តើ​ខ្ញុំ​អាច​មើល បោះពុម្ព ឬ​កែសម្រួល​ព័ត៌មាន​មកពី​កូន​សៀវភៅ​ក្រុមគ្រួសារ​ខ្ញុំ​បាន​នៅ​កន្លែងណា ?

Share

កូន​សៀវភៅ « ក្រុមគ្រួសារ​ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​យើង​ឲ្យ​ជួបជុំ​គ្នា » គឺជា​ឧបករណ៍​មួយ​សម្រាប់​ប្រមូល និង​រក្សាទុក​ដំណើររឿង​គ្រួសារ​របស់​អ្នក ។ កូន​សៀវភៅ​នេះ​មាន​ជា​ទម្រង់​ក្រដាស ។ អ្នក​អាច​ស្វែងរក​កូន​សៀវភៅ​ជា​ភាសា

ប៊ុលហ្គារី, ឆែក, ដាណឺម៉ាក, អាល្លឺម៉ង់, ក្រិក, អង់គ្លេស, អេស្ដូនី, ហ្វីជី, ហ្វាំងឡង់, បាំរាំង, ម៉ាឡាហ្គាស៊ី, ក្រូអាត, ក្រេអូល ហៃទី, ហុងគ្រី, អាមេនី, ឥណ្ឌូនេស៊ី, អ៊ីតាលី, អ៊ីស្លង់, ខ្មែរ, លីទុយអានី, ឡេតូនី, ម៉ាសេដ្វាន, ម៉ុងហ្គោលី, ម៉ាឡេ, ហូឡង់, ន័រវែស, ប៉ូឡូញ, រ៉ូម៉ានី, ស្លូវ៉ាគី, ស្លូវេនី, សាម័រ, អាល់បានី, ស៊ែប៊ី, ស៊ុយអែត, ថៃ, តុងហ្គា, អ៊ុយក្រែន, វៀតណាម និង​ចិន​សម្រាយ ។

អ្នក​អាច​ទទួល​បាន​ច្បាប់​ចម្លង​នៅ​កន្លែង​ជាច្រើន ៖

កូនសៀវភៅឌីជីថល

នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​ឈប់​ប្រើ​កំណែ​សៀវភៅ​ឌីជីថល​ហើយ ។ អ្នក​អាច​មើល និង​កែសម្រួល​ព័ត៌មាន​នៅលើ​គេហទំព័រ FamilySearch.org បាន ។ អ្នក​ក៏អាច​បោះពុម្ព​តារាង​ពង្សាវលី តារាង​ទម្រង់​ជា​ផ្លិត និង​កំណត់ត្រា​ចង្កោម​គ្រួសារ​នៅទីនោះ​បាន​ផងដែរ ។

  • រូបថត និង​ដំណើររឿង ៖ សូម​ស្វែងរក​រូបថត និង​ដំណើររឿង​របស់​អ្នក​នៅក្នុង វិចិត្រសាល​អនុស្សាវរីយ៍​របស់​អ្នក និង​នៅក្នុង​កម្មវិធី​កម្រង​អនុស្សាវរីយ៍​នៅលើ​ឧបករណ៍​ចល័ត ។
  • សមាជិក​គ្រួសារ ៖ ស្វែងរក​ព័ត៌មាន​អំពី​សមាជិក​គ្រួសារ​នៅក្នុង​មែកធាង​គ្រួសារ ។ អ្នក​អាច​មើល​មែកធាង​គ្រួសារ នៅលើ​អនឡាញ ក្នុង​មែកធាង​គ្រួសារ​នៅលើកម្មវិធី​ឧបករណ៍​ចល័ត និង​នៅក្នុង មែកធាង​គ្រួសារ​មិន​ពេញលេញ ។
    • ប្រសិនបើ​អ្នក​មិន​មើលឃើញ​ព័ត៌មាន​នៅក្នុង​មែកធាង​គ្រួសារ​ទេ សូម​បញ្ចូល​វា​ម្តងទៀត ។ យើង​សូម​អភ័យទោស​ចំពោះ​ភាពរអាក់រអួល​នេះ ។ ទោះបីជា​អ្នក​ត្រូវតែបន្ថែម​សមាជិក​គ្រួសារ​ម្តងទៀត​ក៏​ដោយ ក៏​រូបថត និង​ដំណើរ​រឿង​គឺ​នៅក្នុង​វិចិត្រសាល​របស់​អ្នក ។

ដើម្បី​វាយ​បញ្ចូល​ទិន្នន័យ​ពី​កូន​សៀវភៅ​ចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​ផ្ដល់​យោបល់​ឲ្យ​អ្នក​ប្រើ​មែកធាង​គ្រួសារ​ពេញលេញ​នៅលើ គេហទំព័រ FamilySearch.org ក៏បាន ឬ មែកធាង​គ្រួសារ​មិន​ពេញលេញ ក៏បាន ។ 

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ទាញ​យក​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នៅលើ​ឧបករណ៍​ចល័ត​ដោយ​របៀបណា ?
តើ​ខ្ញុំ​ប្រើ​កម្រង​អនុស្សាវរីយ៍​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដើម្បី​រក្សាទុក​ដំណើររឿង​នៃ​ជីវិត​របស់​បុព្វការីជន​ខ្ញុំ​ដោយ​របៀបណា ?
តើ​ខ្ញុំ​បោះពុម្ព​តារាង​ទម្រង់​ជា​ផ្លិត និង​តារាង​ពង្សាវលី​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​បន្ថែម​សមាជិក​គ្រួសារ​ម្នាក់​ទៅកាន់​ពង្សាវលី​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?