តើ​មាន​បញ្ហា​ទិន្នន័យ​អ្វីខ្លះ​ដែល​អាច​កើត​មាន​នៅក្នុង​មែកធាង​គ្រួសារ ?

នៅពេល​មែកធាង​គ្រួសារ​រកឃើញ​បញ្ហា​ទិន្នន័យ​ដែល​មិន​អាចកើត​មាន ឬ​មិន​ទំនង​សម្រាប់​បុគ្គល​ម្នាក់ នោះ​វា​បង្ហាញ​រូបតំណាង​បញ្ហា​ទិន្នន័យ ។ រូប​តំណាង​នោះ​គឺ​រាង​ការ៉េ​ក្រហម​ដែល​មាន​ឧទានសញ្ញា​ពណ៌​ស ។

តារាង​នេះ​រាយ​រាល់​បញ្ហា​ទិន្នន័យ ពិពណ៌នា​នៅ​ពេល​ដែល​វា​លេច​ឡើង និង​បង្ហាញ​ថា​តើ​អ្នក​អាចច្រានចោល​បាន​ឬ​អត់ ។
 

    បញ្ហា​ទិន្នន័យការពិពណ៌នាតើ​អាច​ច្រានចោល​បានទេ ?
    កំណើត​បន្ទាប់​ពី​ឪពុក​ស្លាប់ឆ្នាំ​កំណើត​របស់​កូន​គឺ​ក្រោយ​ឆ្នាំ​ស្លាប់​របស់​ឪពុក ។ទេ
    កំណើត​បន្ទាប់​ពី​ឆ្នាំ​ដែល​ម្ដាយ​អាច​មាន​កូនឆ្នាំ​កំណើត​របស់​កូន​គឺ​បន្ទាប់​ពី​ម្តាយ​មាន​អាយុ ៥២ ឆ្នាំ ដែល​ជា​ធម្មតា​ជា​ចុង​បញ្ចប់​នៃ​អាយុ​ដែល​អាច​មាន​កូន​បាន ។បាទ ឬ ចាស
    កំណើត​បន្ទាប់​ពី​ម្ដាយ​ស្លាប់ឆ្នាំ​កំណើត​របស់​កូន​គឺ​នៅ​ពេល​ក្រោយ​ពី​ឆ្នាំ​ស្លាប់​របស់​ម្តាយ ។ទេ
    កំណើត​មុន​ពេល​ដែល​ឪពុក​អាច​មាន​កូនឆ្នាំ​កំណើត​របស់​កូន​គឺ​មុន​ពេល​ដែល​ឪពុក​មាន​អាយុ ១២ ឆ្នាំ ។ទេ
    កំណើត​មុនពេល​ម្ដាយ​អាច​មាន​កូនឆ្នាំ​កំណើត​របស់​កូន​គឺ​មុន​ពេល​ម្តាយ​មាន​អាយុ ១២ ឆ្នាំ ។បាទ ឬ ចាស
    កើត​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍ឆ្នាំ​កំណើត​របស់​បុគ្គល​នោះ​គឺ​បន្ទាប់​ពី​ឆ្នាំ​រៀប​អាពាហ៍ពិពាហ៍ ។ ទេ
    កើត​បន្ទាប់​ពី​សា្វមី ឬ​ភរិយា​ស្លាប់ឆ្នាំ​កំណើត​របស់​បុគ្គល​នោះ​គឺ​បន្ទាប់​ពី​ឆ្នាំ​ស្លាប់​របស់​ស្វាមី ឬ​ភរិយា ។ទេ
    កូន​បាន​កើត​មុន​ឪពុកឆ្នាំ​កំណើត​របស់​កូន​គឺ​មុន​ឆ្នាំ​កំណើត​របស់​ឪពុក ។ទេ
    កូន​កើត​មុន​ម្ដាយឆ្នាំ​កំណើត​របស់​កូន​គឺ​មុន​ឆ្នាំ​កំណើត​របស់​ម្តាយ ។ទេ
    កូន​បាន​ដាក់​ឈ្មោះ​មុន​ឪពុកឆ្នាំ​ពិធី​ចូលជា​គ្រីស្ទាន​របស់​កូន​គឺ​បាន​ចុះ​មុន​ឆ្នាំ​កំណើត​ឪពុក ។ទេ
    កូន​ទទួល​ពិធី​ចូលជា​គ្រីស្ទាន​មុន​ម្ដាយឆ្នាំ​ពិធី​ចូលជា​គ្រីស្ទាន​របស់​កូន​គឺ​បាន​ចុះ​មុន​ឆ្នាំ​កំណើត​ម្ដាយ ។ទេ
    កូន​ស្លាប់​មុន​ឪពុក ឆ្នាំ​មរណភាព​របស់​កូន​គឺ​មុន​ឆ្នាំ​កំណើត​របស់​ឪពុក ។ ទេ
    កូន​ស្លាប់​មុន​ម្ដាយ ឆ្នាំ​មរណភាព​របស់​កូន​គឺ​មុន​ឆ្នាំ​កំណើត​របស់​ម្តាយ ។ ទេ
    កូន​មិន​ត្រូវគ្នា

