ខ្ញុំ​បាន​ភ្លេច​ពាក្យ​សម្ងាត់ ឬ​ឈ្មោះ​អ្នកប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​ខ្ញុំ

អ្នក​អាច​ទទួល​បាន​ឈ្មោះ​អ្នកប្រើ​ដែល​បាន​ភ្លេច​មក​វិញ ឬ​កំណត់​ពាក្យ​សម្ងាត់​ដែល​បាន​ភ្លេច​សម្រាប់​គណនី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​ឡើងវិញ​បាន តាមរយៈ​ជម្រើស​ណា​ក៏​ដោយ​ដែល​តភ្ជាប់​ទៅនឹង​គណនី​របស់​អ្នក​ដោយ​ផ្ទាល់ ៖

  • លេខ​ទូរសព្ទ​ដៃ​របស់​អ្នក
  • អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក

អ្នក​អាច​ស្តារ​ឈ្មោះ​អ្នក​ប្រើប្រាស់​ត្រឡប់​មកវិញ ឬ​កំណត់​ពាក្យ​សម្ងាត់​ឡើងវិញ ប្រសិនបើ​អ្នក​បាន ធ្វើ​ឲ្យ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​សកម្ម​ឡើងវិញ ។ ប្រសិនបើ​គណនី​របស់​អ្នក​មិនបាន​ធ្វើ​ឲ្យ​សកម្ម​ទេ សូម​ទាក់ទង​ទៅកាន់ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

ជំហាន ( គេហទំព័រ )

