តើ​ខ្ញុំ​អាច​បន្ថែម​ដំណើររឿង​ទៅកាន់​កម្រង​អនុស្សាវរីយ​បាន​ដោយ​របៀប​ណា ?

 កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្តល់​នូវ​មធ្យោបាយ​មួយ​សម្រាប់​អ្នក​ដើម្បី​ចែកចាយ​ដំណើររឿង​ផ្ទាល់ខ្លួន​អំពី​គ្រួសារ​របស់​អ្នក ។

មុនពេលអ្នកចាប់ផ្ដើម

  • សូម​អាន​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​កិច្ច​ព្រមព្រៀង​ដាក់ស្នើ​សម្រាប់​សំណួរ​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ខ្លឹមសារ​របស់អ្នក ។
  • ប្រព័ន្ធ​នឹង​រលត់​បន្ទាប់​ពីមួយ​ម៉ោង​ក្រោយមក ។ ដើម្បី​ជៀសវាង​ការបាត់បង់​នូវ​កិច្ចការ​របស់​អ្នក សូម​កុំភ្លេច​រក្សាទុក​កិច្ចការ​ឲ្យ​បាន​ញឹកញាប់ ឬ​អ្នក​អាច​ថតចម្លង និង​បិទ​ភ្ជាប់​កិច្ចការ​ដែល​បាន​បញ្ចប់​ទៅ​នឹង​ប្រអប់​គំរូទំព័រ ។
  • មុខងារអូស ហើយ​ទម្លាក់​ឯកសារ​មិនអាច​ដំណើរការ​បានទេ​សម្រាប់​ការដាក់​បញ្ចូល​ដំណើររឿង​ទាំងឡាយ ។ 
  • ឯកសារ PDF ​មិនអាច​ដាក់​បញ្ចូល​ទៅក្នុង​មុខងារ​ដំណើររឿង​បានទេ ប៉ុន្តែ​វា​ដំណើរការ​ល្អ​នៅក្នុង​ឯកសារ​ទាំងឡាយ ។

 

ជំហាន ( វេបសាយ )

អ្នក​អាច​ដាក់​បញ្ចូល​កម្រង​អនុស្សាវរីយ​ចេញពី​ផ្នែក​កម្រង​អនុស្សាវរីយ៍ និង​មែកធាង​គ្រួសារ ។

បង្កើត​ដំណើររឿង​មួយ​ចេញពី​ផ្នែក​កម្រង​អនុស្សាវរីយ៍ ៖

  1. សូម​ចូល​ទៅ​កម្មវិធី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​ផ្នែកខាង​លើ​នៃ​អេក្រង់ សូម​ចុចលើ​កម្រង​អនុស្សាវរីយ៍ ។
  3. សូម​ចុចលើ វិចិត្រសាល ។
  4. សូម​ចុចលើ​សញ្ញា​លេខបូក (+) នៅក្នុង​រង្វង់​ពណ៌បៃតង ។
  5. សូម​ចុចលើ​បង្កើត​ដំណើររឿង​មួយ ។  
  6. សូម​វាយ​បញ្ចូល​ដំណើររឿង​របស់​អ្នក និង​ចំណងជើង​របស់វា ។
  7. រួម​បញ្ចូល​រូបថត​ណាមួយ​ណាក៏បាន ។
    • ដាក់​បញ្ចូល​រូបថត អនុញ្ញាត​ឲ្យអ្នក ជ្រើសរើស​មកពី​ឯកសារ​នៅក្នុង​កុំព្យូទ័រ​របស់អ្នក ។
    • ជ្រើសរើស​មកពី​វិចិត្រសាលនាំអ្នក​ទៅកាន់​រូបថត​ដែលមាន​រួចហើយ​នៅលើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
    • សញ្ញា​លេខ​បូក (+) អនុញ្ញាត​ឲ្យ អ្នក​ថែម​រូបថត​បន្ថែមទៀត ។

