តើ​ខ្ញុំ​បន្ថែម​ឪពុក ឬ​ម្ដាយ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

របៀប​ផ្ទាល់​និង​ចំៗ​មួយ​ដើម្បី​បន្ថែម​ឪពុក​ម្ដាយ គឺ​តាមរយៈ​ការភ្ជាប់​ពួកគាត់​ទៅនឹង​កូនម្នាក់​ដែល​មាន​នៅក្នុង​មែកធាង​របស់​អ្នក​រួចហើយ ។

ជំហាន ( វិបសាយ )

  1. ខណៈពេល​បាន​ចូល​ទៅក្នុង​គេហទំព័រ FamilySearch.org​រួច​ហើយ សូម​ចុច​លើ មែងធាង​គ្រួសារ ។
  2. សូម​រុករក​ទំព័រ បុគ្គល របស់​កូន​ដែល​អ្នក​ចង់​បន្ថែម​ឪពុក ឬ​ម្ដាយ ។
  3. ប្រសិនបើ​អ្នក​រក​មិន​ឃើញ « សំខាន់ » នៅក្បែរ​ខាង​លើ​ទំព័រ​ទេ សូម​ចុចលើ ព័ត៌មាន​លម្អិត ។
  4. សូម​អូស​ចុះ​ទៅ​ផ្នែក សមាជិក​គ្រួសារ
  5. នៅក្រោម ឪពុកម្តាយ និង ​បងប្អូន​បង្កើត​សូម​ចុច​លើ បន្ថែម​ឪពុក​ឬ​ម្ដាយ ។
  6. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​ឪពុក ឬ​ម្ដាយ រួច​ចុចលើ បន្ទាប់ ដែល​មាន​ក្រោយ​ពី​អ្នក​ចុចលើ ស្លាប់ ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ របស់​ឪពុក ឬ​ម្ដាយ​នេះ សូម​ចុច​លើ តាម​លេខ​អត្តលេខ ) ។
  7. ប្រសិនបើ​មែកធាង​គ្រួសារ​រកឃើញ​បុគ្គល​ដែល​ត្រូវគ្នា​នឹង​ការស្វែងរក​របស់​អ្នក វា​នឹង​រាយបញ្ជី​បុគ្គល​ទាំងនោះ ។ បង្ហាញ​ថា​តើ​អ្នក​ត្រូវ​បន្ថែម​បុគ្គល​ត្រូវគ្នា​ម្នាក់ ឬក៏​បង្កើត​បុគ្គល​ថ្មី​ម្នាក់ ៖
    • ប្រសិនបើ​បុគ្គល​នេះ​បាន​មាន​ឈ្មោះ​នៅក្នុង​មែកធាង​ក្រុមគ្រួសារ​រួចហើយ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
    • ប្រសិនបើ​បុគ្គល​មិនទាន់​មានឈ្មោះ​នៅក្នុង​មែកធាង​ក្រុមគ្រួសារ​នៅឡើយ សូម​ចុចលើ បង្កើត​បុគ្គល ។
    • ដើម្បី​កែតម្រូវ​ការស្រាវជ្រាវ​របស់អ្នក សូម​ចុចលើ ចម្រាញ់​ការស្រាវជ្រាវ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត មែកធាង​គ្រួសារ សូម​រុករក​ទំព័រ បុគ្គល របស់​កូន​ដែល​អ្នក​ចង់​បន្ថែម​ឪពុក ឬ​ម្ដាយ ។
  2. សូម​ចុច​លើ​ផ្ទាំង ឪពុកម្ដាយ
  3. សូម​ចុចលើ បន្ថែម​ឪពុក​ឬ​ម្ដាយ ។
  4. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​ឪពុក ឬ​ម្ដាយ រួចហើយ​ចុចលើ បន្ត ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ សូម​ចុចលើ បន្ថែម​តាម​អត្តលេខរក​តាម​អត្តលេខ ) ។
  5. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ​ឡើងវិញ ។ ប្រសិនបើ​អ្នក​រកឃើញ​ឪពុក ឬ​ម្ដាយ​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល​ដែល​ត្រូវ​គ្នា ។
  6. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ ពុំ​ត្រូវ​គ្នា ។
  7. សូម​ពិនិត្យមើល​ការវាយបញ្ចូល​របស់​អ្នក​ឡើងវិញ ហើយ​ចុចលើ បន្ថែមបន្ថែម​បុគ្គល​នេះ ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​មួយ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

  1. ខណៈពេល​បាន​ចូល​នៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញ​លេញ​នោះ សូម​រុករក​ទំព័រ បុគ្គល របស់​កូន​ម្នាក់ ដែល​អ្នក​ចង់​បន្ថែម​ឪពុក ឬ​ម្ដាយ​ឲ្យ ។
  2. សូម​ចុចលើ មើល​គ្រួសារ ។
  3. នៅក្រោម ឪពុក​ម្ដាយ និង​បងប្អូន​បង្កើតសូម​ចុច​លើ បន្ថែម​ឪពុក​ឬ​ម្ដាយបន្ថែម​ឪពុក​ឬ​ម្ដាយ​ម្នាក់​ទៀត ។
  4. សូម​វាយបញ្ចូល​ព័ត៌មាន​អំពី​ឪពុក ឬ​ម្ដាយ រួចហើយ​ចុចលើ បន្ទាប់ ។ ( ប្រសិនបើ​អ្នក​ស្គាល់​អត្តលេខ​របស់​ឪពុក ឬ​ម្ដាយ​នេះ សូម​ចុច​លើ រក​តាម​លេខ​អត្តលេខ ) ។
  5. សូម​ពិនិត្យ​មើល​លទ្ធផល​ស្រាវជ្រាវ​ឡើងវិញ ។ ប្រសិនបើ​អ្នក​រកឃើញ​ឪពុក ឬ​ម្ដាយ​ដែល​ត្រឹមត្រូវ សូម​ចុចលើ បន្ថែម​បុគ្គល ។ ប្រសិនបើ​អ្នក​រកឃើញ​ទាំង​ម្ដាយ និង​ឪពុក សូម​ចុចលើ បន្ថែម​ស្វាមី​ភរិយា ។
  6. ប្រសិនបើ​អ្នក​មិន​ឃើញ​បុគ្គល​នេះ​នៅក្នុង​លទ្ធផល​ស្រាវជ្រាវ​ទេ សូម​ចុច​លើ បង្កើត​បុគ្គល ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​កូន​ទៅកាន់​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
បុគ្គល​ម្នាក់​នៅក្នុង​មែកធាង​គ្រួសារ​មាន​ស្វាមី ឬ​ភរិយា​មិនត្រឹមត្រូវ
តើ​ខ្ញុំ​អាច​ស្គាល់​ទំនាក់ទំនង​កូន​បង្កើត កូន​ចុង កូន​សុំ និង​កូន​ចិញ្ចឹម​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ស្ដារឡើងវិញ​នូវ​ទំនាក់ទំនង​ដែល​បាន​លុបចោល​នៅ​ក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​ប្តូរ​កន្លែង​ឪពុក ឬ​ម្តាយ ឬ​ប្តី ឬ​ប្រពន្ធ ដើម្បី​ផ្លាស់ប្តូរ​ការតាំង​បង្ហាញ​ខ្សែ​ស្រឡាយ​គ្រួសារ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

moduleTitle