តើ​អ្វីទៅ​ជា​បញ្ហា​ទិន្នន័យ « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នៅក្នុង​មែកធាង​គ្រួសារ ?

មែកធាង​គ្រួសារ​បង្ហាញ​បញ្ហា​ទិន្នន័យ​មួយ ដែល​គេ​ហៅថា « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នៅពេល​ដែល​អក្សរ​ដែល​បាន​ប្រើ​ដើម្បី​វាយបញ្ចូល​ឈ្មោះ​របស់​បុគ្គល​ម្នាក់ មិន​ត្រូវគ្នា​ទៅនឹង ពុម្ព​ភាសា​ដែល​បាន​ជ្រើសរើស ប្រសិនបើ​ប្រអប់​ឈ្មោះ​មាន​អក្សរ​ខុស ឬ​បើ​ប្រអប់​ឈ្មោះ​មាន​ច្រើន​អក្សរ​ពេក ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទិន្នន័យ​នេះ សូម​កែសម្រួល​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅពេល​អ្នក​កែសម្រួល​ឈ្មោះ​នោះ សូម​ធ្វើ​ការផ្លាស់ប្ដូរ​ទាំងនេះ ៖

  1. ជ្រើសរើស​ពុម្ព​ភាសា​ដែល​ត្រូវគ្នា​ទៅនឹង​អក្សរ​ដែល​បាន​ប្រើ​ដើម្បី​វាយបញ្ចូល​ឈ្មោះ​នោះ ។ ប្រអប់​ទាំងឡាយ​នឹង​បង្ហាញ​ឡើង​សម្រាប់​អក្សរ​នីមួយៗ​ដែល​បាន​ប្រើ​នៅក្នុង​ភាសា​នោះ ។
  2. ផ្លាស់ទី​អក្សរ​នីមួយៗ​ទៅកាន់​ប្រអប់​ត្រឹមត្រូវ​របស់​វា ។ ប្រើ​មុខងារ​ពិសេស​សម្រាប់​កាត់ និង​បិទភ្ជាប់​នៅលើ​ឧបករណ៍​របស់​អ្នក ដើម្បី​ធ្វើ​ការណ៍​នេះ
  3. សូម​ប្រាកដ​ថា ប្រអប់​នីមួយៗ​មាន​តែ​អក្សរ​មួយ​ប៉ុណ្ណោះ ។

នៅពេល​បាន​វាយបញ្ចូល​ឈ្មោះ​ត្រឹមត្រូវ​ហើយ នោះ​សារ​ព្រមាន​នឹង​បាត់​ទៅវិញ ។ នៅពេល​ដែល​អ្នក​រក្សាទុក​ការផ្លាស់ប្ដូរ​របស់​អ្នក នោះ​បញ្ហា​ទិន្នន័យ​នឹង​ត្រូវបាន​ដោះស្រាយ ។
បញ្ហា​ទិន្នន័យ​នេះ​មិន​អាច​បោះបង់​ចោល​បាន​ទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ទិន្នន័យ « បញ្ហា​ជាមួយនឹង​ឈ្មោះ​ភាសា » នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយបញ្ចូល​ឈ្មោះ​មួយ​ជា​ភាសា​ផ្សេងទៀត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
ពុម្ព​ភាសា​សម្រាប់​ឈ្មោះ​នៅក្នុង​មែកធាង​គ្រួសារ
តើ​ខ្ញុំ​វាយបញ្ចូល​ឈ្មោះ​ជា​ភាសា​ចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?