សំណួរ​ទាំង ៤៥ អំពី​ថ្ងៃ​ខួបកំណើត​សម្រាប់​ខ្លួន​អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក

ក្មេងៗ​ចំនួន ៤ នាក់​កំពុង​ស្រែកហ៊ោរ​នៅឯ​ពិធី​ខួប​កំណើត​ដែល​មាន​ការតុបតែង​ចម្រុះ​ពណ៌ ។

ថ្ងៃ​ខួប​កំណើត​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​មួយ​ដែល​មានភាព​ងាយស្រួល​ក្នុង​ប្រារព្ធ ។ ថ្ងៃ​ខួបកំណើត​គឺ​ជា​ពេល​ដើម្បី​អបអរ គិតពិចារណា និង​ភ្ជាប់​ទំនាក់ទំនង ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ថ្ងៃ​ខួប​កំណើត​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ការចាប់​ផ្ដើម​ប្រពៃណី​ថ្មីៗ ។

តើ​មាន​វិធី​ណា​ដែល​ធ្វើ​ឲ្យ​ថ្ងៃ​ខួប​កំណើត​ជា​ការចងចាំ​ដ៏​ល្អ​ជាជាង​ការមាន​នូវ​សំណួរ​ដែល​បង្កើន​ការគិតគូរ និង​ការត្រិះរិះ​ផ្ទាល់ខ្លួន ដែល​បំផុស​គំនិត​ឲ្យ​មាន​ការសន្ទនា​ដ៏​មាន​អត្ថន័យ​នោះ ? តាម​រយៈ​ការសួរ​សំណួរ​ត្រឹមត្រូវ​អំពី​ថ្ងៃ​ខួប​កំណើត អ្នក​អាច​បង្វែរ​ថ្ងៃ​ខួប​កំណើត​ទាំងអស់​ឲ្យ​ទៅ​ជា​ឱកាស​ដើម្បី​គិតពិចារណា​អំពី​អតីតកាល និង​ក្ដីសុបិន​អំពី​អនាគតកាល ។ វា​ងាយស្រួល​ដូចជា​ការកត់​កំណត់ហេតុ​បទពិសោធន៍​របស់​អ្នក ឬ​ការចែកចាយ​អនុស្សាវរីយ៍​នានា​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​ដូច្នោះ​ដែរ ។ ការសម្ភាស​នៅ​ថ្ងៃ​ខួប​កំណើត​អាច​ជា​សកម្មភាព​តែ​ម្តង ឬ​ជា​អ្វី​មួយ​ដែល​អ្នក​ធ្វើ​ដដែលៗ​ជា​រៀងរាល់​ឆ្នាំ ហើយ​មើល​ត្រឡប់​ក្រោយ​វិញ​ដើម្បី​គិត​ពី​របៀប​ដែល​អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​បាន​រីកចម្រើន និង​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

ចូរ​យើង​ក្រលេក​មើល​កម្រង​នៃ​គំនិត និង​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​បំផុសគំនិត​ឲ្យ​មាន​ការពិចារណា​ផ្ទាល់ខ្លួន និង​ពង្រឹង​ចំណង​ជាមួយ​គ្រួសារ និង​មិត្ដភក្ដិ ។ អ្នក​អាច​រក្សា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ដោយ​ប្រើ​កម្រង​អនុស្សាវរីយ៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ អ្នក​អាច​មើល​ត្រឡប់​ក្រោយ​វិញ ហើយ​មើលឃើញ​ពី​របៀប​ដែល​ចម្លើយ​ទៅកាន់​សំណួរ​ដដែល​ទាំងនោះ​ផ្លាស់ប្ដូរ កាល​អ្នក​មាន​អាយុ​កាន់តែ​ច្រើន​ទៅ ។

