តើ​ខ្ញុំ​អាច​ការពារ​កុំឲ្យ​មនុស្ស​ដទៃ​ធ្វើ​ការផ្លាស់ប្ដូរ​មិន​ត្រឹមត្រូវ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅពេល​អ្នក​រកឃើញ និង​ភ្ជាប់​បុព្វការីជន​របស់អ្នក នោះ​អ្នកឃើញ​ថា អ្នក​ផ្សេងទៀត​អាច​បន្ថែម ឬ​កែប្រែ​ព័ត៌មាន​ដែលអ្នក​បាន​រួមចំណែក​ហើយ ។

យើង​ជឿថា នៅពេល​ដែល​មនុស្ស​កាន់តែ​ច្រើន​ធ្វើការ​នៅក្នុង​មែកធាង​គ្រួសារ នោះ​មែកធាង​នេះ​នឹង​លូតលាស់ ។ ជាមួយនឹង​ការលូតលាស់ យើង​សង្ឃឹមថា វា​នឹង​កាន់តែ​មាន​ភាព​ត្រឹមត្រូវ ។ យើង​បានបង្កើត​ឧបករណ៍​ជាច្រើន ដើម្បី​ជួយ​អ្នកប្រើប្រាស់​របស់​យើង​ឲ្យ​ធ្វើការ​ជាមួយគ្នា ។

នៅពេល​ដែល​អ្នកប្រើប្រាស់​ផ្សេងទៀត​រកឃើញ​ប្រភព​ដើម និង​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ នោះ​ពួកគេ​ទំនង​ជា​មិនសូវ​ផ្លាស់ប្តូរ​ព័ត៌មាន​ល្អ​ត្រឹមត្រូវ ទៅជា​ព័ត៌មាន​ដែល​មិន​សូវ​ត្រឹមត្រូវ​នោះទេ ។

