៣០+ សំណួរ​ដើម្បី​សួរ​ជីដូន​របស់​អ្នក

ចៅស្រី​សម្ភាស​លោកយាយ​របស់នាង ហើយ​កត់ត្រា​ទុក

តើ​អ្នក​ស្គាល់​ជីដូន​របស់​អ្នក​ច្បាស់​ប៉ុនណា​ដែរ ? ពួកគាត់​អាច​រស់នៅ​ឆ្ងាយ ឬ​រស់នៅ​ជាមួយ​គ្រួសារ​របស់​អ្នក ប៉ុន្តែ​ពួកគាត់​ម្នាក់ៗ​ដើរ​តួនាទី​ពិសេស​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ដំណើរ​រឿង​របស់​ពួកគាត់​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​ជីដូន​របស់​អ្នក គ្រួសារ​របស់​អ្នក និង​ខ្លួនអ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ។

ឥឡូវនេះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ដើម្បី​ចាប់ផ្តើម ជាពិសេស​ប្រសិនបើ​ជីដូន​របស់អ្នក​កំពុង​នៅរស់​នៅឡើយ ។ របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងយល់​អំពី​ពួកគាត់ គឺ​សួរ​សំណួរ​ពួកគាត់ ។ កត់ត្រា ឬ​សរសេរ​ចម្លើយ​របស់​ពួកគាត់ ដើម្បី​រក្សា​កម្រង​អនុស្សាវរីយ៍​អំពី​ពួកគាត់ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ពួកគាត់ ទោះបី​ជា​ក្រោយមក​ពួកគាត់​បាន​ទទួល​មរណភាព​ទៅហើយ​ក៏​ដោយ ។ ប្រសិន​បើ​ពួកគាត់​បាន​ទទួល​មរណភាព​ហើយ សូម​ឲ្យ​គ្រួសារ​របស់​អ្នក​ចែកចាយ​នូវ​អនុស្សាវរីយ៍​ទាំងឡាយ​ដែល​ពួកគេ​ចងចាំ​អំពី​ជីដូន​របស់​អ្នក ជាមួយនឹង​អ្នក ។ 

សំណួរដើម្បីសួរជីដូនរបស់អ្នក

តើ​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​សួរ​ជីដូន​របស់​អ្នក​អំពី​អតីតកាល ? សូម​ប្រើ​សំណួរ​ទាំងនេះ​ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​ជាមួយ​ជីដូន​របស់​អ្នក ហើយ​ស្វែងយល់​បន្ថែម​អំពី​គាត់ ។

