ការបម្រុងទុកពិធីបរិសុទ្ធមួយ ដែលបានចែកចាយជាមួយនឹងព្រះវិហារបរិសុទ្ធមិនតម្រូវឲ្យមានជំហានពិសេសអ្វីនោះទេ ។ អ្នកអាចមើលព័ត៌មានពិធីបរិសុទ្ធរបស់បុគ្គលនោះតាមធម្មតាបាន ដូចគ្នានឹងពេលអ្នកចូលមើលនៅលើគេហទំព័រកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬកម្មវិធីមែកធាងគ្រួសារដែរ ។ ប្រសិនបើពិធីបរិសុទ្ធជាក់លាក់មួយបង្ហាញរូបតំណាងព្រះវិហារបរិសុទ្ធពណ៌បៃតងជាមួយនឹងនាឡិកា នោះអ្នកអាចស្នើសុំវាបាន ។ ប្រសិនបើពិធីបរិសុទ្ធនោះបង្ហាញរូបតំណាងព្រះវិហារបរិសុទ្ធពណ៌ខៀវ នោះអ្នកមិនអាចស្នើសុំវាបានទេ ។
កំណត់ចំណាំ ៖
- បុគ្គលដែលចែកចាយឈ្មោះជាមួយព្រះវិហារសុទ្ធត្រូវតែជាប់សាច់ញាតិគ្នា ។ បុគ្គលដែលធ្វើពិធីបរិសុទ្ធមិនជាប់ទំនាក់ទំនងទេ ។
- ប្រសិនបើអ្នកបម្រុងទុកពិធីបរិសុទ្ធមួយដែលបានចែកចាយជាមួយព្រះវិហារបរិសុទ្ធរួចរាល់ហើយនោះ ពិធីបរិសុទ្ធនោះមិនអាចចែកចាយជាមួយចង្កោមក្រុមគ្រួសារ ឬបុគ្គលម្នាក់ទៀតម្តងទៀតបានឡើយ ។ អ្នកនឹងមើលឃើញសារនេះ ប្រសិនបើអ្នកព្យាយាមចែកចាយវាម្ដងទៀត ៖ « មិនអាចចែកចាយម្ដងទៀតបានទេ » ។
- ប្រសិនបើអ្នកចង់ចែកចាយពិធីបរិសុទ្ធនោះជាមួយចង្កោមក្រុមគ្រួសារ សូមឈប់ចែកចាយពិធីបរិសុទ្ធនោះជាមួយនឹងព្រះវិហារបរិសុទ្ធ ហើយបន្ទាប់មក សូមចែកចាយជាមួយនឹងចង្កោមក្រុមគ្រួសារវិញ ។
រូបតំណាង | អត្ថន័យ |
![]() | ពិធីបរិសុទ្ធត្រូវបានចែកចាយជាមួយនឹងព្រះវិហារបរិសុទ្ធ ហើយអាចត្រូវបានស្នើសុំបាន ។ ប្រសិនបើអ្នកបម្រុងទុកពិធីបរិសុទ្ធមួយក្នុងចំណោមពិធីបរិសុទ្ធទាំងនេះ ការបម្រុងទុករបស់អ្នកផុតកំណត់នៅក្នុងរយៈពេល ១២០ ថ្ងៃ ។ ប្រសិនបើអ្នកមិនអាចបញ្ចប់ពិធីបរិសុទ្ធក្នុងរយៈពេល ១២០ ថ្ងៃទេ នោះពិធីបរិសុទ្ធនោះនឹងត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ។ |
![]() | ប្រសិនបើអ្នកមិនអាចស្នើសុំពិធីបរិសុទ្ធនេះបានទេ នោះមែកធាងបង្ហាញរូបតំណាងព្រះវិហារបរិសុទ្ធពណ៌ខៀវ ។ ទាំងនេះជាហេតុផលមួយចំនួនដែលអ្នកមិនអាចបម្រុងទុកពិធីបរិសុទ្ធនេះបាន ៖
|
អត្ថបទដែលជាប់ទាក់ទង
តើខ្ញុំស្នើសុំ ឬបម្រុងទុកពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធនៅក្នុងមែកធាងគ្រួសារតាមរបៀបណា ?
មាននរណាម្នាក់បានបម្រុងទុកពិធីបរិសុទ្ធសម្រាប់សាច់ញាតិជិតដិតរបស់ខ្ញុំ
មាននរណាម្នាក់បានបម្រុងទុកពិធីបរិសុទ្ធដែលខ្ញុំចង់ធ្វើ
តើខ្ញុំមើលពិធីបរិសុទ្ធរបស់បុព្វការីជនរបស់ខ្ញុំនៅលើមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំឈប់ចែកចាយឈ្មោះគ្រួសារជាមួយនឹងព្រះវិហារបរិសុទ្ធដោយរបៀបណា ?