ឧបករណ៍សហប្រតិបត្តិការនៅក្នុងមែកធាងគ្រួសារ

  • អ្នកអាច តាមដាន រហូត​ដល់ ៤០០០ កំណត់ត្រា​នៃ​មែកធាង​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ។ ដើម្បី​តាមដាន​បុព្វការីជន​ម្នាក់ សូម​ចូល​ទៅកាន់​ទំព័រ​របស់​បុគ្គល​នោះ ។ នៅ​ខាងស្តាំដៃ​នៃ​ផ្ទាំងបដា​ឈ្មោះ សូម​ចុច ការតាមដាន ។ ដើម្បី​មើល​បញ្ជី និង​ការផ្លាស់ប្ដូរ​របស់​អ្នក សូម​ចុច​លើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក​ចុច​លើ ការតាមដាន ។
  • ការផ្លាស់ប្ដូរ​ចុងក្រោយ​បំផុត បង្ហាញ​ការផ្លាស់ប្តូរ​នានា​នៅលើ​កំណត់ត្រា​មែកធាង​របស់​បុគ្គល​ម្នាក់ ។ នៅលើ​ទំព័រ​របស់​បុគ្គល សូម​អូស​ចុះក្រោម​រហូតដល់​អ្នក​ឃើញ​ផ្ទាំង ការផ្លាស់ប្ដូរ​ចុងក្រោយ​បំផុត នៅ​ខាងស្ដាំដៃ ។ សូម​ចុចលើ បង្ហាញ​ទាំងអស់ ដើម្បី​មើល​បញ្ជី​ពេញ​លេញ ។
  • ប្រភព​ដើម ជួយ​អ្នក​ប្រើប្រាស់​ឲ្យ​ទុក​ចិត្ត​លើ​ព័ត៌មាន​ដែល​ពួកគេ​មើល​ឃើញ ។ ដើម្បី​មើល​ប្រភពដើម​ដែលបាន​ភ្ជាប់​សម្រាប់​កំណត់ត្រា​មែកធាង​មួយ សូមចូល​ទៅកាន់​ទំព័រ​បុគ្គល​របស់​បុព្វការីជន​នោះ ។ នៅក្បែរ​ផ្នែក​ខាង​លើ​បង្អស់​នៃ​អេក្រង់ សូម​ចុចលើ ប្រភព​ដើម​នានា ។
  • សេចក្ដី​ថ្លែងការណ៍​អំពី​មូលហេតុ ពន្យល់​អំពី​ការផ្លាស់ប្ដូរ ឬ​ការចូល​រួមចំណែក​មួយ​សម្រាប់​កំណត់ត្រា​របស់​បុព្វការីជន​ម្នាក់ ។ សូម​បន្ថែម​សេចក្តី​ថ្លែងការណ៍​អំពី​មូលហេតុ​នៅ​កន្លែងណា​ដែលអ្នក​បន្ថែម​ព័ត៌មាន ។
  • គំនូស​ព្រាង​ជីវិត​ផ្ដល់ សេចក្ដី​សង្ខេប​ខ្លី​មួយ​អំពី​ជីវិត​របស់​បុព្វការីជន​ម្នាក់ ។ គំនូស​ព្រាង​ជីវិត​អាចជួយ​ឲ្យ​អ្នកដទៃ​ដឹង​ថា តើ​បុគ្គល​នោះជា​បុព្វការីជន​របស់​ពួកគេ​ឬ​អត់ ។ សូម​ស្វែងរក​គំនូស​ព្រាង​ជីវិត​នៅ​ផ្នែក​ខាងក្រោម​បំផុត​នៃ​ផ្ទាំង​ព័ត៌មាន​លម្អិត​នៅលើ​ទំព័រ​របស់​បុគ្គល​ម្នាក់ ។
  • ពី​ទំព័រ​របស់​បុគ្គល សូម​ចុច ការសហការ ដើម្បី​ប្រើ​ឧបករណ៍​ការពិភាក្សា ឬ​ឧបករណ៍​កំណត់​ចំណាំ ។ សូម​ចុច + បន្ថែម​ការពិភាក្សា​ថ្មី​មួយ ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​អំពី​បុព្វការីជន​រួមគ្នា​ម្នាក់ ជាមួយ​មនុស្ស​ឯទៀត​ដែល​ចូលមើល​ទំព័រ​របស់​បុព្វការីជន​នោះ ។ ឬ​សូម​ចុចលើ + បន្ថែម​កំណត់​ចំណាំ​ថ្មី​មួយ ដើម្បី​កត់ត្រា​ការយល់ដឹង ការសន្និដ្ឋាន ឬ​សំណួរ​ដែល​ហាក់ដូចជា​មិនសម​នឹង​កន្លែង​ឯទៀត ។

ធ្វើការរួមគ្នានៅលើមែកធាង

ពេល​ខ្លះ អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​អនុញ្ញាតឲ្យ​យើង​ចេញ​ផ្សាយ​អាសយដ្ឋាន​អ៊ីម៉ែល ឬ​ព័ត៌មាន​ទាក់ទង​ផ្សេង​ទៀត​របស់​ពួកគេ ។ សូម​ប្រើវា​ដើម្បី​ទាក់ទង​ពួកគេ​ដោយ​ផ្ទាល់ ។ ឬ​ផ្ញើសារ​តាម​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ទៅកាន់​អ្នកប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ណា​ម្នាក់ ។

នៅពេល​អ្នក​សហការ​ជាមួយ​នឹង​អ្នកប្រើប្រាស់​ដទៃ​ទៀត​នៅក្នុង​មែកធាង​គ្រួសារ សូម​មាន​ការគួរសម និង​ការគោរព ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​តាមដាន ឬ​លែង​តាមដាន​បុគ្គល​ម្នាក់​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​មើល​កំណត់ត្រា​ទាំងអស់​នៅ​ក្នុង​មែកធាង​គ្រួសារ​ដែល​ខ្ញុំ​កំពុង​តាម​ដាន​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ប្រើ​មុខងារ​ការពិភាក្សា​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើសារ​ទៅ​កាន់​អ្នក​ទាក់ទង​ថ្មី​ម្នាក់​នៅ​ក្នុង​ការផ្ញើសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់​ដែល​បាន​រួមចំណែក​ដល់​កម្មវិធី​មែកធាង​គ្រួសារ ឬ​អនុស្សាវរីយ៍​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?