  • តើ​លោកយាយ​មាន​អនុស្សាវរីយ៍​សប្បាយៗ​បំផុត​អ្វីខ្លះ ? 
  • តើ​លោកយាយ​មាន​ការសោកស្តាយ​អ្វី​ខ្លះ​ដែល​លោកយាយ​ចង់​ចែកចាយ ? 
  • តើ​លោកយាយ​កើត​នៅ​ពេលណា និង​កន្លែង​ណា ? 
    ចៅស្រី​ឱប​ជីដូន​របស់​នាង
  • តើ​ឪពុកម្តាយ​របស់​លោកយាយ​បាន​ជ្រើសរើស​ឈ្មោះ​របស់​លោកយាយ​ដោយ​របៀបណា ? តើ​លោកយាយ​មាន​ឈ្មោះ​ហៅក្រៅ​ដែរ​ឬ​ទេ ? 
  • តើ​លោកយាយ​មាន​កុមារភាព​បែប​ណា​ដែរ ?  
  • តើ​គ្រួសារ​របស់​លោកយាយ​ធ្លាប់​ធ្វើ​អ្វីខ្លះ​ជាមួយ​គ្នា​កាល​ពី​លោកយាយ​នៅ​ក្មេង ? 
  • តើ​លោកយាយ​បាន​រៀន​ឯ​ណា ? 
  • តើ​មុខវិជ្ជា​អ្វី​ខ្លះ​ដែល​លោកយាយ​ចូលចិត្ត ហើយ​តើ​គ្រូបង្រៀន​ម្នាក់​ណា​ដែល​លោកយាយ​ចូលចិត្ត ? 
  • តើ​ផ្ទះ​កាល​ពី​កុមារភាព​របស់​លោកយាយ​មាន​លក្ខណៈ​ដូចម្តេច ? តើ​លោកយាយ​ផ្លាស់​ប្តូរ​ទីលំនៅ​ច្រើន​ទេ ?
  • តើ​កាល​ពី​នៅ​ក្មេង លោកយាយ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​មាន​ភាពរីករាយ ? 
  • តើ​លោកយាយ​ធ្លាប់​ទទួលបាន​ការដាក់​ការពិន័យ​ទេ ? 
  • តើ​លោកយាយ​បាន​រៀន​អ្វី​ខ្លះ​ពី​ម្តាយ​របស់​លោកយាយ ឬ​ស្ត្រី​ផ្សេង​ទៀត​នៅក្នុង​គ្រួសារ​របស់​លោកយាយ ? 
  • តើ​លោកយាយ​ចងចាំ​អ្វី​ខ្លះ​អំពី​ឪពុកម្តាយ ជីដូនជីតា និង​បងប្អូន​របស់​លោកយាយ ? តើ​ពួកគាត់​មាន​ឈ្មោះ​អ្វី​ខ្លះ ? 
  • តើ​ព្រឹត្តិការណ៍​អ្វី​ខ្លះ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក​ដែល​លោកយាយ​ចងចាំ​ជាពិសេស ហើយ​តើ​វា​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​លោកយាយ​យ៉ាង​ដូចម្តេច ? ( ប្រហែល​អាច​លើកឡើង​អំពី​សង្គ្រាម​ធំៗ ជំងឺរាតត្បាត កូវីដ ឬ​ព្រឹត្តិការណ៍​ផ្សេង​ទៀត ) ។
  • តើ​លោកយាយ​បាន​ជួប​លោកតា​ដោយ​របៀប​ណា ហើយ​តើ​គាត់​សុំ​លោកយាយ​រៀបការ​ដោយ​របៀប​ណា ? 
  • តើ​ទំនាក់ទំនង​របស់​លោកយាយ​ជាមួយ​លោកតា​យ៉ាងណា​ដែរ ហើយ​ហេតុអ្វី​បាន​ជា​លោកយាយ​ជ្រើសរើស​យក​គាត់ ? 
  • តើ​លោកយាយ​អាច​ប្រាប់​ចៅ​អំពី​ពិធីរៀបការ​របស់​លោកយាយ​បាន​ឬទេ ? តើ​លោកយាយ​បានរៀបការ​នៅពេល​ណា និង​កន្លែង​ណា ?  
  • តើ​មាន​អ្វី​ខ្លះ​បាន​ផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​លោកយាយ ? តើ​ការបង្កើត​ថ្មី​អ្វី​ខ្លះ​នៅក្នុង​អំឡុង​ជីវិត​របស់​លោកយាយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ខ្លាំង​ចំពោះ​លោកយាយ ?
  • តើ​តួនាទី​ក្នុងនាម​ជា​ស្ត្រី​បាន​ផ្លាស់ប្តូរ​យ៉ាងណា​ខ្លះ​នៅពេញ​មួយ​ជីវិត​របស់​លោកយាយ ? 
  • តើ​លោកយាយ​បាន​រស់នៅ​ទីណា​ខ្លះ ? តើ​ផ្ទះ​ដំបូង​របស់​លោកយាយ​មាន​លក្ខណៈ​ដូចម្តេច ? 
  • តើ​ជីវិត​របស់​យាយ​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច នៅពេល​លោកយាយ​មាន​កូន ? 
  • តើ​លោកយាយ​មាន​អារម្មណ៍​យ៉ាងណា​ដែរ ពេល​មាន​ផ្ទៃពោះ ? 
  • តើ​អនុស្សាវរីយ៍​អ្វីខ្លះ​ដែល​លោកយាយ​ចូលចិត្ដ​ជាងគេ ជាមួយ​កូនៗ​របស់​លោកយាយ ? 
    កុមារ​ថ្នាក់​មត្ដេយ្យ​ដែល​មាន​ទឹកមុខ​រីករាយ​ជាមួយ​នឹង​លោកយាយ​របស់​នាង
  • តើ​លោកយាយ​បាន​បម្រើ​ការងារ​ឲ្យ​នរណា​ខ្លះ ហើយ​តើ​លោកយាយ​ធ្លាប់​ធ្វើ​ការងារ​អ្វីខ្លះ ? 
  • តើ​ជំនឿ ឬ​សាសនា​បាន​ដើរ​តួនាទី​បែបណា​ក្នុង​ជីវិត​របស់​លោកយាយ ? 
  • តើ​ពេលវេលា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​លោកយាយ​គឺ​ពេលណា​ខ្លះ ហើយ​តើ​លោកយាយ​ឆ្លងកាត់​ពេលវេលា​លំបាក​ទាំង​នោះ​បាន​ដោយ​របៀប​ណា ? 
  • តើ​អនុស្សាវរីយ៍​ថ្ងៃ​ឈប់សម្រាក និង​ទំនៀមទម្លាប់​អ្វី​ខ្លះ​ដែល​លោកយាយ​ចូលចិត្ត​ជាងគេ ? 
  • តើ​ដំណើរ​កម្សាន្ត ឬ​វិស្សមកាល​ណា​ខ្លះ​ដែល​លោកយាយ​ចងចាំ ហើយ​តើ​មួយណា​ដែល​លោកយាយ​ចូលចិត្ត​ជាង​គេ ? 
  • តើ​មាន​អ្វី​អំពី​ជីវិត​របស់​លោកយាយ​ដែល​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ? 
  • តើ​លោកយាយ​សង្ឃឹម​ចង់បាន​អ្វី​ខ្លះ​សម្រាប់​កូនៗ និង​ចៅៗ​របស់​លោកយាយ ? តើ​លោកយាយ​មាន​ដំបូន្មាន​អ្វី​សម្រាប់​ពួកចៅ​ដែរ​ឬទេ ? 
  • តើ​លោកយាយ​បាន​ចូលរួម​ក្នុង​សកម្មភាព ឬ​អង្គការ​ប្រភេទ​ណា​ខ្លះ ដូច​ជា​កីឡា ការបម្រើ តន្ត្រី សិល្បៈ និង​ផ្សេងៗ​ទៀត ?
  • តើ​លោកយាយ​ស្លៀក​សម្លៀកបំពាក់​ប្រភេទ​ណា ? តើ​លោកយាយ​ចាប់​អារម្មណ៍​លើ​ម៉ូដ​ទាន់សម័យ​ទេ ?
  • តើ​ការបម្រើ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​លោកយាយ​យ៉ាង​ដូចម្តេច ទាំង​ក្នុង​នាម​ជា​អ្នក​ផ្តល់​ការបម្រើ ឬ​អ្នក​ដែល​ទទួល​ការបម្រើ ?