    បុគ្គល​នេះ​មាន​កូន ប៉ុន្ដែ​បញ្ជី​បាន​ចុះ​ថា « គ្មាន​កូន » ។

    ប្ដី​ប្រពន្ធ​នេះ​មាន​កូន ប៉ុន្ដែ​បញ្ជី​បាន​ចុះ​ថា « គ្មាន​កូន » ។

    ទេ
    ពិធី​ចូលជា​គ្រីស្ទាន​មុន​ពេល​ដែល​ឪពុក​អាច​មាន​កូនឆ្នាំ​ពិធី​ចូលជា​គ្រីស្ទាន​របស់​កូន​គឺ​បាន​ចុះ​មុន​ពេល​ឪពុក​អាយុ​យ៉ាចហោច​ណាស់ ១២ ឆ្នាំ ។ទេ
    ពិធីដាក់​ឈ្មោះ​មុន​ពេល​ដែល​ម្ដាយ​អាច​មាន​កូនឆ្នាំ​ពិធី​ចូលជា​គ្រីស្ទាន​របស់​កូន​គឺ​បាន​ចុះ​មុន​ពេល​ម្ដាយ​អាយុ​យ៉ាចហោច​ណាស់ ១២ ឆ្នាំ ។ទេ
    ឆ្នាំ​ស្លាប់​មុន​ឆ្នាំ​កំណើតឆ្នាំ​មរណភាព​របស់​បុគ្គល​នោះ​គឺ​មុន​ឆ្នាំ​កំណើត ។ទេ
    មរណភាព​មុនពេល​កាលបរិច្ឆេទ​ពិធី​ចូលជា​គ្រីស្ទានឆ្នាំ​ពិធី​ចូលជា​គ្រីស្ទាន​របស់​កូន​គឺ​បាន​ចុះ​មុន​ឆ្នាំ​កំណើត​ឪពុក ។
    ស្លាប់​មុន​ពេល​ស្វាមី ឬ​ភរិយា​កើតឆ្នាំ​មរណភាព​របស់​បុគ្គល​នោះ​គឺ​មុន​ឆ្នាំ​កំណើត​របស់​ប្តី ឬ​ប្រពន្ធ ។ទេ
    ឆ្នាំ​ស្លាប់​មុន​រៀប​អាពាហ៍ពិពាហ៍ឆ្នាំ​មរណភាព​របស់​បុគ្គល​នោះ​គឺ​មុន​ឆ្នាំ​អាពាហ៍ពិពាហ៍ ។ទេ
    បាន​ស្លាប់​ក្មេង​ពេក​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍ ឬ​ការ​មាន​កូនបុគ្គល​នោះ​មាន​ព័ត៌មាន​អាពាហ៍ពិពាហ៍ ឬ​ព័ត៌មាន​របស់​កូន ប៉ុន្តែ​បុគ្គល​នោះ​បានស្លាប់​ក្នុង​វ័យ ៨ ឆ្នាំ ឬ​ក្មេង​ជាង​នោះ ។បាទ ឬ ចាស
    តួអក្សរ​មិន​ត្រឹមត្រូវឈ្មោះ​សំខាន់​មាន​តួអក្សរ​ដែល​មិន​ត្រឹមត្រូវ ។បាទ ឬ ចាស
    តួអក្សរ​មិន​ត្រឹមត្រូវឈ្មោះ​សំខាន់​មាន​តួអក្សរ​ដដែលៗ​មិន​ត្រឹម​ត្រូវ ។បាទ ឬ ចាស
    តម្រូវ​ឲ្យ​ដាក់​ភេទ​ប្រុស ឬ​ស្រីបញ្ជាក់​អំពី​ភេទ​របស់​បុគ្គល​នេះ ។ទេ
    ពង្សាវលី​ជា​រង្វង់បុគ្គល​នោះ​មាន​កូន​ម្នាក់​ដែល​ត្រូវបាន​ចុះ​បញ្ជី​ជា​ឪពុក ឬ​ម្តាយ​ផងដែរ ។ ទេ
    អាពាហ៍ពិពាហ៍​មិន​ត្រូវគ្នាបុគ្គល​នោះ​បាន​រៀប​អាពាហ៍ពិពាហ៍ ឬ​រស់នៅ​ជាមួយ​គ្នា ប៉ុន្តែ​ហេតុការណ៏​ចុះថា « មិន​ដែល​រៀប​អាពាហ៍ពិពាហ៍​ទេ » ។ទេ
    រៀប​អាពាហ៍ពិពាហ៍​មុន​អាយុ ១២ ឆ្នាំស្វាមី ឬ​ភរិយា​មាន​អាយុ​តិច​ជាង ១២ ឆ្នាំ ពេល​រៀបការ ។បាទ ឬ ចាស
