អ្នកអាចដាក់បញ្ចូលរូបថត ឯកសារសំឡេង ឬឯកសារផ្សេងៗចូលទៅក្នុងកម្រងអនុស្សាវរីយ៍លើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ជាឯកសារមួយៗ ឬជាឯកសារជាក្រុមបាន ។
មុនពេលអ្នកចាប់ផ្ដើម
សូមអាន កិច្ចព្រមព្រៀងដាក់បញ្ជូន ដោយប្រុងប្រយ័ត្ន ។
ដែនកំណត់ទ្រង់ទ្រាយ និងទំហំឯកសារ
- ឯកសារ ៖ ទម្រង់ជា .pdf មានទំហំរហូតដល់ ១៥ មេកាបៃ ។ បំប្លែងទម្រង់ឯកសារផ្សេងទៀត ដូចជា ឯកសារ .doc និង .docx ទៅជា .pdf មុនពេលអាចផ្ទុកវាបាន ។
- រូបថត ៖ ទម្រង់ឯកសារជា .jpg, .png, .tif និង .bmp មានទំហំរហូតដល់ ១៥ មេកាបៃ ។
- សំឡេង៖ .mp3, .m4a និង .wav មានទំហំរហូតដល់ ១៥ មេកាបៃ
សូមដឹងថា
- .pdf គឺជាប្រភេទឯកសារគាំទ្រតែមួយគត់ដែលអាចរួមបញ្ចូលទំព័រច្រើនបាន ។
- កែសម្រួលអនុស្សាវរីយ៍ ដូចជាការច្រឹបរូបថត មុនពេលដាក់បញ្ចូល ។ បន្ទាប់ពីអ្នកដាក់បញ្ចូលអ្វីមួយហើយ អ្នកមិនអាចកែសម្រួលវាបានទេ ។
ជំហានមកពីកម្រងអនុស្សាវរីយ៍ ( គេហទំព័រ )
- សូមចូលទៅគេហទំព័រ FamilySearch.org
- នៅក្នុងរបាម៉ឺនុយនៅផ្នែកខាងលើនៃអេក្រង់សូមចុចលើ កម្រងអនុស្សាវរីយ៍ ។
- សូមចុចលើ វិចិត្រសាល ។
- សូមចុចលើ សញ្ញាលេខបូក (+) នៅក្នុងរង្វង់ ។
- សូមអូស និងទម្លាក់មាតិកាពីកុំព្យូទ័ររបស់អ្នកទៅអេក្រង់ឬចុចលើ ជ្រើសរើសឯកសារ ។
- ដាក់ស្លាករូបថតម្ដងមួយៗ ។ ( សូមមើលអត្ថបទពាក់ព័ន្ធខាងក្រោមសម្រាប់ជំនួយបន្ថែម ) ។
ជំហានមកពីទំព័របុគ្គល ( គេហទំព័រ )
- សូមចូលទៅគេហទំព័រ FamilySearch.org
- នៅក្នុងរបារម៉ឺនុយ សូមជ្រើសរើស មែកធាងគ្រួសារ ។
- ជ្រើសរើស មែកធាង ។
- ជ្រើសរើសបុគ្គលម្នាក់ បន្ទាប់មកជ្រើសរើស បុគ្គល ដើម្បីមើលទំព័របុគ្គលនោះ ។
- សូមចុចលើផ្ទាំង កម្រងអនុស្សាវរីយ៍ ។
- សូមចុចលើ បន្ថែមកម្រងអនុស្សាវរីយ៍ ។
- ចុចលើប្រភេទអនុស្សាវរីយ៍ ៖
- សំឡេង ៖ ថតសំឡេងរបស់អ្នកដើម្បីប្រាប់ពីរឿងមួយ ។ អ្នកអាចថតបានរហូតដល់ ៥ នាទីសម្រាប់អនុស្សាវរីយ៍ជាសំឡេងនីមួយៗ ។ សូមចុច ប៊ូតុងថត ដើម្បីថត ។ នៅពេលអ្នកបញ្ចប់ សូមចុច រួចហើយ ។ បន្ទាប់មកចុចលើ រក្សាទុក ។