សំណួរសម្រាប់កុមារដើម្បីសួរលោកយាយ

ការសួរ​សំណួរ​អាច​ជួយ​កុមារ​ឲ្យ​ស្គាល់​លោកតា​លោកយាយ​របស់​ពួកគេ និង​បង្កើត​អនុស្សាវរីយ៍​ដ៏​មានអត្ថន័យ ។ ការស្វែងរក​អ្វី​ដែល​មាន​ស្រដៀងគ្នា​អាច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាពិសេស​សម្រាប់​កុមារ​តូចៗ និង​កុមារ​ធំៗ ។

  • តើ​អ្នកណា​ខ្លះ​ជាមិត្ត​របស់​លោកយាយ ហើយ​តើ​លោកយាយ​ចូលចិត្ត​ធ្វើ​អ្វី​ជាមួយ​ពួកគាត់ ? 
  • តើ​លោកយាយ​ចង់​ធ្វើ​ការងារ​អ្វី​ពេល​លោកយាយ​ធំ​ឡើង ? តើ​លោកយាយ​បាន​ធ្វើ​ការងារ ដែល​លោកយាយ​ចង់​ធ្វើ​ទេ ? 
  • តើ​ម្ដាយ ឬ​ឪពុក​របស់ចៅ ពួកគាត់​ជា​ក្មេង​យ៉ាងម៉េច​ដែរ ពេល​ពួកគាត់​នៅក្មេង ? 
  • តើ​លោកយាយ​មាន​ប្រដាប់​ប្រដា​លេង​ដែល​លោកយាយ​ចូលចិត្ត​ទេ កាល​លោកយាយ​នៅ​ក្មេង ? 
  • តើ​អ្វី​ខ្លះ​ទៅ​ដែល​លោកយាយ​ចូលចិត្ត ( ពណ៌ សៀវភៅ សត្វ និង​ផ្សេងៗ​ទៀត ) ? 
  • តើ​លោកយាយ​ធ្វើ​អ្វី​សម្រាប់​ការកម្សាន្ត ? 
  • តើ​ជំនាញ​អ្វី​ខ្លះ​ដែល​លោកយាយ​អាច​បង្រៀន​ចៅ ? 

តើអ្នកសម្ភាសលោកយាយរបស់អ្នកដោយរបៀបណា ?

