តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ដើម្បី​ដោះស្រាយ​បញ្ហា​ទិន្នន័យ « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នោះ​អ្នក​ត្រូវតែ​កែសម្រួល​ឈ្មោះ​របស់​បុគ្គល​នោះ ។ បន្ទាប់​មក សូម​ប្រាកដ​ថា ពុម្ព​ភាសា​ត្រូវគ្នា​ទៅនឹង​អក្សរ​ដែល​បាន​ប្រើ ថា​អក្សរ​នីមួយៗ​ស្ថិត​នៅក្នុង​ប្រអប់​ត្រឹមត្រូវ ហើយ​ថា​អក្សរ​នីមួយៗ​ស្ថិត​នៅក្នុង​ប្រអប់​ដាច់​ដោយ​ឡែក​ពីគ្នា ។

បញ្ហា​ទិន្នន័យ​នេះ​មិន​អាច​បោះបង់​ចោល​បាន​ទេ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​កែសម្រួល​នោះ ។ សូម​បើក​ទំព័រ​បុគ្គល ។
  3. សូម​ចុចលើ​រូបតំណាង​ខ្មៅដៃ ដែល​នៅ​ជាប់នោះ​គឺ មាន​ឈ្មោះ​របស់​បុគ្គល​នោះ ។
  4. ជ្រើសរើស​ពុម្ព​ភាសា​ត្រឹមត្រូវ សម្រាប់​ឈ្មោះ​នោះ ។ ប្រអប់​ពុម្ព​ភាសា​គឺ​នៅ​ខាងលើ​ប្រអប់​ចំណងជើង ។
  5. សូម​ប្រើ​មុខងារ​ពិសេស​សម្រាប់​កាត់ និង​បិទភ្ជាប់​នៅលើ​កុំព្យូទ័រ​របស់​អ្នក ដើម្បី​ផ្លាស់ទី​ផ្នែក​នីមួយៗ​នៃ​ឈ្មោះ​នេះ​ទៅកាន់​ប្រអប់​ត្រឹមត្រូវ​សម្រាប់​សំណុំ​តួអក្សរ​ទាំងនោះ ។ សារ​ព្រមាន​នឹង​បាត់​ទៅ នៅពេល​ដែល​តួអក្សរ​ត្រឹមត្រូវ​ស្ថិត​នៅក្នុង​ប្រអប់​ត្រឹមត្រូវ ។
  6. សូម​អូស​ចុះក្រោម​ទៅកាន់​ប្រអប់ ហេតុផល​ដែល​ព័ត៌មាន​នេះ​គឺ​ត្រឹមត្រូវ ។ សូម​វាយបញ្ចូល​ការពន្យល់​សម្រាប់​ការផ្លាស់ប្ដូរ​របស់​អ្នក ។
  7. សូម​ចុចលើ រក្សាទុក ។

គន្លឹះ ៖ តាម​លំនាំដើម មែកធាង​គ្រួសារ​បង្ហាញ​ឈ្មោះ​មកពី​ភាសា​មិនមែន​រ៉ូម៉ាំង ដូចជា​ភាសា​ចិន ជប៉ុន និង​កូរ៉េ​តាម​អក្សរ​ភាសា​ដើម​របស់​ពួកគេ ។ នៅក្នុង ការកំណត់​គណនី​របស់​អ្នក អ្នក​អាច​ជ្រើសរើស​ដើម្បី​បង្ហាញ​ឈ្មោះ​ទាំងអស់​ជា​អក្សរ​រ៉ូម៉ាំង ( ឡាតាំង ) បាន ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ មិន​បង្ហាញ​រូបតំណាង​បញ្ហា​ទិន្នន័យ​ដូច​នៅលើ​គេហទំព័រ​នោះ​ទេ ។ ទោះយ៉ាងណា សម្រាប់​បញ្ហា​ទិន្នន័យ​ជាក់លាក់​នេះ អ្នក​នៅតែ​អាច​មើលឃើញ និង​ជួសជុល​វា​ដោយ​ការកែសម្រួល​ឈ្មោះ​របស់​បុគ្គល​នោះ​បាន​ដដែល ។ ប្រសិនបើ​បុព្វការីជន​របស់​អ្នក​ជាច្រើន​មាន​បញ្ហា​ទិន្នន័យ​នេះ នោះ​អ្នក​អាច​នឹង​ឃើញ​ថា វា​ងាយស្រួល​ជាង​ដើម្បី​ស្វែងរក និង​កែតម្រូវ​វា​នៅលើ​គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

  1. សូម​ចូល​ទៅ​កម្មវិធី​ឧបករណ៍​ចល័ត​មែកធាង​គ្រួសារ ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​អ្នក​ចង់​កែសម្រួល​នោះ ។ សូម​បើក​ទំព័រ​បុគ្គល ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។
  4. សូម​ចុចលើ កែសម្រួល ។ ប្រសិនបើ​មាន​បញ្ហា​ទិន្នន័យ​នេះ នោះ​អ្នក​នឹង​ឃើញ​ការព្រមាន​នៅលើ​អេក្រង់ ។
  5. ជ្រើសរើស​ពុម្ព​ភាសា​ត្រឹមត្រូវ សម្រាប់​ឈ្មោះ​នោះ ។ ឈ្មោះ​ភាសា​នឹង​បង្ហាញ​ឡើង​នៅ​ខាងលើ​ប្រអប់​ចំណងជើង ។ ប្រអប់​នេះ​អាច​មាន​ឈ្មោះ​ភាសា ឬ​មាន​ពាក្យ « ផ្សេងៗ » ។
  6. សូម​ប្រើ​មុខងារ​ពិសេស​សម្រាប់​កាត់ និង​បិទភ្ជាប់​នៅលើ​ឧបករណ៍​របស់​អ្នក ដើម្បី​ផ្លាស់ទី​ផ្នែក​នីមួយៗ​នៃ​ឈ្មោះ​នេះ​ទៅកាន់​ប្រអប់​ត្រឹមត្រូវ​សម្រាប់​សំណុំ​តួអក្សរ​ទាំងនោះ ។ សារ​ព្រមាន​នឹង​បាត់​ទៅ នៅពេល​ដែល​តួអក្សរ​ត្រឹមត្រូវ​ស្ថិត​នៅក្នុង​ប្រអប់​ត្រឹមត្រូវ ។
  7. សូម​ចុចលើ បន្ដ ។
  8. សូម​វាយបញ្ចូល​ការពន្យល់​សម្រាប់​ការផ្លាស់ប្ដូរ​របស់​អ្នក ។
  9. សូម​ចុចលើ រក្សាទុក ។

អត្ថបទដែលទាក់ទង

តើ​អ្វីទៅ​ជា​បញ្ហា​ទិន្នន័យ « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នៅក្នុង​មែកធាង​គ្រួសារ ?
តើ​ខ្ញុំ​អាច​វាយបញ្ចូល​ឈ្មោះ​មួយ​ជា​ភាសា​ផ្សេងទៀត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
ពុម្ព​ភាសា​សម្រាប់​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ
តើ​ខ្ញុំ​វាយបញ្ចូល​ឈ្មោះ​ជា​ភាសា​ចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​មាន​បញ្ហា​ទិន្នន័យ​អ្វីខ្លះ​ដែល​អាច​កើត​មាន​នៅក្នុង​មែកធាង​គ្រួសារ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?