សំណួរថ្ងៃខួបកំណើតដើម្បីសួរអ្នកដទៃ

ជីតា ម្តាយ និង​កូន ៣ នាក់​ផ្លុំ​ទៀន​នំ​ខួប​កំណើត ។

សំណួរ​ដែល​មាន​ការគិតគូរ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ហើយ​គ្មាន​ពេល​ណា​ដែល​ល្អ​សម្រាប់​ការសួរ​សំណួរ​ទាំងនោះ ជាង​ថ្ងៃ​ខួប​កំណើត​ដ៏​ពិសេស​ឡើយ ! អ្នក​អាច​សម្ភាស​កូនៗ ស្វាមី ឬ​ភរិយា ឪពុកម្ដាយ ជីដូនជីតា និង​មនុស្ស​ជា​ទីស្រឡាញ់​ផ្សេងទៀត​របស់​អ្នក​នៅឯ​ការជួបជុំ​ជា​ក្រុមគ្រួសារ ។ អ្នក​អាច​ធ្វើ​ការសម្ភាស​នៅ​ថ្ងៃ​ខួប​កំណើត​ម្តង​នៅឯ​ការជួបជុំ​ជា​ក្រុមគ្រួសារ នៅចំ​ថ្ងៃ​ខួប​កំណើត​ពិសេស ( ដូចជា​នៅ​អាយុ ៥, ៨, ១០, ១២, ១៦, ១៨ និង ២១ ឆ្នាំ ) នៅពេល​ដែល​នរណា​ម្នាក់​កើន​អាយុ​ដប់​ឆ្នាំ​បន្ថែម​ទៀត ឬ​សូម្បី​តែ​ធ្វើ​វា​ជា​រៀងរាល់​ឆ្នាំ ។

ទាំងនេះ​គឺ​ជា​សំណួរ​ដ៏​មាន​អត្ថន័យ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ស្វែងយល់​បន្ថែម​អំពី​បទពិសោធន៍ ក្ដីស្រមៃ និង​ការយល់​ដឹង​ផ្ទាល់ខ្លួន​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ។

សំណួរអំពីថ្ងៃខួបកំណើតពីអតីតកាល

  1. តើ​ប្រពៃណី ឬ​អនុស្សាវរីយ៍​ថ្ងៃ​ខួប​កំណើត​អ្វីខ្លះ​ដែល​អ្នក​ចូលចិត្ដ​ជាងគេ ? 
  2. ប្រសិនបើ​អ្នក​អាច​ចំណាយ​ពេល​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ជាមួយ​នរណា​ម្នាក់ មិនថា​នៅ​អតីតកាល ឬ​បច្ចុប្បន្ន​នេះ​ទេ តើ​អ្នក​នឹង​ចំណាយ​ពេល​ជាមួយ​នរណា ? 
  3. ប្រសិនបើ​អ្នក​អាច​ផ្ដល់​ដំបូន្មាន​ទៅកាន់​ខ្លួន​អ្នក​កាល​ពី​នៅ​អតីតកាល តើ​អ្នក​នឹង​ផ្ដល់​ដំបូន្មាន​អ្វីខ្លះ ? 
  4. ប្រសិនបើ​អ្នក​អាច​ប្រារព្ធ​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​នៅទីណា​ក៏​បាន​នៅ​ក្នុង​ពិភពលោក​នេះ តើ​អ្នក​នឹង​ប្រារព្ធ​វា​នៅ​ឯណា ? 
  5. តើ​អំណោយ​ខួបកំណើត​អ្វី​ជា​អំណោយ​ដ៏​មាន​អត្ថន័យ​បំផុត ដែល​អ្នក​ធ្លាប់​ទទួល​បាន ? 

សំណួរអំពីឆ្នាំកន្លងមកនេះ

  1. តើ​អនុស្សាវរីយ៍​អ្វី​ខ្លះ​ពី​ឆ្នាំ​មុន​ដែល​អ្នក​ចូលចិត្ដ​ជាងគេ ? 
  2. ប្រសិនបើ​អ្នក​អាច​ដក​ពិសោធន៍​នូវ​គ្រា​មួយ​កាល​ពី​ឆ្នាំ​មុន​ម្ដង​ទៀត តើ​អ្នក​ចង់​ដក​ពិសោធន៍​ពេល​មួយ​ណា ? 
  3. តើ​អ្នក​បាន​សម្រេច​បាន​នូវ​កិច្ចការ​ណា​មួយ​ដែល​អ្នក​មាន​មោទនភាព​ជា​ពិសេស​ឬ​ទេ នៅក្នុង​ឆ្នាំ​នេះ ? 
  4. តើ​រឿង​មួយ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ កាល​អ្នក​ប្រារព្ធ​ខួប​កំណើត​ឆ្នាំ​នេះ​គឺ​ជា​អ្វី ? 
  5. តើ​រឿង​មួយ​ដែល​អ្នក​បាន​រៀន​អំពី​ខ្លួនអ្នក​នៅ​ឆ្នាំ​នេះ​គឺ​ជា​អ្វី ? 
  6. ប្រសិនបើ​អ្នក​អាច​ពិពណ៌នា​ឆ្នាំ​កន្លង​ទៅ​នេះ​ដោយ​ប្រើ​ពាក្យ​មួយ​ពាក្យ តើ​ពាក្យ​នោះ​ជា​ពាក្យ​អ្វី ? 
  7. តើ​នរណា​ដែល​បាន​ជះឥទ្ធិពល​ខ្លាំង​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក​នា​ឆ្នាំ​នេះ ហើយ​ដោយ​របៀបណា ? 

