ជំនួយ​ព្រះវិហារ​បរិសុទ្ធ

អ្នក​អាច​បម្រុង​ទុក​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​មែកធាង​គ្រួសារ​បាន ។
សម្រាប់​កំណត់ត្រា​នៃ​អស់​អ្នក​ដែល​បាន​កើត​នៅ​អំឡុងពេល ១១០ ឆ្នាំ​ចុងក្រោយ នោះ​សាច់ញាតិ​ជិតដិត​បំផុត​ដែល​នៅរស់​ត្រូវតែ​ផ្តល់​ការអនុញ្ញាត​សម្រាប់​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។
សូម​រៀន​អំពី​គោលនយោបាយ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ការធ្វើ​ពិធីបរិសុទ្ធ សម្រាប់​សមាជិក​គ្រួសារ​ផ្ទាល់​ដែល​បាន​ស្លាប់ ។
អ្នក​ត្រូវ​តែ​ទទួល​បាន​ការអនុញ្ញាត​ពី​សាច់ញាតិ​ជិតដិត​ដែល​នៅរស់ ពីមុន​ពេល​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​នរណាម្នាក់ ដែល​បាន​កើត​នៅក្នុង​អំឡុងពេល ១១០ ឆ្នាំ​ចុងក្រោយ​នេះ ។
ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ ហើយ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ការគោរព ។ សូម​បម្រុង​ពិធីបរិសុទ្ធ​ទាំងឡាយ​ទុក​សម្រាប់​តែ​បុគ្គល​ដែល​ជាប់​សាច់ញាតិ​នឹង​អ្នក​តែប៉ុណ្ណោះ ។
សម្រាប់​ពិធីបរិសុទ្ធ​ជូន​បុគ្គល​ម្នាក់ៗ អ្នក​ត្រូវការ​ឈ្មោះ ភេទ ព័ត៌មាន​មរណភាព និង​យ៉ាងហោច​ណាស់​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​ព្រឹត្តិការណ៍​មួយ ។ ពិធី​ផ្សារភ្ជាប់​តម្រូវ​ឲ្យមាន​ព័ត៌មាន​បន្ថែម​ទៀត ។
សូម​កុំ​ស្នើសុំ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​មនុស្ស​ដែល​មិន​ជាប់​សាច់ញាតិ​នឹង​អ្នក​ឡើយ លុះត្រាតែ​អ្នក​បាន​ទទួល​ការអនុញ្ញាត​ជាមុន​មកពី​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​ម្នាក់​សិន ។
ការចែករំលែកការបម្រុងទុករបស់អ្នកជាមួយមិត្តភក្តិនិងក្រុមគ្រួសារតាមរយៈអ៊ីម៉ែលគឺងាយស្រួល។ អ្នក អាច ចែក រំលែក ទោះ ជា អ្នក បាន បោះពុម្ព កាត ឈ្មោះ រួច ហើយ ឬ ចែកចាយ បទ បញ្ញត្តិ ជាមួយ ព្រះវិហារ បរិសុទ្ធ ក៏ ដោយ ។
អ្នក​អាច​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ហើយ​អ្នក​ដទៃ​ទៀត​អាច​ជួយ​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​បាន ។
អ្នក​អាច​បោះពុម្ព​កាតឈ្មោះ​គ្រួសារ​ពីផ្ទះ​បាន ឬ​នៅ​ឯ​មជ្ឈមណ្ឌល​កម្មវិធី​ស្រាវជ្រា​ក្រុមគ្រួសារ​ក៏​បាន ។
"Not Available" means that a person's temple ordinance information is unavailable to view in Family Tree.
នៅលើ​មែកធាង​គ្រួសារ « ត្រូវការ​ព័ត៌មាន​បន្ថែម » មាន​ន័យ​ថា បុគ្គល​នោះ​ខ្វះ​ព័ត៌មាន​ដែល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តម្រូវ​ឲ្យ​មាន ។
សូម​ប្រើ​ដំណោះស្រាយ​ទាំងនេះ ប្រសិនបើ​កំណត់ត្រា​នៃ​សាច់ញាតិ​ដែលបាន​ស្លាប់ បាត់​ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ និង​អំពី​កំណត់ត្រា​សមាជិកភាព ។
ប្រសិនបើ​កូន​ម្នាក់​បាន​កើត​នៅក្នុង​សេចក្ដីសញ្ញា ប៉ុន្តែ​ស្ថានភាព​នៅក្នុង​មែកធាង​គ្រួសារ​មិន​បង្ហាញ​ត្រឹមត្រូវ​ទេ សូម​សាកល្បង​ធ្វើតាម​ដំណោះស្រាយ​ទាំងនេះ ។
If you want to do ordinances that someone else reserved, contact the person with the reservation.
អ្នក​អាច​បម្រុងទុក​ពិធីបរិសុទ្ធ​មួយ ដែល​នរណា​ម្នាក់​បាន​ចែកចាយ​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​បាន ។ ការបម្រុងទុក​របស់​អ្នក​ផុត​កំណត់​នៅក្នុង​រយៈ​ពេល ១២០ ថ្ងៃ ។
រយៈពេល​រង់ចាំ ៣០ ថ្ងៃ​ដើម្បី​ឲ្យ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អនុវត្ត​ចំពោះ​មរណជន​ទាំងអស់​ដែល​ទើប​ស្លាប់ថ្មីៗ ។
ប្រសិនបើ​អ្នក​មិន​អាច​រក​កាលបរិច្ឆេទ​ជាក់លាក់​ឃើញ​ទេ អ្នក​អាច​ប៉ាន់ស្មាន ឬ​គណនា​កាល​បរិច្ឆេទ​ដោយ​ផ្អែក​ទៅលើ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​បំផុត ដែល​អ្នក​អាច​រកឃើញ ។