តើ​ខ្ញុំ​ប្ដូរ​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​ប្ដូរ​ឈ្មោះ​អ្នកប្រើ ពាក្យ​សម្ងាត់ ឈ្មោះ​ដែល​ដាក់​បង្ហាញ និង​លេខ​អ្នកជួយ​បាន ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​នៅក្នុង កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​កែង​ខាងស្ដាំ​ខាង​លើ សូម​ចុច​លើ​ឈ្មោះ​របស់​អ្នក ។ 
  3. សូម​ចុច​លើ ការកំណត់ ។ 
  4. សូម​ចុច​លើ គណនី ។ 
  5. សូម​ចុចលើ កែសម្រួល សម្រាប់​កន្លែង​ដែល​អ្នក​ចង់​ធ្វើ​ការផ្លាស់ប្តូរ ។
  6. សូម​វាយ​បញ្ចូល​ព័ត៌មាន​នៅក្នុង​ប្រអប់​ដែល​ត្រឹមត្រូវ ។
  7. អ្នក​អាច​ប្តូរ​ពាក្យ​សម្ងាត់​របស់​អ្នក​បាន ៖
    1. សូម​ចុចលើ ចង់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​របស់​អ្នក ?
    2. សូម​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​បច្ចុប្បន្ន​របស់​អ្នក ។
    3. សូម​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី​របស់​អ្នក ។
    4. សូម​បញ្ជាក់​ពាក្យ​សម្ងាត់​ថ្មី​របស់​អ្នក ។ 
    5. សូម​ចុចលើ រក្សា​ទុក ។
  8. សូម​ចុចលើ រក្សា​ទុក​ការផ្លាស់ប្ដូរ ។ ( ប្រសិនបើ​ការប្តូរ​នោះ​បាន​រក្សាទុក​ដោយ​ស្វ័យប្រវត្តិ នោះ​ប៊ូតុង​សរសេរ​ថា បាន​រក្សាទុក វិញ ហើយ​អ្នក​មិន​អាច​ចុច​លើ​វា​បាន​ទេ ) ។

ជំហាន ( កម្មវិធីចល័ត )

សូម​ប្រើ​គេហទំព័រ​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ប្ដូរ​ឈ្មោះ​អ្នកប្រើ ពាក្យ​សម្ងាត់ ឈ្មោះ​ដែល​ដាក់​បង្ហាញ និង​លេខ​អ្នកជួយ​របស់​អ្នក ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

សូម​ប្រើ​គេហទំព័រ​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ប្ដូរ​ឈ្មោះ​អ្នកប្រើ ពាក្យ​សម្ងាត់ ឈ្មោះ​ដែល​ដាក់​បង្ហាញ និង​លេខ​អ្នកជួយ​របស់​អ្នក ។

ការទទួលបានជំនួយ

សូម​ទាក់ទង ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ ។ ទោះជា​យ៉ាងណា សូម​ចងចាំ​ថា ការផ្លាស់ប្ដូរ​នានា ពេលខ្លះ​អាច​ចំណាយ​ពេល​ដល់​ទៅ ៤៨ ម៉ោង ដើម្បី​អាច​មើល​ឃើញ​នៅលើ​អេក្រង់ ។ 

អត្ថបទដែលទាក់ទងគ្នា

ខ្ញុំ​បាន​ភ្លេច​ពាក្យ​សម្ងាត់ ឬ​ឈ្មោះ​អ្នកប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​ខ្ញុំ
តើ​ច្បាប់​សម្រាប់​ឈ្មោះ​អ្នកប្រើ និង​ពាក្យសម្ងាត់​របស់ខ្ញុំ​មាន​អ្វីខ្លះ ?

moduleTitle