តើ​ខ្ញុំ​វាយ​បញ្ចូល​ទីកន្លែង​នានា​ជា​ភាសា​ចិន​ចូលទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

Share

អ្នក​អាច​វាយ​បញ្ចូល​ទីកន្លែង​នានា​ជា​ភាសា​ចិន​ទៅក្នុង​មែកធាង​គ្រួសារ ។ គន្លឺះ​ខាងក្រោម​នឹង​ជួយ​អ្នក​ធានា​ឲ្យ​បាន​ថា​ទីន្លែង​នេះ​គឺ​ត្រូវបាន​កត់ត្រា និង​ដាក់តាម​បទដ្ឋាន​ត្រឹមត្រូវ ។

សូមមានភាពច្បាស់លាស់ឲ្យអស់ពីលទ្ធភាព ។

រួមទាំង​ស្រុក អាណាខេត្ត ខេត្ត ទីប្រជុំជន និង​ឈ្មោះ​កម្រិត​មូលដ្ឋាន ប្រសិនបើ​អ្នក​ស្គាល់​ទីនោះ ឬ​អាច​រក​បាន ។ ប្រសិនបើ​អ្នក​មិន​ស្គាល់​ឈ្មោះ​ពេញ​ទេ សូម​វាយ​បញ្ចូល​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក ។ ឧទាហរណ៍ ៖

រ៉ូម៉ាំងភាសា​ចិន
ស្រុក Taizicheng, ទីប្រជុំជន Sitaizui, ឃុំ Chongli, ក្រុង Zhangjiakou, ខេត្ត Hebei, ប្រទេស​ចិន中國河北省張家口市崇禮區四臺嘴鄉太子城村
ជីស៊ូ贵州省
ទីក្រុង Xinjie, ទីប្រជុំជន Midu, ស្រុក Dali Bai, ខេត្ត Yunnan雲南省大理白族自治州彌渡縣新街鎮
ណានភីង តៃប៉ិ​ថ្មី ប្រទេស​តៃវ៉ាន់臺灣新北市南平

សូមវាយបញ្ចូលឈ្មោះតាមបែបផែនដែលមានជាលំដាប់លំដោយសម្រាប់ភាសាដែលអ្នកកំពុងប្រើប្រាស់ ។

ជាភាសាចិន និង​ភាសា​ដែល​បាន​សរសេរ​ឈ្មោះ​ប្រទេស​ដំបូង សូម​វាយ​ឈ្មោះ​ប្រទេស​មុន ។ បន្ទាប់មក​សូមវាយ​បញ្ចូល​ឈ្មោះ​ខេត្ត អាណាខេត្ត ស្រុក ទីក្រុង និង​ឈ្មោះ​ទៅតាម​មូលដ្ឋាន ។

中國山西省忻州市定襄縣晉昌鎮

ជាភាសា​អង់គ្លេស និង​ភាសា​ផ្សេងទៀត​ដែល​ដាក់​ឈ្មោះ​ប្រទេស​ក្រោយ សូម​វាយបញ្ចូល​គោល ទីប្រជុំជន ស្រុក អាណាខេត្ត និង​ឈ្មោះ​ខេត្ត​មុន ។ វាយ​បញ្ចូល​ឈ្មោះ​ប្រទេស​ក្រោយ​គេ ។

ក្រុង Jinchang, ស្រុក Dingxiang, ទីក្រុង Xinzhou, ខេត្ត Shanxi ប្រទេស​ចិន

សូមជ្រើសរើសទីកន្លែងដែលសរសេរដូចគ្នា ។

ដើម្បី​ជួយ​បែងចែក​រវាង​ទីកន្លែង​ដែល​មាន​ឈ្មោះ​ស្រដៀងគ្នា និង​ឈ្មោះ​ដែល​បាន​ផ្លាស់​ប្តូរ​តាម​ពេលវេលា នោះ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ រក្សាទុក​ទិន្នន័យ​នៃ​ទីកន្លែង​ដែល​ធ្វើបមាណីយកម្ម ។

