ចង្កោម​គ្រួសារ ៖ មានអ្វីថ្មី

Share

ខែសីហា ឆ្នាំ២០២៤

  • មែកធាង​ចង្កោម​គ្រួសារ ឥឡូវ​នេះ ក្រុម​នានា​អាច​ចែកចាយ​មែកធាង​ចង្កោម​គ្រួសារ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ចែក​ចាយ​មែកធាង​ដែលមាន​សមាជិក​គ្រួសារ​នៅរស់​របស់​ពួកគេ ។ អ្នក​អាច​បន្ថែម មែកធាង​ចង្កោម​គ្រួសារ​ទៅក្នុង​ក្រុម​ដែល​អ្នក​មាន​ស្រាប់បង្កើត​ក្រុមថ្មី​មួយ​ជាមួយ​នឹង​មែកធាង​ចង្កោម​គ្រួសារ ។
  • ជ្រើសរើស​មែកធាង​ដែលចូលចិត្ត ឥឡូវនេះ អ្នកអាច ជ្រើសរើស​មែកធាង​ដែល​ចូលចិត្ត ។ មែកធាង​នេះ​បង្ហាញឡើង​តាម​លំនាំដើម នៅពេល​អ្នក​បើក​មែកធាង​គ្រួសារ ហើយ​ត្រូវបាន​ប្រើ​នៅពេល​គណនា​ទំនាក់​ទំនង​រវាង​អ្នក និង​មនុស្ស​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ ឬ​អ្នក​ប្រើប្រាស់​ផ្សេងទៀត ។
  • ដំណើរការ​អញ្ជើញ ដំណើរការ​សម្រាប់ ការអញ្ជើញ​សមាជិក​ក្រុម គឺ​ស្ទើរតែ​នៅដដែល ។ ការផ្លាស់​ប្តូរ​តែមួយ​គត់​គឺថា ប្រសិនបើ​ចង្កោម​គ្រួសារ​មួយ​មាន​មែកធាង​ចង្កោម​គ្រួសារ នោះ​មនុស្ស​គ្រប់គ្នា​ដែល​ចូលរួម​ក្រុម​ត្រូវតែ​នៅក្នុង​មែកធាង​នោះ​ជាមុនសិន ។
  • មតិព័ត៌មាន​គ្រួសារ មតិព័ត៌មាន​គ្រួសារ​ថ្មី​អនុញ្ញាត​ឲ្យ​អ្នក​ចុះផ្សាយ​សារ​សម្រាប់​ក្រុម ។ អ្នកអាចប្រើ​សញ្ញា @ ដើម្បី​ភ្ជាប់​មនុស្ស​នៅក្នុង​មែកធាង និង​សមាជិក​ក្រុម​ផ្សេងទៀត ។
តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?