  1. នៅ​កែង​ខាងស្ដាំ​ខាង​លើ​នៃ​គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ សូម​ចុច​លើ ចូល ។
  2. សូម​ធ្វើ​តាម​របៀប​មួយ​ដូច​ខាងក្រោម​នេះ អាស្រ័យ​លើ​ថា តើ​អ្នក​ភ្លេច​តែ​ឈ្មោះ​អ្នកប្រើ​របស់​អ្នក ឬ​តែ​ពាក្យ​សម្ងាត់​របស់​អ្នក​ប៉ុណ្ណោះ ឬ​ភ្លេច​ទាំងពីរ ៖ 
    • តែ​ឈ្មោះ​អ្នកប្រើ​ប៉ុណ្ណោះ ៖ សូម​ចុច​លើ ឈ្មោះ​អ្នក​ប្រើ នៅក្រោម​ប្រអប់ ពាក្យ​សម្ងាត់ ។
    • តែ​ពាក្យ​សម្ងាត់​ប៉ុណ្ណោះ ៖ សូម​ចុច​លើ ពាក្យ​សម្ងាត់ នៅក្រោម​ប្រអប់​ពាក្យ​សម្ងាត់ ។
    • ទាំងពីរ ៖ សូម​ចុច​លើ ឈ្មោះ​អ្នក​ប្រើ នៅក្រោម​ប្រអប់ ពាក្យ​សម្ងាត់ ។ រួច​ហើយ​នៅលើ​អេក្រង់​បន្ទាប់ សូម​ចុចលើ ប្រអប់​សញ្ញា​កែង ដែល​នៅក្បែរ ខ្ញុំ​ពុំ​ចាំ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​ទេ ។
  3. សូម​ជ្រើសរើស​យក​វិធី​ស្ដារ​ឡើងវិញ​មួយ ដោយ​ផ្អែក​ទៅលើ​ព័ត៌មាន​ដែល​អ្នក​បាន​ផ្ដល់​អំឡុងពេល​ចុះ​ឈ្មោះ ។
    • ទូរសព្ទ​ដៃ ៖ សូម​វាយ​បញ្ចូល​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក ។ លេខកូដ​បញ្ជាក់​នឹង​ផ្ញើ​ទៅ​កាន់​លេខ​ទូរសព្ទ​ដៃ​នោះ ។ សូម​វាយបញ្ចូល​លេខ​កូដ​បញ្ជាក់​នោះ​ទៅក្នុង​ប្រអប់​ដែល​ផ្ដល់ឲ្យ រួច​ចុចលើ បន្ត ។
    • អ៊ីមែល ៖ សូម​វាយបញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ។ អ៊ីមែល​មួយ​ដែល​មាន​ឈ្មោះ​អ្នកប្រើ​ទាំងអស់ ដែល​ទាក់ទង​ជាមួយ​នឹង​គណនី​អ៊ីមែល​នោះ​នឹង​បញ្ជូន​មក​កាន់​អ្នក ។ សូម​បើក​អ៊ីមែល ហើយ​ចុច​លើ​ឈ្មោះ​អ្នកប្រើ ដែល​អ្នក​ចង់​ប្រើ ។
  4. អ្វី​ដែល​កើតឡើង​បន្ទាប់​អាស្រ័យលើ ថា​តើ​អ្នក​បាន​ប្រាប់​ថា អ្នក​បាន​ភ្លេច ៖
    • តែ​ឈ្មោះ​អ្នកប្រើ​ប៉ុណ្ណោះ ៖ ទំព័រ​ចូល​នឹង​បង្ហាញ​ឡើង​ម្ដងទៀត ដោយ​មាន​ឈ្មោះ​អ្នកប្រើ​របស់​អ្នក​បំពេញ​រួច​ដោយ​ស្វ័យប្រវត្តិ ។ ឥឡូវនេះ អ្នក​អាច​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​របស់​អ្នក ហើយ​ចូល ។ ឬ ប្រសិនបើ​អ្នក​ឃើញ​ថា អ្នក​ក៏​បាន​ភ្លេច​ពាក្យ​សម្ងាត់​របស់​អ្នក​ដែរ សូម​ចុចលើ ពាក្យ​សម្ងាត់ ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើង​វិញ ។
    • តែ​ពាក្យ​សម្ងាត់​ប៉ុណ្ណោះ ៖ ជម្រើស​ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើង​វិញ​នឹង​បង្ហាញ​ឡើង ។
    • ទាំងពីរ ៖ ជម្រើស​ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើង​វិញ​នឹង​បង្ហាញ​ឡើង ។ ឈ្មោះ​អ្នកប្រើ​របស់​អ្នក​នឹង​បង្ហាញ​ឡើង​នៅលើ​អេក្រង់ ។
  5. ប្រសិនបើ​ចាំបាច់ សូម​កំណត់​ពាក្យសម្ងាត់​របស់​អ្នក​ឡើងវិញ ៖
    1. សូម​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី ។
    2. បញ្ជាក់​ពាក្យ​សម្ងាត់​ថ្មី ។
    3. សូម​ចុចលើ កំណត់​ឡើង​វិញ ។

ជំហាន ( កម្មវិធីចល័ត )