នៅពេល​អ្នក​បញ្ចូល​ទីកន្លែង​មួយ​ទៅក្នុង​មែកធាង​គ្រួសារ នោះ​ទីកន្លែង​ដែល​ធ្វើបមាណីយកម្ម​ដែល​ត្រូវគ្នា​នឹង​បង្ហាញ​នៅក្នុង​បញ្ជី​ទម្លាក់ចុះ​ខាងក្រោម​ប្រអប់​នេះ ។

មែកធាង​គ្រួសារ​រក្សាទុក​ទីកន្លែង​ទាំងពីរ កាលដែល​អ្នក​វាយបញ្ចូល​វា ហើយ​ធ្វើបមាណីយកម្ម កំណែ​នៃ​ឈ្មោះ​នោះ ។ ទីកន្លែង​ដែល​ធ្វើបមាណីយកម្ម​ជួយ​បញ្ជាក់​ថា ទីកន្លែង​នេះ​គឺ​បាន​បង្ហាញ​ដោយ​ត្រឹមត្រូវ ហើយ​បានស្វែងរក​ដោយ​ត្រឹមត្រូវ​នៅក្នុង​មែកធាង​គ្រួសារ ។

មូលដ្ឋាន​ទិន្នន័យ​នៃ​បទដ្ឋាន​ទីកន្លែង​កំពុង​កើន​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​វា​មិនទាន់​ពេញលេញ​នៅឡើយ​ទេ​សម្រាប់​ប្រទេសចិន​នោះ ។ ប្រសិនបើ​បទដ្ឋាន​ទីកន្លែង​ដែល​អ្នក​ត្រូវការ​មិន​មាន​ទេ សូម​ព្យាយាម​ជំហាន​មួយ​នៃ​គន្លឹះ​ទាំងនេះ ៖

  • សូម​បន្ថែម​ព័ត៌មាន​ទៅនឹង​ទីកន្លែង​ដែល​អ្នក​បាន​វាយរក ដូចជា​អាណាខេត្ត ឬ​ឈ្មោះ​ប្រទេស ។ បន្ទាប់មក សូម​ជ្រើសរើស​ដែនសមត្ថកិច្ច​កម្រិត​ខ្ពស់​ជា​បទដ្ឋាន ។ សូម​ជ្រើសរើស​ឈ្មោះ​ប្រទេស​តាម​បទដ្ឋាន ប្រសិនបើ​អ្នក​ស្គាល់​តែ​ឈ្មោះ​ប្រទេស​ប៉ុណ្ណោះ ។
  • ប្រសិនបើ​អ្នក​មិនអាច​រកឃើញ​ឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្រ្ត​ទេ សូម​ប្តូរ​វា​ទៅ​ជា​ឈ្មោះ​សម័យ​ទំនើប​វិញ ។ ឧទាហរណ៍ ប្តូរ 北平 ទៅ 北京 ។ ទិន្នន័យ​បទដ្ឋាន​ទីកន្លែង​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បច្ចុប្បន្ន​មាន​ឈ្មោះ​ទីកន្លែង​សម័យទំនើប​ជា​ភាសាចិន​ច្រើនជាង​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត ។
  • ប្រសិនបើ​មិន​មាន​ទាំងអស់ សូម​អូសទៅ​ផ្នែក​ខាង​ក្រោម​នៃ​បញ្ជី​នេះ ហើយ​ចុច​លើ មិន​មាន​នៅ​ខាងលើ​នេះ ។ បន្ទាប់មក សូម​ចូល​ទៅកាន់ ទីកន្លែង​នានា​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​ផ្តល់​យោបល់​ឲ្យ​ពួកយើង​បន្ថែម​វា​ចូល ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​កាលបរិច្ឆេទ និង​ទីកន្លែង​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​កែតម្រូវ ឬ​កែសម្រួល​ទីន្លែង​មួយ​នៅក្នុង​ទីកន្លែង​នានា​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​ផ្តល់​យោបល់​ពី​ទីន្លែង​ថ្មី​មួយ​ទៅកាន់​ទីកន្លែង​នានា​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​វាយ​បញ្ចូល​កាល​បរិច្ចេទ មកពី​អត្ថបទ​ភាសាចិន​បុរាណ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​វាយ​បញ្ចូល​ឈ្មោះ​ជាភាសា​ចិន​ចូលទៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?