- ដំណើររឿង ៖ ដាក់បញ្ចូលរូបថតរហូតដល់ ១០ សន្លឹកពីឧបករណ៍របស់អ្នក ឬពីវិចិត្រសាលរបស់អ្នក ។ សូមវាយបញ្ចូលចំណងជើងសម្រាប់ដំណើររឿងនេះ ។ តាមលំនាំដើម ដំណើររឿងទាំងឡាយត្រូវបានកំណត់ជាសាធារណៈ ។ ដើម្បីធ្វើឲ្យដំណើររឿងទៅជាឯកជន សូមចុច ឯកជន ។ ចុច រក្សាទុក ។
- ឯកសារ ៖ ដាក់បញ្ចូលឯកសារ ។ សូមចុចដើម្បីដាក់បញ្ចូលមកពី ឧបករណ៍របស់អ្នក, វិចិត្រសាលរបស់អ្នក ឬ Google Photos ។
ជំហាននានាដើម្បីដាក់បញ្ចូលឯកសារ ឬរូបថតច្រើន
ជ្រើសរើសឯកសារដែលនៅជាប់ជាមួយគ្នាក្នុងបញ្ជី ៖
- សូមស្វែងរក ហើយចុចលើឯកសារដំបូងគេ ។
- ចុចលើប៊ូតុង ប្តូរ នៅលើក្តារចុចរបស់អ្នក ។
- ដោយចុចសង្កត់ចុះក្រោមនៅលើ ប៊ូតុងប្ដូរ សូមចុចលើឯកសារចុងក្រោយដែលអ្នកចង់ដាក់បញ្ចូល ។
- អ្នកឃើញបញ្ជីឯកសារភ្ជាប់ដែលត្រូវបានគូសចំណាំ និងរួចរាល់ដើម្បីដាក់បញ្ចូល ។ ធ្វើតាមអ្វីដែលលេចឡើងលើអេក្រង់ ហើយដាក់បញ្ចូលរូបថតទាំងនោះ ។
ជ្រើសរើសឯកសារដែលមិននៅជាប់ជាមួយគ្នាក្នុងបញ្ជី ៖
- ដើម្បីជ្រើសរើសរូបថតដែលមិនជាប់គ្នាចេញពីថតឯកសារ សូមស្វែងរក ហើយចុចលើរូបថតដំបូងគេ ។
- សូមចុចលើ និងសង្កត់ចុះលើ ប៊ូតុង Control ( Ctrl ) ។
- ជាមួយការចុចសង្កត់ចុះក្រោមនៅលើ ប៊ូតុង Control សូមចុចលើឯកសារទាំងអស់ដែលអ្នកចង់ដាក់បញ្ចូល ។ បន្ទាប់មកធ្វើតាមអ្វីដែលលេចឡើងនៅលើអេក្រង់ដើម្បីដាក់បញ្ចូល ។
ជំហាន ( កម្មវិធីចល័តកម្រងអនុស្សាវរីយ៍ )
- សូមចុចលើ សញ្ញាលេខបូក (+) នៅក្នុងរង្វង់ ។
- សូមចុចលើ បន្ថែមឯកសារ ឬ បន្ថែមរូបថត ។
- សូមចុចលើជម្រើសដែលអ្នកចង់ប្រើ ៖
- កម្មវិធី Android ៖ កាមេរ៉ា ឬ ឯកសារ
- កម្មវិធី Apple iOS ៖ ថតរូប ឃ្លាំងរូបថត ឬ ឯកសារខ្ញុំ
សូមជ្រើសរើសឯកសារចេញពីឧបករណ៍របស់អ្នក ហើយចុចលើ ដាក់បញ្ចូល ។ ឬប្រើមុខងារកាមេរ៉ាដើម្បីថតយកមាតិកា ។ សូមកែសម្រួលរូបថតហើយសូមចុចលើ រក្សាទុក ។
ជំហាន ( កម្មវិធីចល័តមែកធាងគ្រួសារ )