បង្កើត​ដំណើររឿង​មួយ​ចេញពី​មែកធាង​គ្រួសារ ៖

  1. សូម​ចូល​ទៅ​កម្មវិធី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​ផ្នែកខាង​លើ​ទំព័រ សូម​ចុចលើ មែកធាង​គ្រួសារ ។
  3. សូម​ចុចលើ​មែក​ធាង ។
  4. ស្វែងរក​បុគ្គល​ដោយ​ចុចលើ​ឈ្មោះ​បុគ្គល​នោះ ហើយ​ចុច​លើ​បុគ្គល ។
  5. សូម​ចុចលើ​ផ្ទាំង កម្រង​អនុស្សាវរីយ
  6. រំកិល​ទៅ​ផ្នែក​ដំណើររឿង ហើយ​ចុចលើ​បង្កើត​ដំណើររឿង ។
  7. សូម​វាយ​បញ្ចូល​ដំណើររឿង​របស់​អ្នក និង​ចំណងជើង​របស់វា ។
  8. រួម​បញ្ចូល​រូបថត​ណាមួយ​ណាក៏បាន ។
    • ដាក់​បញ្ចូល​រូបថត អនុញ្ញាត​ឲ្យអ្នក ជ្រើសរើស​មកពី​ឯកសារ​នៅក្នុង​កុំព្យូទ័រ​របស់អ្នក ។
    • ជ្រើសរើស​មកពី​វិចិត្រសាលនាំអ្នក​ទៅកាន់​រូបថត​ដែលមាន​រួចហើយ​នៅលើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
    • សញ្ញា​លេខ​បូក (+) អនុញ្ញាត​ឲ្យ អ្នក​ថែម​រូបថត​បន្ថែមទៀត ។

កំណត់ចំណាំ ៖អ្នក​អាច​កែសម្រួល​ការរក្សាទុក​ដំណើររឿង​របស់​អ្នក​នៅពេលណា​ក៏បាន ។ ដោយ​គ្រាន់តែ​បើក​ដំណើរ​រឿង​នោះ ។ នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ ដែលនៅ​ពីលើ​ចំណងជើង​ដំណើររឿង សូម​ចុចលើ កែសម្រួល ។ 

ជំហាន ( កម្មវិធីទូរសព្ទដៃ )

អ្នក​អាច​ដាក់​បញ្ចូល​កម្រង​អនុស្សាវរីយ​ចេញពី​កម្មវិធី​ទូរសព្ទដៃ​មែកធាង​គ្រួសារ​និង​កម្មវិធី​ទូរសព្ទដៃ​អនុស្សាវរីយ ។

បង្កើត​ដំណើររឿង​មួយ​ចេញពី​កម្មវិធី​ទូរសព្ទដៃ​អនុស្សាវរីយ៍ ៖

  1. សូម​ចុចលើ​សញ្ញា​លេខបូក​( + )​នៅក្នុង​រង្វង់​ពណ៌ខៀវ​នៅផ្នែក​ខាងក្រោម​ខាងស្តាំដៃ ។
  2. សូម​ចុចលើ​ សរសេរ​ដំណើររឿង ។
  3. សូម​វាយ​បញ្ចូល​ដំណើររឿង​របស់​អ្នក និង​ចំណងជើង​របស់វា ។
  4. សូម​ចុច​លើ រូបតំណាង​កាមេរ៉ា ដើម្បី​​បញ្ចូល​រូបថត​ណាក៏បាន ។
    • កម្មវិធី​Apple iOS ៖​ជ្រើសរើស​រូបភាព​រហូត​ដល់ទៅ ១០ ពី​ឧបករណ៍​របស់អ្នក ហើយ​សូម​ចុចលើ​ដាក់​បញ្ចូល ឬ​ប្រើ​មុខងារ​កាមេរ៉ា​ដើម្បី​ថត​រូបភាព​របស់​អ្នក ។ រួចហើយ​ចុចលើ​ដាក់​បញ្ចូល ។ សូម​កែសម្រួល​រូបថត​ហើយ​សូម​ចុចលើ​រក្សាទុក ។ សូម​ចុចលើ​សញ្ញា​លេខ​បូក (+) ដែល​លេចឡើង​នៅខាងក្រោម​រូបថត​ដើម ដើម្បី​ថែម​រូបថត​បន្ថែមទៀត ។
    • កម្មវិធី Android ៖​សូម​ចុចលើ​ឯកសារ​ដើម្បី​ជ្រើសរើស​រូបថត​មួយ​មកពី​ឧបករណ៍​របស់អ្នក ។ សូម​ចុចលើ​ម៉ាស៊ីនថត​ដើម្បី​ផ្តិត​យក​រូបថត​នៅលើ​ឧបករណ៍​របស់អ្នក ។ សូម​ចុចលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ​ដើម្បី​ភ្ជាប់​រូបថត​ដែល​មាន​រួចហើយ​នៅក្នុង​វិចិត្រសាល ។ សូម​ចុចលើ​សញ្ញា​លេខ​បូក (+) ដែល​លេចឡើង​នៅខាងក្រោម​រូបថត​ដើម ដើម្បី​ថែម​រូបថត​បន្ថែមទៀត ។