សំណួរអំពីឥឡូវនេះ

  1. តើ​អ្នក​ចូលចិត្ត​ម្ហូប​អ្វី​ជាង​គេ​នៅ​បច្ចុប្បន្ន​នេះ ?
  2. តើ​អ្នក​ចូលចិត្ត​សៀវភៅ​មួយណា​ជាង​គេ ? 
  3. តើ​អ្នក​ចូលចិត្ដ​ភាពយន្ដ​មួយណា​ជាងគេ ? 
  4. តើ​អ្នក​ចូលចិត្ត​កម្មវិធី​ទូរទស្សន៍​មួយណា​ជាងគេ ? 
  5. តើ​អ្នក​មាន​ចំណង់ចំណូល​ចិត្ត​ធ្វើ​អ្វី ? 
  6. តើ​ចម្រៀង​មួយណា​ដែល​អ្នក​ចូលចិត្ដ​ជាងគេ ? 

សំណួរអំពីឆ្នាំក្រោយ

  1. តើ​មាន​អ្វី​ដែល​សប្បាយៗ ឬ​រំភើប​ដែល​អ្នក​ចង់​សាកល្បង​នៅ​ឆ្នាំ​ក្រោយ​នេះ​ដែរ​ឬ​ទេ ? 
  2. តើ​រឿង​មួយ​ដែល​អ្នក​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​បំផុត​នៅ​ឆ្នាំ​ក្រោយ​នេះ​គឺ​ជា​អ្វី ? 
  3. តើ​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ អ្នក​គិតថា​អ្នក​នឹង​ធ្វើ​អ្វី ? 
  4. តើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​រាល់ដង​នៅ​ឆ្នាំ​នេះ ? 

សំណួរអំពីថ្ងៃខួបកំណើតសម្រាប់សួរខ្លួនអ្នក

ស្ដ្រី​ម្នាក់​ប្រារព្ធ​ខួប​កំណើត​របស់​គាត់​ជាមួយ​កូន​ស្រី​គាត់ ។

ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ក៏​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការនឹកគិត​ផ្ទាល់ខ្លួន​ផងដែរ ! សូម​ចំណាយ​ពេល​បន្ដិច​ដើម្បី​ផ្អាក ហើយ​សួរ​ខ្លួនអ្នក​នូវ​សំណួរ​មួយ​ចំនួន​ដើម្បី​អបអរ​ដល់​ការរីកចម្រើន​របស់​អ្នក នឹក​គិត​ដល់​អនុស្សាវរីយ៍​ដ៏​សប្បាយៗ និង​ដាក់​គោលដៅ​សម្រាប់​ឆ្នាំ​ទៅមុខ​ទៀត ។

សំណួរអំពីឆ្នាំកន្លងមកនេះ

  1. តើ​សមិទ្ធផល​មួយណា​ដែល​ខ្ញុំ​មាន​មោទនភាព​បំផុត ? 
  2. តើ​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​ខ្ញុំ​បាន​យក​ឈ្នះ ហើយ​តើ​វា​បាន​ជំរុញ​ដល់​ការរីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច​ខ្លះ ? 
  3. តើ​ពេល​វេលា​មួយ​កាល​ពី​ឆ្នាំ​មុន ដែល​ខ្ញុំ​តែងតែ​ឲ្យ​តម្លៃ​ជា​និច្ច​នោះ​គឺ​ជា​ពេលវេលា​ណា ? 
  4. តើ​ខ្ញុំ​បាន​មើលថែ​ខ្លួនឯង​បាន​កម្រិត​ណា​ដែរ​ឆ្នាំ​នេះ ( ផ្នែក​រាងកាយ ផ្នែក​ផ្លូវចិត្ដ និង​ផ្នែក​សតិអារម្មណ៍ ) ? 
  5. តើ​បុគ្គល ឬ​កិច្ចការ​ណា​ដែល​នាំ​អំណរ​ដល់​ខ្ញុំ​ខ្លាំង​បំផុត​នៅ​ឆ្នាំ​នេះ ? 
  6. តើ​អ្វី​ជា​កិច្ចការ​ដែល​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​ប្លែក​ពី​រាល់ដង​នៅ​ឆ្នាំ​នេះ ? 
  7. តើ​គោលដៅ​មួយ​ដែល​ខ្ញុំ​បាន​ដាក់​កាលពី​ឆ្នាំ​មុន ហើយ​ខ្ញុំ​សម្រេចបាន​នោះ​ជា​អ្វី ? 
  8. តើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់​នៅ​ឆ្នាំ​នេះ​ដោយ​របៀប​ណា ? 
  9. តើ​អ្វី​ខ្លះ​ដែល​ថ្មី​ដែល​ខ្ញុំ​បាន​សាកល្បង​ធ្វើ​នៅ​ឆ្នាំ​នេះ ហើយ​តើ​វា​បាន​ជះ​ឥទ្ធិពល​ដល់​ខ្ញុំ​យ៉ាង​ដូចម្ដេច​ខ្លះ ? 
  10. តើ​អ្វី​ដែល​ខ្ញុំ​មាន​អំណរគុណ​បំផុត​នៅ​ពេល​ឥឡូវ​នេះ ? 
  11. ប្រសិនបើ​ខ្ញុំ​អាច​ពិពណ៌នា​ឆ្នាំ​មុន​នេះ​ដោយ​ប្រើ​ពាក្យ​មួយ​ពាក្យ តើ​ខ្ញុំ​នឹង​ប្រើ​ពាក្យ​អ្វី ? 
  12. ប្រសិនបើ​ខ្ញុំ​អាច​ត្រឡប់​ទៅកាន់​ថ្ងៃ​មួយ​នៅក្នុង​ឆ្នាំ​នេះ​វិញ តើ​ថ្ងៃ​នោះ​នឹង​ជា​ថ្ងៃ​ណា ហើយ​ហេតុអ្វី ? 