ការកត់ត្រា​ដំណើររឿង​របស់​លោកយាយ​របស់​អ្នក​អាច​រក្សា​អនុស្សាវរីយ៍​របស់​គាត់​ឲ្យ​នៅ​មានភាព​រស់រវើក ទោះបី​ជា​គាត់​បាន​ទទួល​មរណភាព​ទៅ​ហើយ​ក៏​ដោយ—សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នក ។ ចាប់ផ្តើម​ដោយ​រៀបចំ​បញ្ជី​សំណួរ​ដែល​អ្នក​ចង់សួរ ( ដូច​ជា​សំណួរ​ខាងលើ ) ។ ខណៈពេល​ដែល​អ្នក​កំពុង​និយាយ​ជាមួយ​លោកយាយ​របស់​អ្នក សូម​រកវិធី​មួយ​ដើម្បី​ចងចាំ​អ្វី​ដែល​គាត់​មាន​ប្រសាសន៍ ។ ទាំងនេះ​គឺជា​គំនិត​យោបល់​មួយ​ចំនួន ។

  • ថតវីដេអូ ឬ​សំឡេង​នៅលើ​ទូរសព្ទ​របស់​អ្នក ដើម្បី​ផ្ដិតយក​ដំណើររឿង និង​អនុស្សាវរីយ៍​សំខាន់ៗ ។ 
  • សូម​សរសេរ​ដំណើរ​រឿង​របស់​ជីដូន​អ្នក​ទុក ពេល​អ្នក​បាន​ស្ដាប់​អំពី​ដំណើរ​រឿង​ទាំង​នោះ ។ 
  • ប្រើ​កម្មវិធី កម្រង​អនុស្សាវរីយ៍​កម្មវិធីស្រាវជ្រាវ​ក្រុមគ្រួសារ ដោយ​ឥត​គិតថ្លៃ ដើម្បី​បង្កើត និង​រក្សា​ទុក​ការថតសំឡេង​នៅលើ​ទូរសព្ទ​ឆ្លាតវៃ ។ អ្នក​អាច​ចែកចាយ​កម្រង​អនុស្សាវរីយ៍​ដែល​អ្នកបន្ថែម​ជាមួយ​គ្រួសារ ប៉ុន្តែ​អ្នក​ក៏​អាច ធ្វើ​ឲ្យ​កម្រង​អនុស្សាវរីយ៍​ជា​ឯកជន​នៅលើ​គេហទំព័រ FamilySearch.org ផងដែរ។

នៅពេល​ដែល​អ្នក​បាន​កត់ត្រា​ដំណើររឿង​របស់​លោកយាយ​អ្នក​ហើយ សូម​រក្សា​វា​ឲ្យ​មាន​សុវត្ថិភាព ។ ការបង្កើត និង​ការរក្សាទុក​ច្បាប់​ចម្លង​ជា​ឌីជីថល​នឹង​ការពារ​ពេលវេលា​ដ៏​មាន​តម្លៃ​ទាំងនេះ​ពី​ការបាត់បង់​ដោយ​ចៃដន្យ គ្រោះធម្មជាតិ ឬ​ការផ្លាស់ប្តូរ​ខាង​បច្ចេកវិទ្យា ។

អ្នក​អាច​រក្សាទុក​កំណត់ត្រា ឬ​ការថត​របស់​អ្នក​នៅក្នុង​អង្គចងចាំ​cloud ហើយ​អ្នក​ក៏​អាច​រក្សាទុក​វា​នៅ​ក្នុង កម្រង​អនុស្សាវរីយ៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផងដែរ ។ កម្មវិធី កម្រងអនុស្សាវរីយ៍ ធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​ក្នុង​ការរក្សាទុក​កម្រង​អនុស្សាវរីយ៍​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នក ហើយ​ចែកចាយ​វា​ជាមួយ​អ្នកដទៃ ។

Apple App Store Badge
Google Play Store Badge

អត្ថបទ​ដែល​ទាក់ទង

ដោយ  Laurie Bradshaw
June 27, 2025
វាអាចជាការពិបាកក្នុងការមើលអ្នកដែលយើងខ្វល់ខ្វាយមានអាយុកាន់តែច្រើន ជាពិសេសនៅពេលដែលអាយុនាំឲ្យមានជំងឺ ឬការធ្លាក់ចុះខាងសមត្ថភាពផ្លូវចិត្ត ។ ជាអកុ…
ដោយ  Sally Odekirk
May 29, 2025
ខួបអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ ។ ខួបអាពាហ៍ពិពាហ៍ដែលគួរឲ្យចងចាំបំផុតមួយចំនួនគឺជាពេល…
ដោយ  Abby Tanner
April 18, 2025
ថ្ងៃខួបកំណើតគឺជាពេលវេលាដ៏សំខាន់មួយដែលមានភាពងាយស្រួលក្នុងប្រារព្ធ ។ ថ្ងៃខួបកំណើតគឺជាពេលដើម្បីអបអរ គិតពិចារណា និងភ្ជាប់ទំនាក់ទំនង ។ ការណ៍នេះធ្…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Alison Ensign