  1. សូម​ចាប់ផ្ដើម​កម្មវិធី​​ចល័ត​មែកធាង​គ្រួសារ ឬ​កម្មវិធី​កម្រងអនុស្សាវរីយ៍ ។
  2. សូម​ចុចលើ ចូល ។
  3. ប្រសិនបើ​អ្នក​បាន​ភ្លេច​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​អ្នក សូម​ចុច​លើ ជំនួយ ។
  4. សូម​ធ្វើ​តាម​របៀប​មួយ​ដូច​ខាងក្រោម​នេះ អាស្រ័យ​លើ​ថា តើ​អ្នក​ភ្លេច​តែ​ឈ្មោះ​អ្នកប្រើ​របស់​អ្នក ឬ​តែ​ពាក្យ​សម្ងាត់​របស់​អ្នក​ប៉ុណ្ណោះ ឬ​ភ្លេច​ទាំងពីរ ៖ 
    • តែ​ឈ្មោះ​អ្នកប្រើ​ប៉ុណ្ណោះ ៖ សូម​ចុចលើ ភ្លេច​ឈ្មោះ​អ្នក​ប្រើ ?
    • តែ​ពាក្យ​សម្ងាត់​ប៉ុណ្ណោះ ៖ សូម​ចុចលើ ភ្លេច​ពាក្យ​សម្ងាត់ឬ ?
    • ទាំងពីរ ៖ សូម​ចុចលើ ភ្លេច​ឈ្មោះ​អ្នក​ប្រើឬ ? រួច​ហើយ​នៅលើ​អេក្រង់​បន្ទាប់ សូម​ចុច​លើ ប្រអប់​កែង ដែល​នៅក្បែរ ខ្ញុំ​ក៏​ពុំ​ចាំ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ​ផងដែរ ។
  5. សូម​ជ្រើសរើស​យក​វិធី​ស្ដារ​ឡើងវិញ​មួយ ដោយ​ផ្អែក​ទៅលើ​ព័ត៌មាន​ដែល​អ្នក​បាន​ផ្ដល់​អំឡុងពេល​ចុះ​ឈ្មោះ ។
    • ទូរសព្ទ​ដៃ ៖ សូម​វាយ​បញ្ចូល​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក ។ លេខកូដ​បញ្ជាក់​នឹង​ផ្ញើ​ទៅ​កាន់​លេខ​ទូរសព្ទ​ដៃ​នោះ ។ សូម​វាយបញ្ចូល​លេខ​កូដ​បញ្ជាក់​នោះ​ទៅក្នុង​ប្រអប់​ដែល​ផ្ដល់ឲ្យ រួច​ចុចលើ បន្ត ។
    • អ៊ីមែល ៖ សូម​វាយបញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ។ អ៊ីមែល​មួយ​ដែល​មាន​ឈ្មោះ​អ្នកប្រើ​ទាំងអស់ ដែល​ទាក់ទង​ជាមួយ​នឹង​គណនី​អ៊ីមែល​នោះ​នឹង​បញ្ជូន​មក​កាន់​អ្នក ។ សូម​បើក​អ៊ីមែល ហើយ​ចុច​លើ​ឈ្មោះ​អ្នកប្រើ ដែល​អ្នក​ចង់​ប្រើ ។
  6. អ្វី​ដែល​កើតឡើង​បន្ទាប់​អាស្រ័យលើ ថា​តើ​អ្នក​បាន​ប្រាប់​ថា អ្នក​បាន​ភ្លេច ៖
    • តែ​ឈ្មោះ​អ្នកប្រើ​ប៉ុណ្ណោះ ៖ ទំព័រ​ចូល​នឹង​បង្ហាញ​ឡើង​ម្ដងទៀត ដោយ​មាន​ឈ្មោះ​អ្នកប្រើ​របស់​អ្នក​បំពេញ​រួច​ដោយ​ស្វ័យប្រវត្តិ ។ ឥឡូវនេះ អ្នក​អាច​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​របស់​អ្នក ហើយ​ចូល ។ ឬ ប្រសិនបើ​អ្នក​ឃើញ​ថា អ្នក​ក៏​បាន​ភ្លេច​ពាក្យ​សម្ងាត់​របស់​អ្នក​ដែរ សូម​ចុចលើ ពាក្យ​សម្ងាត់ ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើងវិញ ។
    • តែ​ពាក្យ​សម្ងាត់​ប៉ុណ្ណោះ ៖ ជម្រើស​ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើង​វិញ​នឹង​បង្ហាញ​ឡើង ។
    • ទាំងពីរ ៖ ជម្រើស​ដើម្បី​កំណត់​ពាក្យ​សម្ងាត់​របស់​អ្នក​ឡើង​វិញ​នឹង​បង្ហាញ​ឡើង ។ ឈ្មោះ​អ្នកប្រើ​របស់​អ្នក​នឹង​បង្ហាញ​ឡើង​នៅលើ​អេក្រង់ ។