សំណួរអំពីឥឡូវនេះ

  1. តើ​អ្នក​ចូលចិត្ត​ម្ហូប​អ្វី​ជាងគេ​នៅ​បច្ចុប្បន្ន​នេះ ? 
  2. តើ​អ្នក​ចូលចិត្ត​សៀវភៅ​មួយណា​ជាងគេ ? 
  3. តើ​អ្នក​ចូលចិត្ដ​ភាពយន្ដ​មួយណា​ជាងគេ ? 
  4. តើ​អ្នក​ចូលចិត្ត​កម្មវិធី​ទូរទស្សន៍​មួយណា​ជាងគេ ? 
  5. តើ​អ្វី​ជា​ចំណង់​ចំណូល​ចិត្ត​ពេល​ទំនេរ​របស់​អ្នក ? 
  6. តើ​ចម្រៀង​មួយណា​ដែល​អ្នក​ចូលចិត្ដ​ជាងគេ ? 

សំណួរអំពីឆ្នាំក្រោយ

  1. តើ​អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដោយ​រំភើប​បំផុត​សម្រាប់​ឆ្នាំ​ខាង​មុខ ? 
  2. តើ​គោលដៅ​អ្វីខ្លះ​ដែល​ខ្ញុំ​ចង់​ដាក់​សម្រាប់​ឆ្នាំ​ក្រោយ ? 
  3. តើ​អ្វី​ជា​ដំបូន្មាន​មួយ​ដែល​ខ្ញុំ​ចង់​ផ្ដល់​ដល់​ខ្លួនឯង​សម្រាប់​ឆ្នាំ​ថ្មី​នេះ ? 
  4. តើ​ខ្ញុំ​នឹង​ថែរក្សា​ខ្លួនឯង​ឲ្យ​បាន​ល្អជាង​នៅ​ឆ្នាំ​ក្រោយ​នេះ​ដោយ​របៀបណា ( ផ្នែក​រាងកាយ ផ្នែក​ផ្លូវចិត្ដ និង​ផ្នែក​សតិអារម្មណ ) ?  
  5. តើ​អ្វី​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ខុសប្លែក​ពី​រាល់​ដង​នៅ​ឆ្នាំ​ក្រោយ​គឺជា​អ្វី ? 

កត់ត្រាសំណួរថ្ងៃខួបកំណើតរបស់អ្នក

ម្ដាយ និង​កូនស្រី​ជូន​កាត​ជូនពរ និង​ផ្កា​ធូលីប​ពណ៌​លឿង​ដល់​ជីដូន​នៅក្នុង​ថ្ងៃ​ខួប​កំណើត​របស់​គាត់ ។

សំណួរ​ទាំងនេះ​គឺ​ជា​សំណួរ​ដ៏​ឥតខ្ចោះ​សម្រាប់​សួរ​ខ្លួនអ្នក និង​អ្នក​ដទៃ​ទៀត ដោយ​ចាត់ទុក​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​ក្នុង​អំឡុង​ការអបអរ​ថ្ងៃ​ខួប​កំណើត ឬ​អាច​ចាត់ទុក​ជា​ឱកាស​ដើម្បី​ចាប់ផ្ដើម​ប្រពៃណី​ប្រចាំ​ឆ្នាំ​ដែល​យើង​រំពឹង​រង់ចាំ ។ នៅពេល​ដែល​អ្នក​សួរ​សំណួរ​ទាំងនេះ អ្នក​អាច​ប្រើ កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​រក្សា​ទុក​កម្រង​អនុស្សាវរីយ៍ និង​គំនិត​ទាំងនេះ ។

