សូមបង្កើតចង្កោមគ្រួសារមួយនៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីសហការ និងទំនាក់ទំនងឲ្យបានងាយស្រួលនៅក្នុងចំណោមគ្រួសាររបស់អ្នកតាមរយៈការផ្ញើសាររបស់ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ នៅពេលក្លាយជាផ្នែកមួយនៃក្រុម អ្នកប្រើប្រាស់អាចផ្ញើសារទៅកាន់សមាជិកក្រុមទាំងអស់ក្នុងពេលតែមួយបាន ។
អ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារគ្រប់រូបអាចចូលរួមក្នុងចង្កោមគ្រួសារមួយបាន ។ ប្រសិនបើអ្នកបង្កើតក្រុមមួយ អ្នកគឺជាសមាជិកដំបូង និងជាអ្នកគ្រប់គ្រងក្រុមនោះដោយស្វ័យប្រវត្តិ ។
ជំហាន ( វិបសាយ )
- នៅលើគេហទំព័រ FamilySearch.org សូមចុចលើឈ្មោះរបស់អ្នក ។
- សូមជ្រើសរើស ចង្កោមគ្រួសារ ។
- សូមចុចលើ បង្កើតក្រុម ។
- ( ជម្រើស )សូមចុចលើ
ហើយផ្ទុករូបថតមួយឡើងសម្រាប់ក្រុម ។
- សូមបញ្ចូលឈ្មោះក្រុម ។
- ( ជម្រើស )បញ្ចូលការពិពណ៌នាអំពីក្រុមនេះ ។
- សូមចុចលើប្រអប់សញ្ញាកែងសម្រាប់កិច្ចព្រមព្រៀង ។
- សូមចុចលើ បង្កើតក្រុម ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីឧបករណ៍ចល័ត មែកធាងគ្រួសារ សូមបើកមុខងារចង្កោមគ្រួសារ ៖
- កម្មវិធី Apple iOS ៖ សូមចុចលើ បន្ថែម ។
- កម្មវិធី Android ៖ នៅឆ្វេងដៃខាងលើ
។
- សូមចុចលើ ចង្កោមគ្រួសារ ។
- សូមចុចលើ បង្កើត ក្រុម ។
- ( ជម្រើស ) សូមចុចលើ
ហើយផ្ទុករូបថតមួយឡើងសម្រាប់ក្រុម ។
- សូមបញ្ចូលឈ្មោះក្រុម ។
- ( ជម្រើស )បញ្ចូលការពិពណ៌នាអំពីក្រុមនេះ ។
- សូមចុចលើប្រអប់សញ្ញាកែងសម្រាប់កិច្ចព្រមព្រៀង ។
- សូមចុចលើ រក្សាទុក ។
ជំហានបន្ទាប់
បន្ទាប់ពីអ្នកបានបង្កើតចង្កោមគ្រួសាររួចហើយ អ្នកអាចអញ្ជើញអ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ផ្សេងទៀតឲ្យចូលរួមក្នុងក្រុមបាន ។ សមាជិកក្រុមទាំងអស់នឹងទទួលបានសារដែលបានផ្ញើទៅកាន់ក្រុមនេះ ។
អត្ថបទដែលទាក់ទង
តើចង្កោមគ្រួសារគឺជាអ្វី ?
តើខ្ញុំអញ្ជើញមនុស្សឲ្យចូលរួមក្នុងចង្កោមគ្រួសារដោយរបៀបណា ?
តើខ្ញុំចូលរួមក្នុងចង្កោមគ្រួសារយ៉ាងដូចម្ដេច ?
តើខ្ញុំកែសម្រួលឈ្មោះក្រុម រូបថត ឬការពិពណ៌នាដោយរបៀបណា ?
តើខ្ញុំឲ្យសិទ្ធិគ្រប់គ្រងនៅក្នុងចង្កោមគ្រួសារដោយរបៀបណា ?
តើខ្ញុំផ្ញើសារទៅកាន់សមាជិកក្នុងចង្កោមគ្រួសារដោយរបៀបណា ?