្ចុប្បន្ន​របស់​បុគ្គល​រូប​នេះ ។
  9. សូម​ចុច បញ្ជូន ។

ឥឡូវនេះ សំណើ​នេះ​បញ្ជូន​ទៅកាន់​ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ហើយ ។ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ​នឹងពិនិត្យមើល​សំណើ​របស់​អ្នក ហើយ​នឹង​ចាត់វិធានការ​ដែល​ត្រឹមត្រូវ ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

ប្រសិនបើអ្នកគឺជាអ្នករួមចំណែកផ្តល់ព័ត៌មានតែម្នាក់គត់ ៖

សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។

  1. សូម​ចុច​លើ​កាលបរិច្ឆេទ​មរណភាព ហើយ​បន្ទាប់មក សូម​ចុច កែសម្រួល ។
  2. សូម​ចុច​សញ្ញា រង្វង់ ដែល​បាន​ដាក់ស្លាក​ថា នៅរស់ ។
  3. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  4. សូម​ចុច រក្សា​ទុក ។

ឥឡូវ​នេះ​ពាក្យថា « នៅរស់ » បង្ហាញ​នៅក្នុង​ប្រអប់​មរណភាព ហើយ​បដា​បុគ្គល​ឯកជន បង្ហាញ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​របស់​បុគ្គល​នេះ ។ ឥឡូវ​នេះ មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញ​កំណត់ត្រា​នេះ ។

ប្រសិនបើអ្នកមិនមែនជាអ្នករួមចំណែកតែម្នាក់ទេ ៖


  1. សូម​ស្រាវជ្រាវ​រក​ទំព័រ​បុគ្គល របស់​បុគ្គល​ដែល​នៅរស់​នេះ ។
  2. សូម​ចុច​លើ​កាលបរិច្ឆេទ​មរណភាព ហើយ​បន្ទាប់មក សូម​ចុច កែសម្រួល ។
  3. សូម​ចុច​សញ្ញា រង្វង់ ដែល​បាន​ដាក់ស្លាក​ថា នៅរស់ ។
  4. សូម​វាយ​បញ្ចូល​របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់​នៅឡើយ ។
  5. សូម​ចុច រក្សា​ទុក ។
  6. សូម​វាយបញ្ចូល​ការពន្យល់​សម្រាប់​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ ដែល​អាច​ពិនិត្យ​មើល​សំណើ​របស់​អ្នក ។ សូម​ផ្តល់​ព័ត៌មាន​ដូច​តទៅ​នេះ ៖
    • ទំនាក់ទំនង​របស់​អ្នក​ជាមួយ​បុគ្គល​ដែល​ត្រូវការ​ការយក​ចិត្តទុកដាក់ ។
    • របៀប​ដែល​អ្នក​ដឹង​ថា បុគ្គល​នេះ​នៅរស់ ។
    • ប្រសិនបើ​អាច​ធ្វើបាន សូម​បញ្ចូល​អាសយដ្ឋាន​ជាក់ស្តែង​បច្ចុប្បន្ន​របស់​បុគ្គល​រូប​នេះ ។
  7. សូម​ចុច បញ្ជូន ។

ឥឡូវនេះ សំណើ​នេះ​បញ្ជូន​ទៅកាន់​ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ហើយ ។ អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ​នឹងពិនិត្យមើល​សំណើ​របស់​អ្នក ហើយ​នឹង​ចាត់វិធានការ​ដែល​ត្រឹមត្រូវ ។ 

ការធ្វើការជាមួយអ្នកគ្រប់គ្រងប្រព័ន្ធ

អ្នក​គ្រប់គ្រង​ប្រព័ន្ធ​នេះ​អាច​ទាក់ទង​ទៅ​កាន់​អ្នក ដើម្បី​សាកសួរ​ពី​អាសយដ្ឋាន​ជាក់ស្តែង​របស់​បុគ្គល​ដែល​នៅរស់ ។ អាសយដ្ឋាន​នេះ​នឹង​ជួយ​ដល់​អ្នក​គ្រប់គ្រង​ឲ្យបញ្ជាក់​ពី​ស្ថានភាព​នៅ​រស់​របស់​បុគ្គល​នោះ ។

ប្រសិនបើ​អ្នក​គ្រប់គ្រង​ធ្វើ​បច្ចុប្បន្នភាព ហើយ​អ្នក​លែង​មើលឃើញ​កំណត់ត្រា​របស់​បុគ្គល​នេះ​នៅក្នុង​មែកធាង​គ្រួសារ​ទៀត​ហើយ នោះ​អ្នក​អាច​បន្ថែម​បុគ្គល​នេះ​បាន​ហើយ ។

អត្ថបទដែលទាក់ទង


តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ព័ត៌មាន​សំខាន់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​បន្ថែម​អនុស្សាវរីយ៍​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​ផ្លាស់ប្ដូរ​ស្ថានភាព​ពី​នៅរស់​មក​ស្លាប់​នៅលើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?