តាម​លំនាំដើម កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺ​ដាក់​ជា​សាធារណៈ ដូចនេះ​អ្នក​អាច​ចែកចាយ​កម្រង​អនុស្សាវរីយ៍​បាន​យ៉ាង​ងាយស្រួល ឬ​អាច​ឲ្យ​សាច់ញាតិ​រក​មើល​កម្រង​អនុស្សាវរីយ៍​ទាំងនោះ​នៅក្នុង​មែកធាង​គ្រួសារ​រួម ។ អ្នក​ក៏​អាច​គូសចំណាំ​កម្រង​អនុស្សាវរីយ៍​ពិសេស​ដាក់​ជា​ឯកជន ឬ​ចែកចាយ​ក្នុង​ក្រុម​តូច​ក៏​បាន​ដែរ ។

ទាំងនេះ​គឺ​ជា​ទម្រង់​មួយ​ចំនួន​ផ្សេងទៀត​ដែល​អ្នក​អាច​ប្រើ​បាន​ដើម្បី​រក្សាទុក​ចម្លើយ​ចំពោះ​សំណួរ​ថ្ងៃ​ខួប​កំណើត ៖

ការប្រើប្រាស់​សម្ភារ​ដែល​មាន​ពណ៌​ចម្រុះ​ដើម្បី​ធ្វើ​សៀវភៅ​កម្រង​អនុស្សាវរីយ៍ ។

  • វីដេអូ ។ ថត​វីដេអូ​របស់​បុគ្គល​ដែល​ឆ្លើយ​សំណួរ​ទាំងនេះ ។ ប្រសិនបើ​អ្នក​ធ្វើ​ការសម្ភាស​ម្ដងទៀត​នៅ​ឆ្នាំ​ផ្សេងទៀត នោះ​អ្នក​ត្រូវ​ធ្វើ​វីដេអូ​ចងក្រង​ចម្លើយ​របស់​ពួកគេ ។ 
  • ថត​សំឡេង ។ កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​មាន​ម៉ាស៊ីន​ថត​សំឡេង​ដោយ​ឥត​គិត​ថ្លៃ ។ នៅក្នុង​កម្មវិធី​នេះ អ្នក​គ្រាន់តែ​ចុច ថត នៅលើ​ទូរសព្ទ​របស់​អ្នក ហើយ​ថត​សំឡេង​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ឆ្លើយ​សំណួរ​នៅក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ពួកគេ ។ 
  • សៀវភៅ​កម្រង​អនុស្សាវរីយ៍ ។ ដាក់​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​សៀវភៅ​កម្រង​អនុស្សាវរីយ៍​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ពី​ការអបអរ​នៅ​ថ្ងៃ​ខួប​កំណើត ។ ប្រសិនបើ​អ្នក​ធ្វើ​ការសម្ភាស​នោះ​ម្ដងទៀត អ្នក​អាច​ឃើញ​បុគ្គល​នោះ​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាំង​តាមរយៈ​ចម្លើយ និង​រូបថត​ទាំងឡាយ​របស់​ពួកគេ ។ 
  • សៀវភៅ កំណត់ ហេតុ ។ អ្នក​អាច​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​បុគ្គល​រូប​នោះ​អាច​ប្រើ​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​បាន ។ 

សូម​ត្រៀមខ្លួន​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ខ្លួនអ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ដោយ​ការពិចារណា​សំណួរ​ថ្ងៃ​ខួប​កំណើត​ទាំងនេះ ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  Laurie Bradshaw
June 27, 2025
វាអាចជាការពិបាកក្នុងការមើលអ្នកដែលយើងខ្វល់ខ្វាយមានអាយុកាន់តែច្រើន ជាពិសេសនៅពេលដែលអាយុនាំឲ្យមានជំងឺ ឬការធ្លាក់ចុះខាងសមត្ថភាពផ្លូវចិត្ត ។ ជាអកុ…
ដោយ  Sally Odekirk
May 29, 2025
ខួបអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ ។ ខួបអាពាហ៍ពិពាហ៍ដែលគួរឲ្យចងចាំបំផុតមួយចំនួនគឺជាពេល…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