តើ​មាន​ច្បាប់​អ្វីខ្លះ​ដែល​អនុវត្ត​សម្រាប់​ការផ្ទុក​អនុស្សាវរីយ​ទៅ​ក្នុង FamilySearch.org ?

កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ផ្ដល់​វិធីសាស្ត្រ​ងាយ​ស្រួល​មួយ​សម្រាប់​អ្នក​ដើម្បី​ចែកចាយ​រូបថត​របស់​បុព្វការីជន ដើម្បី​ជួយ​គ្រួសារ​ឲ្យ​ស្គាល់​គ្នា និង​ស្រឡាញ់​គ្នា​ទៅ​វិញទៅ​មក ។ យើង​ពិនិត្យ​មើល​រាល់​រូបភាព​ដែល​អ្នក​បានផ្ទុក​ឡើង ។ សូមមើល សេចក្ដីណែនាំ និង​គោលនយោបាយ​របស់​យើង​ស្ដីពី​ការ​ផ្ទុកឡើង សម្រាប់​ព័ត៌មាន​បន្ថែម ។

នៅពេល​អ្នក​សម្រេចចិត្ត​ថាត្រូវ​ផ្ទុក​ឡើង​អ្វី​ដូចជា រូបថត ឬ​ឯកសារ សូម​គិត​ពី​ឯកសារ​ទាំងនោះ ៖

  • សមរម្យ ៖ រូបថត​គួរ​តែគាំទ្រ​ដល់​បទដ្ឋាន​សមរម្យ​នៃ​សេចក្ដី​ថ្លៃ​ថ្នូរ និង​គុណធម៌ ។ រូបថត​មិន​អាច​បង្ហាញ​ពី​ការ​ថើប ឬ​​ការថើប​មាត់​នោះឡើយ ។
  • ទាក់ទង ៖ វា​គួរ​តែ​គាំទ្រដល់​គោលបំណងនៃ​កិច្ចការ​ពង្ស​ប្រវត្តិ ។
  • ការបង្វែរ​ដួងចិត្ត ៖ វា​គួរ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់ ហើយ​ស្រឡាញ់​បុព្វការីជន​របស់​ពួកគេ ។
  • មិនមែនពាណិជ្ជកម្ម ៖ វា​ពុំ​គួរ​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​រំលោភ​បំពាន​លើ​កម្មសិទ្ធិ​បញ្ញាទេ ។
  • ឯកជនភាព ៖ សូម​ប្រុងប្រយ័ត្ន​ពេល​ដាក់​បញ្ចូល​រូបភាព ឬ​ឯកសារ​អំពី​មនុស្ស​ដែល​នៅរស់ ។

ពេល​អ្នក​បង្កើត ឬ​ផ្ទុក​ឡើង​អំពី​ដំណើររឿង​មួយ សូម​ពិនិត្យ​មើល​រក​ពាក្យ​ដែល​មិន​សមរម្យ​នានា ។ ទាំងនេះ​ជា​ពាក្យ​មួយ​ចំនួន​ដែល​ត្រូវ​ចៀសវាង ៖

  • អសីលធម៌ និង​ពាក្យ​ប្រមាថ ។
  • ឈ្មោះ​មិនត្រឹមត្រូវ​ខាងនយោបាយ ។
  • ការបង្ហាញ​ការស្អប់ ឬ​ការរើស​អើង ។
  • ពាក្យ​ប្រមាថ ឬ​បង្ខូច​ជំនឿ​សាសនា ។
  • ពាក្យ ឬ​ការបង្ហាញ​ផ្សេង​ទៀត​ដែល​ចាត់​ទុក​ថា​មិន​សមរម្យ ។

ពេល​រូបថត ឬ​ឯកសារ​មួយ​មិន​សមរម្យ កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​កត់ចំណាំ​វា​ជា​« បានដាក់កំហិត » ហើយ​ផ្ញើ​អ៊ីម៉ែល​មួយ​ឲ្យ​អ្នក ។ ប្រសិនបើ​អ្នក​ទទួល​បាន​ការ​ដាក់​កំហិត​នេះ​ជា​កំហុស​មួយ សូម​ឆ្លើយ​តប​នឹង​អ៊ីម៉ែល​ដែល​អ្នក​បាន​ទទួល ហើយ​ផ្ដល់​ការ​ពន្យល់ ។ ការ​ឆ្លើយ​តប​របស់​អ្នក​គឺ​ទៅ​ក្រុម​ដែល​ពិនិត្យ​មើល​ឯកសារ​អនុស្សាវរីយ៍​របស់​អ្នក​ដោយ​ផ្ទាល់ ។

អត្ថបទដែលទាក់ទង

តើ​ហេតុអ្វី​បានជា​រូបថត​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​កំហិត ?
តើ​ខ្ញុំ​អាច​បន្ថែម​អនុស្សាវរីយ​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​មែកធាង​គ្រួសារ​បាន​ដែរ​ឬ​ទេ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?