- ចុចដើម្បីបើកទំព័រពត៌មានលម្អិតរបស់បុគ្គលម្នាក់ ។
- សូមចុចលើ កម្រងអនុស្សាវរីយ៍ ។
- សូមចុចលើ រូបតំណាងសញ្ញាបូក ( + ) ។
- សូមចុចលើ បន្ថែមឯកសារ ឬ បន្ថែមរូបថត ។
- ចុចលើជម្រើសមួយ៖
- កម្មវិធី Android ៖ កាមេរ៉ា, ឯកសារ ឬ វិចិត្រសាលកម្មវិធីសា្រវជ្រាវក្រុមគ្រួសារ ។
- កម្មវិធី Apple iOS ៖ ថតរូប ឃ្លាំងរូបថត ឯកសារខ្ញុំ ឬ វិចិត្រសាល កម្មវិធីសា្រវជ្រាវក្រុមគ្រួសារខ្ញុំ ។
សូមជ្រើសរើសឯកសារចេញពីឧបករណ៍របស់អ្នក ឬពីវិចិត្រសាល ហើយចុចលើ ដាក់បញ្ចូល ។ ឬប្រើមុខងារកាមេរ៉ាដើម្បីថតយកមាតិកា ។ សូមកែសម្រួលរូបថតហើយសូមចុចលើ រក្សាទុក ។
មែកធាងគ្រួសារមិនពេញលេញ
បច្ចុប្បន្ន មែកធាងគ្រួសារមិនពេញលេញ មិនរាប់បញ្ចូលមុខងារកម្រងអនុស្សាវរីយ៍ទេ ។
ក្រោយពេលអ្នកបញ្ចប់
ប្រសិនបើពណ៌ចេញមកដូចហ្វីល ( មិនមែនជារូបថតច្បាស់ ) នៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ សូមលុបរូបថតនោះចេញ ។ បំប្លែងវាទៅជាទម្រង់ឯកសារផ្សេង ហើយដាក់បញ្ចូលវាម្តងទៀត ។
សូមដាក់ស្លាករូបថត និងឯកសារនីមួយៗផ្សេងៗគ្នាដើម្បីឲ្យវាភ្ជាប់ទៅនឹងបុគ្គលម្នាក់ៗនៅក្នុងមែកធាងគ្រួសារ ។ បន្ថែមចំណងជើង កាលបរិច្ឆេទព្រឹត្តិការណ៍ ទីកន្លែងព្រឹត្តិការណ៍ និងការពិពណ៌នាដើម្បីធ្វើឲ្យធាតុអនុស្សាវរីយ៍របស់អ្នកកាន់តែងាយស្រួលរក ។
នៅក្នុងមែកធាងគ្រួសារ កម្រងអនុស្សាវរីយ៍របស់បុគ្គលម្នាក់បង្ហាញឡើងតាមលំដាប់លំដោយដែលវាត្រូវបានបន្ថែម ។ អ្នកមិនអាចផ្លាស់ប្ដូរលំដាប់លំដោយនោះបានទេ ។
អត្ថបទដែលទាក់ទង
តើខ្ញុំបន្ថែម ឬកែសម្រួលចំណងជើងរូបថត ដំណើររឿងឯកសារ ឬឯកសារជាសំឡេងយ៉ាងដូចម្តេច ?
ហេតុអ្វីរូបថត ឬឯកសាររបស់ខ្ញុំមិនត្រូវបានដាក់បញ្ចូលនៅឡើយ ?
តើខ្ញុំដាក់ស្លាកកម្រងអនុស្សាវរីយ៍ជីដូនជីតា ឬសាច់ញាតិរបស់ខ្ញុំនៅក្នុងមែកធាងគ្រួសារយ៉ាងដូចម្តេច ?
តើមានច្បាប់អ្វីខ្លះដែលអនុវត្តសម្រាប់ការដាក់បញ្ចូលកម្រងអនុស្សាវរីយ៍ទៅក្នុង FamilySearch.org ?