បន្ថែម​ដំណើររឿង​មួយ​ចេញពី​កម្មវិធី​ទូរសព្ទដៃ​មែកធាង​គ្រួសារ ៖

  1. សូម ចុចលើ​បុគ្គល​នេះ​ដើម្បី​បើក​ទំព័រ​សេចក្ដី​លម្អិត​របស់​បុគ្គល​នេះ ។
  2. សូម​ចុចលើ​កម្រង​អនុស្សាវរីយ ។
  3. សូម​ចុចលើ​សញ្ញា​លេខបូក​( + )​នៅក្នុង​រង្វង់​ពណ៌ខៀវ​នៅផ្នែក​ខាងក្រោម​ខាងស្តាំដៃ ។
  4. សូម​ចុចលើ​ សរសេរ​ដំណើររឿង ។
  5. សូម​វាយ​បញ្ចូល​ដំណើររឿង​របស់​អ្នក និង​ចំណងជើង​របស់វា ។
  6. សូម​ចុច​លើ រូបតំណាង​កាមេរ៉ា ដើម្បី​​បញ្ចូល​រូបថត​ណាក៏បាន ។
    • កម្មវិធី​Apple iOS ៖​ជ្រើសរើស​រូបភាព​រហូត​ដល់ទៅ ១០ ពី​ឧបករណ៍​របស់អ្នក​  ឬ​ប្រើ​មុខងារ​កាមេរ៉ា​ដើម្បី​ថត​រូបភាព​របស់​អ្នក ។ រួចហើយ​ចុចលើ​ដាក់​បញ្ចូល ។ សូម​កែសម្រួល​រូបថត​ហើយ​សូម​ចុចលើ​រក្សាទុក ។ សូម​ចុចលើ​សញ្ញា​លេខ​បូក (+) ដែល​លេចឡើង​នៅខាងក្រោម​រូបថត​ដើម ដើម្បី​ថែម​រូបថត​បន្ថែមទៀត ។
    • កម្មវិធី Android ៖​សូម​ចុចលើ​ឯកសារ​ដើម្បី​ជ្រើសរើស​រូបថត​មួយ​មកពី​ឧបករណ៍​របស់អ្នក ។ សូម​ចុចលើ​ម៉ាស៊ីនថត​ដើម្បី​ថត​យក​រូបថត​នៅលើ​ឧបករណ៍​របស់អ្នក ។ សូម​ចុចលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ​ដើម្បី​ភ្ជាប់​រូបថត​ដែល​មាន​រួចហើយ​នៅក្នុង​វិចិត្រសាល ។ សូម​ចុចលើ​សញ្ញា​លេខ​បូក (+) ដែល​លេចឡើង​នៅខាងក្រោម​រូបថត​ដើម ដើម្បី​ថែម​រូបថត​បន្ថែមទៀត ។

          កំណត់ចំណាំ ៖អ្នក​អាច​កែសម្រួល​ការរក្សាទុក​ដំណើររឿង​របស់​អ្នក​នៅពេលណា​ក៏បាន ។ ដោយ​គ្រាន់តែ​បើក​ដំណើរ​រឿង​នោះ ។ សូម​ចុច​លើ រូប​តំណាង​ម៉ឺនុយ ហើយ​បន្ទាប់​មក​សូម​ចុចលើ​កែសម្រួល ។  

មែកធាងគ្រួសារមិនពេញលេញ

មែកធាង​គ្រួសារ​មិន​ពេញលេញ មិនរាប់​បញ្ចូល​មុខងារ កម្រង​អនុស្សាវរីយ៍ ទេ ។

អត្ថបទទាក់ទង

តើ​មាន​ច្បាប់​អ្វីខ្លះ​ដែល​អនុវត្ត​សម្រាប់​ការដាក់​បញ្ចូល​កម្រង​អនុស្សាវរីយ​ទៅ​នឹង FamilySearch.org ?
តើ​ខ្ញុំ​អាច​បន្ថែម​កម្រង​អនុស្សាវរីយ​អំពី​សាច់ញាតិ​នៅរស់​របស់​ខ្ញុំ​ទៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ​បាន​ដែរ​ឬ​ទេ ?
តើ​ខ្ញុំ​អាច​ដក​រូបថត ដំណើររឿង ឯកសារ ឬ​ឯកសារ​ជាសំឡេង​ចេញពី​កម្រង​អនុស្សាវរីយ​បានយ៉ាង​ដូចម្តេច ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?