អ្នកចូលរួមទាំងអស់ក្នុងចង្កោមគ្រួសារអាចមើលឃើញ និងកែសម្រួលព័ត៌មានទាំងអស់នៅក្នុងមែកធាងចង្កោមគ្រួសារបាន ។ ឧទាហរណ៍ ការណ៍នេះអនុញ្ញាតឲ្យសមាជិកគ្រួសារផ្សេងទៀតចែកចាយរូបថត និងអនុស្សាវរីយ៍អំពីគ្នាទៅវិញទៅមក ។
សមាជិកក្រុមក៏អាចជ្រើសរើសបុគ្គលចាប់ផ្តើមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ប្រើនៅពេលបង្ហាញមែកធាងចង្កោមគ្រួសារផងដែរ ។
អ្នកចូលរួមក្រុមទាំងអស់គួរតែដឹង និងធ្វើតាម គោលការណ៍ណែនាំ ស្តីពីឯកជនភាព, លក្ខខណ្ឌប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងក្រមសីលធម៌របស់ក្រុម ។
អ្នកបរិច្ចាគមានការទទួលខុសត្រូវដើម្បីធានាឲ្យបានថា ពួកគេមានសិទ្ធិ និងការអនុញ្ញាតដើម្បីចែកចាយព័ត៌មានជាមួយក្រុម រួមទាំងព័ត៌មានផ្ទាល់ខ្លួននៃបុគ្គលដែលនៅរស់ទាំងឡាយ ។
បុគ្គលនៅរស់
អ្នកចូលរួមទាំងអស់ក្នុងចង្កោមគ្រួសារអាចមើលឃើញ និងកែសម្រួលព័ត៌មានទាំងអស់នៅក្នុងមែកធាងចង្កោមគ្រួសារបាន ។
មិនមានរបៀបសម្រាប់អ្នកប្រើប្រាស់ដើម្បីចាក់សោកំណត់ត្រារបស់ពួកគេនៅក្នុងមែកធាងចង្កោមគ្រួសារ ដើម្បីការពារសមាជិកក្រុមផ្សេងទៀតពីការផ្លាស់ប្តូរវានោះទេ ។
បុព្វការីជនដែលបានស្លាប់
អ្នកចូលរួមក្រុមទាំងអស់អាចមើលឃើញ និងកែសម្រួលបុព្វការីជនដែលបានស្លាប់ទៅ ដែលមានទំនាក់ទំនងជាមួយបុគ្គលនៅរស់ក្នុងមែកធាងចង្កោមគ្រួសារបាន ។
ភាពខុសគ្នាចម្បងរវាងមនុស្សដែលរស់នៅ និងអ្នកដែលបានស្លាប់នៅក្នុងមែកធាងចង្កោមគ្រួសារមួយគឺថា អ្នកប្រើប្រាស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារទាំងអស់អាចមើលឃើញ និងកែសម្រួលព័ត៌មានបុព្វការីជនដែលបានស្លាប់នៅក្នុងមែកធាងសាធារណៈបាន ។
មិនមានរបៀបផ្លាស់ប្តូរបុព្វការីជនដែលបានស្លាប់ចេញពីមែកធាងសាធារណៈដើម្បីឲ្យមានតែចង្កោមគ្រួសារអាចមើលឃើញ ឬកែសម្រួលវានោះទេ ។
បុគ្គលសម្ងាត់
ប្រសិនបើអ្នកមានបុគ្គលសម្ងាត់នៅក្នុងបញ្ជីឯកជនរបស់អ្នក អ្នកអាចចម្លងបុគ្គលទាំងនោះទៅក្នុងមែកធាងចង្កោមគ្រួសារបាន ហើយចែកចាយការចូលប្រើព័ត៌មានជាមួយអ្នកចូលរួមក្រុម ។ ការណ៍នេះជាករណីតែមួយគត់ដែលបុព្វការីជនដែលបានស្លាប់គឺអាចមើលឃើញតែអ្នកចូលរួមក្រុមប៉ុណ្ណោះ ។
អត្ថបទដែលទាក់ទង
តើមែកធាងគ្រួសារការពារឯកជនភាពរបស់បុគ្គលដែលនៅរស់ដោយរបៀបណា ?
តើនរណាអាចមើលឃើញព័ត៌មានអំពីបុគ្គលដែលនៅរស់នៅក្នុងមែកធាងគ្រួសារបាន ?
តើអ្នកណាអាចឃើញប្រវត្តិរូបរបស់បុគ្គលសម្ងាត់នៅក្នុងមែកធាងគ្រួសារ ?