តើ​ខ្ញុំ​ធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ​ទំនាក់ទំនង អាសយដ្ឋាន​អ៊ីម៉ែល និង​ព័ត៌មាន​ទំនាក់ទំនង​ផ្សេង​ទៀត​នៅក្នុង​គណនី​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

នៅ​ក្នុង​ការកំណត់​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​របស់​អ្នក អ្នក​អាច​ផ្លាស់ប្ដូរ​ព័ត៌មាន​ទំនាក់ទំនង​របស់ អ្នក ហើយ​បញ្ចាក់​អំពី​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​មើល​ឃើញ​អំពី​អ្នក ។

កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ប្រើ​ព័ត៌មាន​ទាក់ទង​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​ងាយស្រួល​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​សហការ​ជាមួយ​នឹង​អ្នក ។ ខណៈ​ដែល​ឈ្មោះ​ទំនាក់ទំនង​តែងតែ​ដាក់​ជា​សាធារណៈ យើង​ក៏សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ដាក់​អាសយដ្ឋាន​អ៊ីម៉ែល​របស់​អ្នក​ជា​សាធារណៈ​ផង​ដែរ ។ 

មុនពេលអ្នកចាប់ផ្ដើម

អ្នក​មិន​អាច​ផ្លាស់ប្ដូរ​ការកំណត់​សម្រាប់​ព័ត៌មាន​មួយ​ចំនួន​បានទេ ។

  • ឈ្មោះអ្នក​ប្រើ​ប្រាស់​របស់​អ្នក គឺ​មាន​ភាពឯកជន​ជានិច្ច ។ អ្នក​មិន​អាច​ធ្វើ​ឲ្យ​វា​ក្លាយជា​សាធារណៈ​បានទេ ។
  • ឈ្មោះ​ទំនាក់ទំនង​របស់​អ្នក គឺ​មានភាព​ជា​សាធារណៈ​ជានិច្ច ។ ឈ្មោះ​ទំនាក់ទំនង​របស់​អ្នក​មើល​ឃើញ​នៅពេល​ណា​អ្នក​កែតម្រូវ​កំណត់ត្រា​មួយ ឬ​ដាក់​ស្នើ​អនុស្សាវរីយ​មួយ ។ នៅពេល​អ្នក​បាន​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ នោះ​ប្រព័ន្ធ​បាន​ចាត់​ឈ្មោះ​ទំនាក់ទំនង​ដោយ​ស្វ័យ​ប្រវត្តិ ។ អ្នក​អាច​ផ្លាស់ប្ដូរ​វា​ទៅ​ជា​ឈ្មោះ​ពិត​របស់​អ្នក កំណែ​នៃ​ឈ្មោះ​របស់​អ្នក ឬ​អ្វីមួយ​ផ្សេង​ទៀត ។
  • សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព័ត៌មាន​គណនី​មួយ​ចំនួន​បាន​មកពី​កំណត់​ត្រា​សមាជិកភាព​សាសនាចក្រ ។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឬ​ទីតាំង​របស់​អ្នក សូម​ឲ្យ​ស្មៀន​វួដ ឬ​សាខា​របស់​អ្នក​ធ្វើ​បច្ចុប្បន្នភាព​កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់​អ្នក ។
  • ការជូនដំណឹង​តាម​អ៊ីម៉ែល​មកពី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អ៊ីម៉ែល​ដែល​មាន​ជាក់លាក់​នៅក្នុង​ផ្នែក​ពាក្យ​សម្ងាត់ និង​វិធីសាស្ត្រ​ស្ដារឡើងវិញ​នៃការកំណត់​របស់​អ្នក ។ អ្នក​ទទួល​ការជូនដំណឹង​តាម​អ៊ីម៉ែល​ទាំង​នេះ​មិន​ថា​អ្នក​ធ្វើ​វា​ទៅ​ជា​សាធារណៈ​ឬ​អត់​នោះទេ ។

ជំហាន ( វេបសាយ )

  1. សូម​ចូល​ទៅ​កម្មវិធី ស្រាវជ្រាវ​ក្រុមគ្រួសារ
  2. នៅ​កែង​ស្ដាំ​ខាង​លើ សូម​ចុច​លើ​ឈ្មោះ​របស់​អ្នក បន្ទាប់​មក​ចុច​លើ ការ​កំណត់ ។
  3. សូម​មើល​នៅ​ផ្នែក​ខាងលើ​បង្អស់​នៃ​ទំព័រ​នេះ ។ ប្រសិនបើ​គណនី​មិនត្រូវ​បាន​គូសបញ្ជាក់ សូម​ចុច​លើ​វា ។
  4. ក្រៅពី​ចំណង​ជើង​ធំ​នីមួយៗ សូម​ចុច កែសម្រួល ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​នៅ​ក្នុង​ផ្នែក​នោះ ។
  5. ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​មួយ សូម​ចុច​លើ​ប្រអប់​សញ្ញា​កែង​« ឯកជន » ។
  6. សូម​ចុច រក្សា​ទុក ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

កម្មវិធី​ឧបករណ៍​ចល័ត​របស់​មែកធាង​គ្រួសារ និង​អនុស្សាវរីយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កែ​សម្រួល​ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នក​ទេ ។ ផ្ទុយ​ទៅវិញ សូម​បើក​កម្មវិធី​រុករក​នៅ​លើ​ឧបករណ៍​ចល័ត​របស់​អ្នក ហើយ​ធ្វើ​តាម​ជំហាន​នានា​សម្រាប់​វេបសាយ​នេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នក​ទេ ។ សូម​ចុះ​ឈ្មោះចូល​វេបសាយ​របស់​យើង ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​របស់​អ្នក​នៅទីនោះ ។ 

ជំហានបន្ទាប់

ប្រសិនបើ​អ្នក​បាន​ផ្លាស់ប្ដូរ​អាសយដ្ឋាន​អ៊ីម៉ែល ឬ​លេខ​ទូរសព្ទ​របស់​អ្នក សូម​ធ្វើតាម​សេចក្ដីណែនាំ​ទាំងនេះ​ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​នោះ ។

លទ្ធផល

ឈ្មោះ​ទំនាក់ទំនង​ចាស់​របស់​អ្នក​លេច​ឡើង​នៅ​លើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អ្នក​ផ្លាស់ប្ដូរ​វា ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ធ្វើ​តាម​កំណត់ត្រា​ដែល​អ្នក​បាន​កែតម្រូវ នោះ​ឈ្មោះ​ទំនាក់ទំនង​ចាស់​របស់​អ្នក​នៅតែ​លេច​ឡើង​រហូត​ដល់​ប្រព័ន្ធ​ធ្វើ​បច្ចុប្បន្នភាព​ទាំង​ស្រុង ។  

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ប្ដូរ​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?
តើ​ខ្ញុំ​ឈប់​ជាវ ឬ​ជាវ​សម្រាប់​ការជូនដំណឹង​តាម​អ៊ីម៉ែល និង​សារព័ត៌មាន​បាន​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើសារ​ទៅ​នរណា​ម្នាក់​ដែល​បាន​រួមចំណែក​ចំពោះ​កម្មវិធី​មែកធាង​គ្រួសារ ឬ​អនុស្សាវរីយ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បើក ឬ បិទ​ជម្រើស​ក្នុង​ការមើល​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​អ្នកប្រើប្រាស់​ដទៃ​ទៀត​ដោយរបៀបណា ?

moduleTitle