ការវាយបញ្ចូលឈ្មោះភាសាចិនចូលទៅក្នុងមែកធាងគ្រួសារដោយត្រឹមត្រូវគឺមានសារៈសំខាន់ ដើម្បីធានាថាឈ្មោះនេះបានបង្ហាញថាបានស្រាវជ្រាវ និងបោះពុម្ពដោយត្រឹមត្រូវ ។
សូមប្រើគន្លឹះយោបល់ខាងក្រោមនេះដើម្បីវាយបញ្ចូលឈ្មោះជាភាសាចិនទៅក្នុងមែកធាងគ្រួសារ ។
នៅក្នុងផ្នែកសំខាន់ ឬទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ សូមវាយបញ្ចូលឈ្មោះចាំបាច់ និងដែលពេញចិត្ត ។
អ្នកអាចវាយបញ្ចូលឈ្មោះនៅលើទំព័របុគ្គលនេះ ឬមកពីតារាងពង្សាវលីបុព្វការីជនជំនាន់ទីមួយ ។
- នៅលើទំព័របុគ្គលនេះ សូមចូលទៅកាន់ផ្នែកសំខាន់ ។ នៅក្បែរឈ្មោះ សូមចុច រូបតំណាង កែសម្រួល
។ សូមចុច កែសម្រួល ម្តងទៀត បន្ទាប់មកធ្វើការផ្លាស់ប្តូរ ហើយចុច រក្សាទុក ។
- នៅលើទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ សូមចុចលើ ឈ្មោះ របស់បុគ្គលនេះ ។ ម៉ឺនុយព័ត៌មានលម្អិតមួយនឹងលោតឡើងនៅខាងស្តាំ ។ នៅក្រោមផ្នែកហេតុការណ៍ពិត សូមចុច បន្ថែមហេតុការណ៍ ។ សូមចុច ឈ្មោះជំនួស, ឈ្មោះខ្សែត្រកូល, ឬ ឈ្មោះកិត្តិយស ។
នៅពេលអ្នកវាយបញ្ចូលឈ្មោះរបស់បុគ្គលម្នាក់នៅក្នុងប្រអប់ភាសា ហានហ្ស៊ី សូមវាយបញ្ចូលគោត្តនាម និងនាមដែលបានដាក់នៅពេលកើត ។ សម្រាប់ស្ត្រី សូមបញ្ចូលឈ្មោះមុនរៀបការ ។
សូមប្រើគំរូភាសាចិន ។
គំរូភាសាចិនមានប្រអប់ ២ ឈុត ។ សំណុំមួយគឺសម្រាប់គោត្តនាម និងនាម ។ សំណុំដាច់ដោយឡែកមួយគឺសម្រាប់ភាសាហានហ្ស៊ី និងរ៉ូម៉ាំង ។
គំរូភាសានេះអាចរកបាននៅក្នុងម៉ឺនុយទម្លាក់ចុះនៅខាងលើប្រអប់ឈ្មោះ ។ សូមផ្លាស់ប្តូរវាពីអ្វីដែលបង្ហាញទៅជាភាសាចិន ។

សូមវាយតួអក្សរចិនសម្រាប់គោត្តនាម និងនាម ។ ប្រព័ន្ធនេះបន្ថែមដោយស្វ័យប្រវត្តិនូវអក្ខរាវិរុទ្ធ ចិនកុកងឺ ភិនយិននៃឈ្មោះនៅក្នុងប្រអប់រ៉ូម៉ាំង ។ ប្រសិនបើអ្នកចង់ប្រើអក្ខរាវិរុទ្ធផ្សេង នោះអ្នកអាចជំនួសអក្ខរាវិរុទ្ធចិនកុកងឺ ភីងអ៊ីង ដោយអក្ខរាវិរុទ្ធណាមួយដែលអ្នកពេញចិត្ត ។
នៅក្នុងផ្នែកព័ត៌មានផ្សេងទៀត សូមវាយបញ្ចូលឈ្មោះជំនួស ។
ការកត់ត្រាគ្រប់របៀបសរសេរឈ្មោះរបស់បុគ្គលម្នាក់មានអត្ថប្រយោជន៍ជាច្រើន ៖
- អ្នករក្សាហេតុការណ៍ពិតសំខាន់ៗអំពីជីវិតរបស់បុគ្គលនេះ ។
- បុគ្គលនោះងាយនឹងរកឃើញនៅក្នុងមែកធាងគ្រួសារ ។ ប្រព័ន្ធនេះរួមមានទាំងឈ្មោះជំនួសនៅក្នុង ការស្រាវជ្រាវនេះ ។
- វាជួយពួកអ្នកស្រាវជ្រាវឲ្យស្វែងរក និងស្គាល់បុគ្គលម្នាក់នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ សូម្បីតែនៅពេលកំណត់ត្រាប្រើឈ្មោះផ្សេងរបស់បុគ្គលនេះក៏ដោយ ។
ប្រភេទនៃឈ្មោះជំនួស
ប្រសិនបើអ្នកកំពុងប្រើប្រាស់មែកធាងគ្រួសារជាភាសាអង់គ្លេស ប្រភេទឈ្មោះជំនួសទាំងបួននេះមានដាក់ឲ្យប្រើប្រាស់ ៖
- ត្រូវបានស្គាល់ផងដែរថាជា ។ ឧទាហរណ៍រួមមានឈ្មោះផ្សេងទៀតដែលបុគ្គលនោះបានប្រើ ដូចជាការផ្លាស់ប្តូរឈ្មោះដែលទាក់ទងនឹងការផ្លាស់ប្តូរទៅប្រទេសថ្មីមួយ ។
