តើ​ខ្ញុំ​បន្ថែម​រូបភាព​ទៅនឹង​ដំណើររឿង​ដែល​ខ្ញុំ​បាន​បង្កើតឡើង​ដោយ​របៀប​ណា ?

អ្នក​អាច​ភ្ជាប់​រូបភាព​ទៅក្នុង​ដំណើររឿង​ទាំងឡាយ​នៅក្នុង​វិចិត្រសាល​អនុស្សាវរីយ៍​បាន ។ 

  • រូបថត​មួយ​អាច​ភ្ជាប់​ទៅនឹង​ដំណើររឿង​ច្រើន​ជាងមួយ​បាន ។
  • ឯកសារ​រូបភាព​ទាំងនេះ​ក៏​អាច​បន្ថែម​ទៅក្នុង​ដំណើររឿង​ផងដែរ ។
  • អាច​ដាក់បញ្ចូល​រហូតដល់​ទៅ​១០​រូបភាព​ទៅក្នុង​ដំណើររឿង​នីមួយៗ​ផងដែរ ។

អ្នក​ក៏​អាច​ភ្ជាប់​រូបថត​ឯកជន​ទៅក្នុង​ដំណើររឿង​ជា​សាធារណៈ​មួយ​បានផងដែរ ។ អ្នក​ប្រើប្រាស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ផ្សេងទៀត​នឹង​មើលឃើញ​តែ​ដំណើររឿង​ប៉ុណ្ណោះ មិន​មើលឃើញ​រូបថត​នោះទេ ។

ជំហាន ( គេហទំព័រ )

  1. សូម​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​ផ្នែកខាង​លើ​ទំព័រ សូម​ចុចលើ កម្រង​អនុស្សាវរីយ ។
  3. សូម​ចុចលើ វិចិត្រសាល ។
  4. សូម​ចុចលើ​រូបតំណាង​ដំណើររឿង ​( មានរូប​ដូច​សៀវភៅ​បើក ) ។
  5. សូម​ចុចលើ​ដំណើររឿង​មួយ​ដែល​អ្នក​ចង់​បន្ថែម​រូបភាព​មួយ ។
  6. នៅពីលើ​ចំណងជើង​ដំណើររឿង សូម​ចុចលើ​កែសម្រួល​ដំណើររឿង ។
  7. នៅពីលើ​អត្ថបទ​ដំណើររឿង​នៅក្នុង​ប្រអប់​ដែល​រួមបញ្ចូល​រូបតំណាង​កាមេរ៉ា អ្នក​អាច​ជ្រើសរើស​ដាក់​បញ្ចូល​រូបថត​មួយ​មកពី​កុំព្យូទ័រ​របស់អ្នក ឬ​ជ្រើសរើស​មកពី​រូបភាព​ដែលមាន​រួចហើយ​នៅក្នុង​វិចិត្រសាល ។ បន្ត​ជាមួយនឹង​ការណែនាំ​ដែល​សមស្រប​ដូចខាងក្រោម ។

ដាក់បញ្ចូលរូបថត

  1. ចុចលើ ដាក់​បញ្ចូល​រូបថត ។ 
  2. ស្វែងរក​រូបថត ឬ​ឯកសារ​រូបភាព​នៅលើ​កុំព្យូទ័រ​របស់​អ្នក ហើយ​សូម​ចុច​ពីដង​ដើម្បី​ដាក់​បញ្ចូល​រូបនោះ ។ 
  3. ប្រសិនបើ​អ្នក​ចង់​បន្ថែម​រូបភាព​មួយទៀត នៅ​ពីក្រោម​រូបភាព​បង្ហាញ​នោះ សូម​ចុចលើ​សញ្ញា+ ។
  4. នៅពេល​អ្នក​បញ្ចប់​ការបន្ថែម​រូបភាព នៅពីលើ​រូបភាព​ដែល​បាន​ដាក់​បញ្ចូល​នោះ​សូម​ចុចលើ​រក្សាទុក​ដំណើរ​រឿង ។ ( ប្រសិនបើ​អ្នក​ប្តូរ​ចិត្ត​អំពី​ការ​បន្ថែម​រូបភាព​ទាំងនោះ សូម​ចុចលើ​លុបចោល​ជំនួស​វិញ ។