  7. ប្រសិនបើ​ចាំបាច់ សូម​កំណត់​ពាក្យសម្ងាត់​របស់​អ្នក​ឡើងវិញ ៖
    1. សូម​វាយ​បញ្ចូល​ពាក្យ​សម្ងាត់​ថ្មី ។
    2. បញ្ជាក់​ពាក្យ​សម្ងាត់​ថ្មី ។
    3. សូម​ចុចលើ កំណត់​ឡើង​វិញ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. សូម​ចូល​ទៅ មែកធាង​គ្រួសារ​មិន​ពេញលេញ ។
  2. ប្រសិនបើ​អ្នក​ចងចាំ​ឈ្មោះ​អ្នកប្រើ​របស់​អ្នក សូម​វាយបញ្ចូល​វា រួច​ហើយ​ចុចលើ ចូល ។ ប្រសិនបើ​អ្នក​បាន​ភ្លេច​ឈ្មោះ​អ្នកប្រើ​របស់​អ្នក អ្នក​អាច​រក​វា​បាន​មក​វិញ ៖
    1. សូម​ចុចលើ ភ្លេច​ឈ្មោះ​អ្នក​ប្រើឬ ?
    2. សូម​ជ្រើសរើស​យក​វិធី​ស្ដារ​ឡើងវិញ​មួយ​សម្រាប់​គណនី​របស់​អ្នក ។
      • ទូរសព្ទ​ដៃ ៖ សូម​វាយ​បញ្ចូល​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក ។ លេខកូដ​បញ្ជាក់​នឹង​ផ្ញើ​ទៅ​កាន់​លេខ​ទូរសព្ទ​ដៃ​នោះ ។ សូម​វាយបញ្ចូល​លេខ​កូដ​បញ្ជាក់​នោះ​ទៅក្នុង​ប្រអប់​ដែល​ផ្ដល់ឲ្យ រួច​ចុចលើ បន្ត ។
      • អ៊ីមែល ៖ សូម​វាយបញ្ចូល​អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក ។ អ៊ីមែល​មួយ​ដែល​មាន​ឈ្មោះ​អ្នកប្រើ​ទាំងអស់ ដែល​ទាក់ទង​ជាមួយ​នឹង​គណនី​អ៊ីមែល​នោះ នឹង​បញ្ជូន​មក​កាន់​អ្នក ។ សូម​បើក​អ៊ីមែល ហើយ​ចុច​លើ​ឈ្មោះ​អ្នកប្រើ ដែល​អ្នក​ចង់​ប្រើ ។
  3. ប្រសិនបើ​អ្នក​បាន​ភ្លេច​ពាក្យ​សម្ងាត់​របស់​អ្នក អ្នក​អាច​កំណត់​វា​ឡើងវិញ​បាន ៖
    1. សូម​ចុចលើ ភ្លេច​ពាក្យ​សម្ងាត់ឬ ?
    2. សូម​វាយ​បញ្ចូល​ឈ្មោះ​អ្នកប្រើ​របស់​អ្នក ។
    3. សូម​ចុចលើ បន្ត ។
    4. សូម​ឆ្លើយ​នឹង​សំណួរ​រក្សា​សុវត្ថិភាព រួច​ហើយ​ចុចលើ បញ្ជូន​ចម្លើយ ។
    5. សូម​រើសយក​ជម្រើស​ចល័ត ឬ​អ៊ីមែល​ក៏​បាន ។
    6. សូម​ចុចលើ បន្ត ។
    7. សារ​មួយ​នឹង​ផ្ញើ​មក​កាន់​អ្នក​ដោយ​មាន​ជម្រើស ដើម្បី កំណត់​ពាក្យ​សម្ងាត់​របស់អ្នក​ឡើងវិញ ។ សូម​បើក​សារ​នោះ រួច​ចុច​លើ កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ ។
    8. សូម​វាយ​បញ្ចូល និង​បញ្ជាក់​ពាក្យ​សម្ងាត់​ថ្មី​របស់​អ្នក ។
    9. សូម​ចុចលើ កំណត់​ពាក្យ​សម្ងាត់​ឡើង​វិញ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ផ្ញើ​លេខកូដ​បញ្ជាក់​ឡើងវិញ​ដើម្បី​ដំណើរការ​គណនី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់ខ្ញុំ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ស្នើ​សុំឲ្យ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ញើ​អ៊ីមែល​បញ្ចាក់​សម្រាប់​គណនី​របស់ខ្ញុំ​មក​ម្ដងទៀត​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?