- ឈ្មោះកំណើត ។ សូមប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះដែលមនុស្សម្នាក់បានប្រើមុនពេលយកទៅចិញ្ចឹមនៅខ្សែត្រកូលផ្សេង ។
- ឈ្មោះអាពាហ៍ពិពាហ៍ ។ សូមប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះដែលបុគ្គលម្នាក់បានប្រើក្រោយពេលរៀបការ ប្រសិនបើបុគ្គលនេះបានដាក់ឈ្មោះផ្សេង ។
- ឈ្មោះហៅក្រៅ ។ សូមប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះហៅក្រៅដែលឪពុកម្តាយរបស់បុគ្គលនេះ ឬសមាជិកគ្រួសារជិតស្និទ្ធបានប្រើ ។
ប្រសិនបើអ្នកជ្រើសគំរូភាសាចិនអ្នកក៏មានជម្រើសដូចខាងក្រោមនេះដែរ៖
- ឈ្មោះឈានចូលមជ្ឈិមវ័យ ( 字 ) ។ សូមប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះដែលបានដាក់ឲ្យបុគ្គលនោះពេលឈានដល់មជ្ឈិមវ័យ ។ ឪពុកម្ដាយ ឬគ្រូបង្រៀនឯកជនម្នាក់របស់បុគ្គលនោះបានដាក់ឈ្មោះឈានចូលមជ្ឈិមវ័យឲ្យគាត់ នៅថ្ងៃចូលរៀនដំបូង ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ស្ត្រីមួយចំនួនបានប្តូរពីនាមខ្លួន ទៅប្រើឈ្មោះឈានចូលមជ្ឈិមវ័យជំនួសវិញ ។ នៅពេលឈ្មោះនោះត្រូវបានផ្តល់ឲ្យ ឈ្មោះឈានចូលមជ្ឈិមវ័យត្រូវបានជំនួសដោយនាមរបស់បុគ្គលនោះវិញ ។
- ឈ្មោះសិល្បៈ ( 號 ) ។ ប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះសិល្បៈ រហស្សនាម ឬឈ្មោះដែលអ្នកសរសេរសន្មត់ឲ្យរបស់បុគ្គលនោះ ។ ឈ្មោះទាំងនេះត្រូវបានប្រើប្រាស់ដោយអ្នកអប់រំ សិល្បករ កវី និងអ្នកនិពន្ធ ។
- ឈ្មោះថាប៊ូ ( 諱 ) ។ សូមប្រើជម្រើសនេះដើម្បីកត់ត្រាឈ្មោះថាប៊ូ ។ នៅក្នុងវប្បធម៌ចិន ឈ្មោះថាប៊ូត្រូវបានប្រើជំនួសឲ្យឈ្មោះដែលបានដាក់ឲ្យនៅពេលនិយាយ ឬសរសេរដើម្បីលើកតម្កើងបុគ្គលនោះ ។
- កិត្តិនាមបន្ទាប់ពីមរណភាព ( 諡 ) ។ នេះជាកិត្តិនាមកិត្តិយសដែលដើមឡើយត្រូវបានប្រទានដល់រាជវង្សានុវង្សស្តេច និងអភិជន ។ នៅក្នុងសតវត្សរ៍ថ្មីៗនេះ ប្រជាជនទូទៅក៏បានទទួលកិត្តនាមបន្ទាប់ពីមរណភាពផងដែរ ។ កិត្តនាមបន្ទាប់ពីមរណភាពត្រូវបានប្រើស្ទើរតែទាំងស្រុងជំនួសឲ្យឈ្មោះផ្សេងទៀត ឬងារផ្លូវការរបស់បុគ្គលនោះ ដែលបុគ្គលនោះបានប្រើក្នុងអំឡុងពេលនៅរស់ ។
អត្ថបទដែលទាក់ទង
តើខ្ញុំបន្ថែមឈ្មោះហៅក្រៅទៅកាន់មែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំគួរតែវាយបញ្ចូលឈ្មោះនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំអាចវាយបញ្ចូលឈ្មោះមួយជាភាសាផ្សេងទៀតនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំវាយបញ្ចូលកាលបរិច្ចេទមកពីអត្ថបទភាសាចិនបុរាណទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំអាចវាយបញ្ចូលឈ្មោះជាភាសាចិនចូលទៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?