តើ​ខ្ញុំ​អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀបណា ?

Share

ដំបូង បង្កើត​ចង្កោម​គ្រួសារ ។ បន្ទាប់មក ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ក្រុម​មួយ សូម​អញ្ជើញ​មនុស្ស​រហូត​ដល់ ៩៩ នាក់​ឲ្យ​ចូលរួម ។

នៅពេល​អ្នក​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​ចូលរួម​ក្នុង​ក្រុម នោះ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បង្កើត​តំណភ្ជាប់​ដែល​អ្នក​អាច​ផ្ញើ​ទៅ​អ្នក​ទទួល​ម្នាក់ ឬ​ច្រើន​ដោយ​ប្រើ​អ៊ីមែល ក្រុម​ឈែត WhatsApp ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាដើម ។ ដើម្បី​ចូលរួម នោះ​អ្នកទទួល​នឹង​ចុច​លើ​តំណភ្ជាប់ ចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ហើយ​ធ្វើ​តាម​ការណែនាំ​តាម​អនឡាញ ។

តំណភ្ជាប់​ដែល​ចូលរួម​មិន​ផុតកំណត់​ឡើយ ។ ប្រសិនបើ​តំណភ្ជាប់​មិន​អាច​ប្រើ​បាន​ទៀត​ទេ អ្នកគ្រប់គ្រង​ក្រុម​អាច​លុប​វា​បាន ។

មុនពេលអ្នកចាប់ផ្ដើម

ប្រសិនបើ​ចង្កោម​គ្រួសារ​មាន​មែកធាង​ចង្កោម​គ្រួសារ មនុស្ស​ម្នាក់ៗ​ដែល​ត្រូវ​បាន​អញ្ជើញ គួរតែ​ត្រូវ​បាន​បញ្ចូល​ទៅក្នុង​មែកធាង​ចង្កោម​ជា​មុន​សិន ។

ជំហាន ( គេហទំព័រ )

  1. នៅលើ​គេហទំព័រ FamilySearch.org សូម​ចុចលើ​ឈ្មោះ​របស់​អ្នក ។
  2. សូម​ជ្រើសរើស ចង្កោម​គ្រួសារ ។
  3. សូម​ចុចលើ មើល​ក្រុម ។
  4. សូម​ចុច អញ្ជើញ ។
  5. ប្រសិនបើ​អ្នក​ស្គាល់​អាសយដ្ឋាន​អ៊ីមែល​របស់​បុគ្គល​រូប​នោះ អ្នក​អាច​ផ្ញើ​ការអញ្ជើញ​តាម​វិធី​នេះ ៖
    1. ចុច អ៊ីមែល ។
    2. នៅក្នុង​កម្មវិធី​អ៊ីមែល​របស់​អ្នក បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​មនុស្ស​ដែល​ត្រូវ​អញ្ជើញ ហើយ​ផ្ញើ​វា​ចេញ ។ បន្ទាប់ពី​អ្នកទទួល ទទួល​យក​ការអញ្ជើញ​នោះ ឈ្មោះ​នឹង​បង្ហាញ​ឡើង​ក្នុង​បញ្ជី​ដែល​ត្រូវ​អនុម័ត ។
  6. អ្នក​អាច​ផ្ញើ​តំណភ្ជាប់​ទៅ​កាន់​បុគ្គល​នោះ ។
    1. ចុច ចម្លង​តំណភ្ជាប់ ។ តំណភ្ជាប់​បង្ហាញ​ឡើង ។
    2. ចុច ចម្លង ។
    3. បិទភ្ជាប់​តំណភ្ជាប់​ទៅក្នុង​បណ្តាញ​ទំនាក់ទំនង​អនឡាញ​ណា​មួយ​ដែល​អ្នក​ចែកចាយ​ជាមួយ​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ ។
  7. រង់ចាំ​អ្នកទទួល​ដើម្បី​ទទួល​យក​ការអញ្ជើញ ។
  8. អនុម័ត​សំណើ​ដើម្បី​ចូលរួម ៖
    1. បើក​ក្រុម​នោះ ។
    2. ស្វែងរក​មនុស្ស​ដែល​រង់ចាំ​ការអនុម័ត ។ ការណ៍​នេះ​បង្ហាញឡើង​រវាង​ផ្នែក​ចាប់ផ្តើម និង​មតិព័ត៌មាន​ក្រុម ។
    3. សូមចុច អនុម័ត ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ​លើ​ឧបករណ៍​ចល័ត សូមចុច រូបតំណាង​បន្ទាត់ ៣ ។ នៅក្នុង​អេក្រង់​ដែល​បង្ហាញ​ឡើង សូម​បើក​មុខងារ​ចង្កោម​គ្រួសារ ៖
    • កម្មវិធី Apple iOS—ខាងស្ដាំ​ក្រោម
    • កម្មវិធី Android—ខាងឆ្វេង​លើ
  2. សូម​ចុចលើ ចង្កោម​គ្រួសារ ។
  3. ស្វែងរក​ក្រុម​ដែល​អ្នក​ជា​អ្នកគ្រប់គ្រង ហើយ​ចុច មើល​ក្រុម ។
  4. ពីលើ​បញ្ជី​សមាជិក សូមចុច រូបតំណាង​បុគ្គល ។
  5. អ្នក​មើលឃើញ​បញ្ជី​ទំនាក់ទំនង ក៏​ដូចជា​របៀប​ផ្សេងៗ​ដើម្បី​ផ្ញើ​ការអញ្ជើញ​ផងដែរ ។ ចុច​បុគ្គល​ម្នាក់ ឬ​វិធីសាស្រ្ត​អញ្ជើញ​មួយ ។
  6. ផ្ញើ​ការអញ្ជើញ​នោះ ។
  7. នៅពេល​ដែល​បុគ្គល​រូប​នោះ​ទទួលយក​ការអញ្ជើញ​នោះ ឈ្មោះ​នឹង​បង្ហាញ​នៅក្នុង​ក្រុម​សម្រាប់​ការអនុម័ត ។
  8. អនុម័ត​សំណើ​ដើម្បី​ចូលរួម ៖
    1. បើក​ក្រុម​នោះ ។
    2. ស្វែងរក​មនុស្ស​ដែល​រង់ចាំ​ការអនុម័ត ។
    3. ចុច អនុម័ត ។
    4. ចុច អនុម័ត ម្តងទៀត ។

អត្ថបទដែលទាក់ទង

តើ​ចង្កោម​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គឺជា​អ្វី ?
តើ​ខ្ញុំ​បង្កើត​ចង្កោម​គ្រួសារ​មួយ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ចូលរួម​ក្នុង​ចង្កោម​គ្រួសារ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ដក​នរណា​ម្នាក់​ចេញ​ពី​ចង្កោម​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?