ខែសីហា ឆ្នាំ២០២៤
មែកធាងចង្កោមគ្រួសារ
មែកធាងចង្កោមគ្រួសារ ឥឡូវនេះ មានសម្រាប់អ្នកប្រើប្រាស់មែកធាងគ្រួសារទាំងអស់ហើយ ។ អ្នកមិនចាំបាច់ចូលទៅកាន់មន្ទីរពិសោធន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីចែកចាយមែកធាងជាមួយសមាជិកគ្រួសារដែលនៅរស់របស់អ្នកទៀតទេ ។
កែលម្អការគ្រប់គ្រងក្រុម
ការបង្កើត ការគ្រប់គ្រង និងការសហការជាមួយចង្កោមគ្រួសារ បានត្រូវអនុម័ត និងផ្ដល់ឲ្យហើយ ។ ឥឡូវនេះ ក្រុមទាំងឡាយអាចចែកចាយមែកធាង ជ្រើសរើសមែកធាងដែលពេញចិត្ត និងទទួលបានការជូនដំណឹងតាមរយៈមតិព័ត៌មានគ្រួសារ ។
null
ខែកក្កដា ឆ្នាំ២០២៤
តារាងទម្រង់ជាផ្លិតថ្មី
យើងបានធ្វើបច្ចុប្បន្នភាព តារាងទម្រង់ជាផ្លិត ខណៈដែលរក្សាមុខងារដែលអ្នកចូលចិត្តនាពេលបច្ចុប្បន្នទាំងអស់ ។ រូបរាងត្រូវបានកែលម្អបន្តិចបន្តួច ។
- ពណ៌ ពណ៌ត្រូវបានកាត់បន្ថយបន្តិច ។ ឥឡូវនេះ អត្ថបទមានពណ៌ខ្មៅនៅលើផ្ទៃខាងក្រោយពណ៌-ស ដែលធ្វើឲ្យកម្រិតពណ៌ និងការអានមានភាពងាយស្រួល ។
- ម៉ឺនុយជម្រើស ម៉ឺនុយជម្រើសរក្សាធាតុដដែល ប៉ុន្តែរូបរាងរបស់វាត្រូវបានធ្វើបច្ចុប្បន្នភាព ។
- ម៉ូដងងឹត ជម្រើសពណ៌ប្តូរដោយម៉ូដងងឹត ។ ( ចុច ប្ដូរ ) នៅពេលបើក ទាំងតារាងទម្រង់ជាផ្លិត និងផ្ទៃខាងក្រោយប្រែទៅជាងងឹត ។ ពីមុន មានតែផ្ទៃខាងក្រោយងងឹតប៉ុណ្ណោះ ។
null
ខែមិថុនា ឆ្នាំ២០២៤
ទិដ្ឋភាពរូបបញ្ឈរថ្មី
ទិដ្ឋភាពរូបបញ្ឈរថ្មី នៅក្នុងមែកធាងគ្រួសារ កំពុងត្រូវបានកែលម្អ ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការមើល និងរុករកតាមរយៈគ្រួសារទាំងមូល និងគ្រួសារជាច្រើនក្នុងពេលតែមួយ ។
null
ខែមីនា ឆ្នាំ២០២៣
របៀបកម្រិតពណ៌ខ្ពស់
នៅក្នុងការកំណត់ប្លង់របស់ខ្ញុំ ជម្រើសកម្រិតពណ៌ខ្ពស់ថ្មីនេះធ្វើឲ្យទំព័របុគ្គលកាន់តែងាយស្រួលអាន ។
null
ខែមករា ឆ្នាំ២០២៤
- ប្រភពដើមបញ្ជាក់ព័ត៌មាន ឥឡូវនេះ អ្នកអាចមើលប្រភពដើមរបស់បុគ្គលម្នាក់មកពីផ្ទាំង ព័ត៌មានលម្អិត បាន ។ នៅក្នុងផ្នែកឧបករណ៍ សូមចុចលើ ប្រភពដើម ។ ប្រភពដើមនានានឹងបង្ហាញឡើងនៅក្នុងបញ្ជីមួយនៅខាងស្តាំនៃអេក្រង់នេះ ។
- បានកែលម្អប្រភពដើម ឥឡូវនេះ អ្នកអាចដាក់ស្លាកប្រភពដើមទៅកាន់ព័ត៌មានគ្រប់ប្រភេទទាំងអស់នៅក្នុងផ្នែក ព័ត៌មានសំខាន់ៗ និងផ្សេងៗទៀត បានហើយ ។
- ការកំណត់ប្លង់របស់ខ្ញុំ ឥឡូវនេះ អ្នកអាចរៀបចំផ្ទាំង ព័ត៌មានលម្អិត ឡើងវិញបាន ៖
- អ្នកអាចជ្រើសរើសថាគួរតែបង្ហាញព័ត៌មាននេះនៅក្នុងផ្នែក ព័ត៌មានសំខាន់ៗ និងផ្សេងៗទៀត នៅក្នុងជួរឈរ ១ ឬ ២ក្នុងជួរឈរពីរ ។
- ផ្លាស់ប្ដូរលំដាប់នៃផ្នែកទាំងអស់ ។
- កំណត់ចំណាំជូនដំណឹង ឥឡូវនេះ មនុស្សម្នាក់ៗនៅក្នុងមែកធាងគ្រួសារមានកំណត់ចំណាំជូនដំណឹងដែលប្រាប់ដល់អ្នកប្រើប្រាស់ផ្សេងទៀតអំពីវត្តមាននៃកំណត់ត្រាស្រាវជ្រាវ ឬការព្រមានដែលពួកគេគួរតែអានមុនពេលធ្វើការកែសម្រួល ។
- ទំនាក់ទំនងផ្សេងទៀត ឥឡូវនេះ អ្នកអាចកត់ត្រាទំនាក់ទំនងរវាងបុគ្គលទាំងឡាយ ដែលមិនមានទំនាក់ទំនងឪពុក ឬម្ដាយ-កូន ឬទំនាក់ទំនងស្វាមី ឬភរិយាដោយផ្ទាល់បាន ។
- បានកែលម្អតម្រង និងប្លង់នៃផ្ទាំងអនុស្សាវរីយ៍ ។
- អំពីផ្ទាំង ទំព័របុគ្គលថ្មីនេះមានផ្ទាំង « អំពី » ដែលផ្ដល់ជារបៀបដ៏ទាក់ទាញមួយដើម្បីរៀនអំពីបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារ ។
និងជាច្រើនទៀត ! មើលអ្វីផ្សេងទៀតដែលថ្មី ។