    បាត់​កាលបរិច្ឆេទ ឬ​ទីកន្លែង​ព្រឹត្តិការណ៍​បទដ្ឋានកាលបរិច្ឆេទ ឬ​ទីកន្លែង​សម្រាប់​ព្រឹត្តិការណ៍​មួយ ដូចជា​កំណើត អាពាហ៍ពិពាហ៍ ឬ​មរណភាព គឺ​មិន​ត្រូវ​បាន​ធ្វើ​បទដ្ឋាន​ដោយ​យោង​តាម​មូលដ្ឋាន​ទិន្នន័យ​ទេ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការស្វែងរក ។ទេ
    បុគ្គល​ដែល​មាន​អាយុ​ច្រើន​ជាង ១២០ ឆ្នាំបុគ្គល​នេះ​ចាស់​ពេក​ហើយ​មិន​អាច​រស់នៅ​បាន​ទេ ។ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​គឺ​លើស​ពី ១២០ ឆ្នាំ ។ទេ
    អាច​មាន​កូន​ស្ទួន​គ្នាព័ត៌មាន​អំពី​កុមារ ២ ឬ​ច្រើន​នាក់​គឺ​ស្រដៀង​គ្នា ៖ ឈ្មោះ​ដូច​គ្នា ។ ឆ្នាំ​កំណើត​ដូចគ្នា ឬ​គ្មាន ។ ឆ្នាំ​មរណភាព​ដូចគ្នា ឬ​គ្មាន ។ ស្ថានភាព​រស់​នៅ​ដូចគ្នា ។បាទ ឬ ចាស
    អាច​មាន​ស្វាមី ឬ​ភរិយា​ស្ទួន​គ្នាព័ត៌មាន​អំពី​គូ​ស្វាមី​ភរិយា ២ ឬ​ច្រើន​ជាង​នោះ​គឺ​ស្រដៀង​គ្នា ៖ ឈ្មោះ​ដូច​គ្នា ។ ឆ្នាំ​កំណើត​ដូចគ្នា ឬ​គ្មាន ។ ឆ្នាំ​មរណភាព​ដូចគ្នា ឬ​គ្មាន ។ ស្ថានភាព​រស់​នៅ​ដូចគ្នា ។ទេ
    បុគ្គល​ដែល​មាន​ម្ដងទៀតបុគ្គល​នោះ​លេច​ឡើង​នៅ​ច្រើន​ជាង​មួយ​កន្លែង​នៅ​ក្នុង​ពង្សាវលី ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​រង្វង់​នោះ​ទេ ។បាទ ឬ ចាស
    បញ្ហា​ទារក​ដែល​ស្លាប់​ក្នុង​ផ្ទៃកំណត់ត្រា​របស់​បុគ្គល​នោះ​មាន​ហេតុការ​នៃ​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ ប៉ុន្តែ​កាលបរិច្ឆេទ​សំខាន់​បង្ហាញ​ថា​ទារក​នោះ​បាន​រស់នៅ​យូរ​ជាង​មួយ​ឆ្នាំ ។ទេ

    អត្ថបទដែលទាក់ទង

    តើ​ខ្ញុំ​ដាក់​កំណត់ត្រា​ស្ទួន​បញ្ចូលគ្នា​នៅក្នុង​មែកធាង​គ្រួសារ នៅពេល​កំណត់ត្រា​ទាំងនោះ​មាន​ប្រភពស្ទួន​ដោយ​របៀបណា ?
    តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ « ទារក​ស្លាប់​នៅក្នុង​ផ្ទៃម្ដាយ » នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
    តើ​ខ្ញុំ​អាច​ស្នើ​ឲ្យ​មាន​បច្ចុប្បន្នភាព​មួយ​ដល់​ឃ្លាំង​ផ្ទុក​ទិន្នន័យ​នៃ​ទីកន្លែង​ដែល​ជា​បទដ្ឋាន​ដោយ​របៀប​ណា ?
    តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ពង្សាវលី​រាង​រង្វង់​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

    moduleTitle