ជ្រើសរើសមកពីវិចិត្រសាល

  1. សូម​ចុចលើ ជ្រើសរើស​មកពី​វិចិត្រសាល ។ 
  2. អាច​ស្វែងរក​រហូត​ដល់ទៅ​១០​រូបភាព​នៅក្នុង​វិចិត្រសាល​របស់​អ្នក​ដើម្បី​បន្ថែម​ទៅក្នុង​ដំណើររឿងនេះ ។ 
  3. នៅ​ផ្នែក​ខាង​ស្តាំ​ដៃ​ខាងលើ​នៃ​រូបភាព​នីមួយៗ​ដែល​អ្នក​ចង់​បន្ថែម សូម​ចុច​លើ សញ្ញាធីក​ដើម្បី​ជ្រើសរើស​យកវា ។
  4. នៅ​ផ្នែកខាងស្ដាំ​ខាង​ក្រោម​នៃ​អេក្រង់​ដែល​ជ្រើសរើស​មកពី​វិចិត្រសាល សូម​ចុច​លើ​ភ្ជាប់​រូបថត ។ ( ឬ​ប្រសិនបើ​អ្នក​ប្តូរ​ចិត្ត​អំពី​ការ​បន្ថែម​រូបថត​នោះ សូម​ចុចលើ​លុបចោល ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្រង​អនុស្សាវរីយ៍​នៅលើ​កម្មវិធី​ទូរសព្ទដៃ សូម​ចុចលើ​ដំណើររឿង​ដែល​អ្នក​ចង់​បន្ថែម​រូបភាព ។
  • សម្រាប់​កម្មវិធី Android ក្រោយពី​ចុចលើ​ដំណើររឿង សូម​ចុចលើ​ចំណុច​ចុច​បី​ដែល​នៅកែង​ខាងស្តាំ​ខាងលើ រួចហើយ​សូម​ចុច​លើ កែសម្រួល ។
  1. សូម​ចុច​លើ រូបតំណាង ម៉ាស៊ីនថត ។ អ្នក​អាច​ជ្រើសរើស​ថតរូប​ដោយប្រើ​ឧបករណ៍​របស់អ្នក ដាក់​បញ្ចូល​រូបថតដែល​មាន​នៅក្នុង​ឧបករណ៍​របស់​អ្នក ឬ​ជ្រើសរើស​មកពី​រូបភាព​ដែល​មាន​រួចហើយ​នៅក្នុង​វិចិត្រសាស​អនុស្សាវរីយ ។

បន្ថែមរូបថត

  • កម្មវិធី iOS ៖​សូម​ចុចលើ​រូបតំណាង​ម៉ាស៊ីនថត​ដើម្បី​ថត​រូប​ជាមួយនឹង​ឧបករណ៍​របស់​អ្នក ឬ​ជ្រើសរើស​មកពី​រូបថត​ដែល​បាន​ដាក់​បង្ហាញ​ដែល​មាន​ផ្ទុក​នៅក្នុង​ឧបករណ៍​របស់​អ្នក ។ សូម​ចុចលើ ដាក់​បញ្ចូល ។
  • កម្មវិធី Android ៖​សូម​ចុចលើ​ម៉ាស៊ីនថត ​ដើម្បី​ថតរូប​ជាមួយនឹង​ឧបករណ៍​របស់​អ្នក ឬ​សូម​ចុចលើ​ឯកសារ  ហើយ​ជ្រើសរើស​ចេញពី​រូបថត​ដែលមាន​ផ្ទុក​នៅក្នុង​ឧបករណ៍​របស់អ្នក ។ សូម​ចុចលើ រក្សាទុក ។

ជ្រើសរើស​មកពី​វិចិត្រសាល

  • កម្មវិធី iOS ៖​ នៅពីក្រោម​បន្ថែម​រូបថត សូម​ចុចលើ​បណ្ដុំ​រូបថត រួចហើយ​សូម​ចុចលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​ជ្រើសរើស​រូបថត​មកពី​វិចិត្រសាល​របស់​អ្នក ហើយ​សូម​ចុចលើ​ដាក់​បញ្ចូល ។ 
  • កម្មវិធី Android ៖ សូម​ចុចលើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​ជ្រើសរើស​រូបថត​មកពី​វិចិត្រសាល​របស់​អ្នក ។
  1. សូម​ចុចលើ​សញ្ញា​+​ដើម្បី​បញ្ចូល​រូបភាព​ទាំងឡាយ​បន្ថែម​ទៀត ។

មែកធាងគ្រួសារមិនពេញលេញ

បច្ចុប្បន្ន មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​គាំទ្រ​មុខងារ កម្រង​អនុស្សាវរីយ ទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​អាច​បញ្ចូល​កម្រង​អនុស្សាវីរយ​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​យ៉ាង​ដូចម្តេច ?
តើ​ខ្ញុំ​អាច​ដក​រូបថត ដំណើររឿង ឯកសារ ឬ​ឯកសារ​ជាសំឡេង​ចេញពី​កម្រង​អនុស្សាវរីយ៍​បានយ៉ាង​ដូចម្តេច ?
តើ​ខ្ញុំ​អាច​បន្ថែម​ដំណើររឿង​ទៅកាន់​កម្រង​អនុស្សាវរីយ​បាន​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​អាច​ដាក់​ស្លាក​មនុស្ស​នៅក្នុង​ដំណើររឿង និង​ឯកសារជាសំឡេង​យ៉ាង​ដូចម្តេច ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?