តើខ្ញុំអាចបន្ថែមប្រភពខាងក្រៅទៅ Family Tree ដោយរបៀបណា?

ជួនកាលអ្នកស្វែងរកប្រភពដែលមិនមាននៅលើ FamilySearch។ អ្នកស្វែងរកវានៅលើគេហទំព័រមួយទៀត ឬអ្នកក្រដាសឯកសារចម្លង ឬឯកសារចម្លងឌីជីថល។ អ្នកអាចវាយបញ្ចូលព័ត៌មានដើម្បីបន្ថែមប្រភពទាំងនេះទៅ Family Tree ។ នៅពេលអ្នកវាយបញ្ចូលប្រភព អ្នកអាចភ្ជាប់វាទៅនឹងឯកសារចម្លងតាមអ៊ីនធឺណិតក៏បាន ឬភ្ជាប់ឯកសារចម្លងឌីជីថលក៏បាន។

ឯកសារចម្លងឌីជីថលមានអត្ថប្រយោជន៍ផ្សេងៗទៀត៖

  • ឯកសារចម្លងឌីជីថលរក្សាប្រភពសម្រាប់មនុស្សជំនាន់ក្រោយ។
  • នៅពេលដែលមនុស្សឃើញឯកសារចម្លងឌីជីថល ពួកគេមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយបុព្វបុរសរបស់ពួកគេ។
  • ឯកសារចម្លងឌីជីថលផ្ដល់តម្រុយសម្រាប់អ្នកស្រាវជ្រាវផ្សេងទៀតដើម្បីបន្តការស្វែងរកទៀត។

នៅក្នុងប្រអប់ប្រភពរបស់អ្នក និងនៅក្នុង Family Tree អ្នកអាចកំណត់អត្តសញ្ញាណប្រភពខាងក្រៅទាំងនេះដោយរូបតំណាងនេះ៖

Icon of the planet Earth

មុនពេលអ្នកចាប់ផ្ដើម

ប្រសិនបើប្រភពនៅលើអនឡាញ សូមកូពី URL។ ប្រសិនបើអ្នកមានក្រដាសឯកសារចម្លង សូមរក្សាទុកវាជាទម្រង់ឌីជីថលទៅក្នុងកុំព្យូទ័ររបស់អ្នក។

  • យើងទទួលយកឯកសារ .jpg, .png, .tif, .bmp, និង .pdf។ (ប្រើ .pdf សម្រាប់ឯកសារច្រើនទំព័រ។)
  • ទំហំឯកសារអតិបរមានគឺ 15 MB។

         អ្នកអាចបន្ថែមការចងចាំជាប្រភពសម្រាប់មនុស្សស្លាប់។ អ្នកមិនអាចភ្ជាប់ការចងចាំជាប្រភពសម្រាប់បុគ្គលជនដែលនៅរស់បានទេ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចប្រើកម្មវិធី Family Tree ដើម្បីភ្ជាប់រូបថតពីទូរសព្ទរបស់អ្នកជាប្រភព។

ជំហាននានា (Family Tree Lite)

  1. ចុះឈ្មោះចូល FamilySearch។
  2. រុករកទៅទំព័រមនុស្សនៃបុគ្គលដែលអ្នកមានប្រភពខាងក្រៅ។  
  3. ចុច ផ្ទាំង ប្រភព
  4. ចុច បន្ថែមប្រភព
  5. ចុច បន្ថែមប្រភពថ្មី
  6. បញ្ចូលពត៌មានអំពីប្រភព។
    1. បញ្ចូលកាលបរិច្ឆេទព្រឹត្តិការណ៍។ កាលបរិច្ឆេទអនុញ្ញាតឱ្យអ្នកតម្រៀបប្រភពតាមកាលកំណត់។
    2. បញ្ចូលចំណងជើងសម្រាប់ប្រភព។
    3. ចុចនៅក្នុងផ្នែកទំព័រវិប ចុច URL របស់ទំព័រវិប ដើម្បីបញ្ចូលប្រភពពីគេហទំព័រ។ បញ្ចូល URL សម្រាប់ប្រភព។ ចុច បន្ថែមការចងចាំ ដើម្បីដាក់បញ្ចូលការចងចាំលើអនឡាញ ឬជ្រើសរើសធាតុពីវិចិត្រសាលរបស់អ្នក។ ពត៌មានលំអិតសម្រាប់អាវប់ឡូតការចងចាំ និងជ្រើសរើសពីវិចិត្រសាលមាននៅខាងក្រោម។
    4. បន្ថែមការដកស្រង់ដែលពន្យល់ពីកន្លែងដែលកំណត់ត្រាត្រូវបានរកឃើញ។
    5. ពិពណ៌នាអំពីកំណត់ត្រា។ អ្នកអាចបញ្ចូលការចម្លងអត្ថបទនៃប្រភព ឬការពន្យល់ពីធាតុនៃការចងចាំ។
    6. បញ្ចូលហេតុផលដើម្បីភ្ជាប់ប្រភព។
    7. ចុចក្នុង ប្រអប់ សម្រាប់ព្រឹត្តិការណ៍ដែលប្រភពផ្ដល់ឯកសារ។
    8. ប្រសិនបើអ្នកចង់ឱ្យប្រភពនៅក្នុងប្រអប់ប្រភពរបស់អ្នក សូមទុកជម្រើសដែលបានគូសធីក។ មិនដូច្នេះទេ ចុចដោះធីកចេញពីវា។
    9. ចុច រក្សាទុក

ផ្ទុកអនុស្សាវរីយ៍

  1. នៅក្នុងជំហាន 6c ខាងលើ ចុច អាប់ឡូតការចងចាំ
  2. ស្វែងរកធាតុដែលបានរក្សាទុកនៅលើកុំព្យូទ័រ ហើយចុចវាពីរដង។
  3. ធាតុដែលបានអាប់ឡូតចូលក្លាយជាប្រភពសម្រាប់បុព្វការីជនរបស់អ្នក។ ប្រព័ន្ធក៏បន្ថែមវាទៅក្នុងវិចិត្រសាលនៃការចងចាំរបស់អ្នកនៅលើ FamilySearch។
  4. បន្តជាមួយជំហាន 6d ខាងលើ។

ជ្រើសរើស​ពី​វិចិត្រសាល

  1. នៅក្នុងជំហាន 6c ខាងលើ ចុច ជ្រើសរើសពីវិចិត្រសាល
  2. វិចិត្រសាលនៃការចងចាំរបស់អ្នកបើក។
  3. ចុចធាតុដែលអ្នកចង់បន្ថែមជាប្រភព។
  4. ចុច ភ្ជាប់
  5. បន្តជាមួយជំហាន 6d ខាងលើ។

ជំហាននានា (កម្មវិធីទូរស័ព្ទ)

  1. នៅក្នុងកម្មវិធី Family Tree សូមចូលទៅកាន់ទំព័រមនុស្សនៃបុគ្គលដែលអ្នកចង់ភ្ជាប់ប្រភពទៅ។
  2. ចុចលើ ផ្ទាំងប្រភព
  3. នៅផ្នែកខាងស្តាំខាងក្រោមនៃអេក្រង់ សូមចុចលើ សញ្ញាបូក។
  4. ចុចលើ បន្ថែមប្រភពជាមួយទំព័រវិបបន្ថែមប្រភពជាមួយរូបថត។ បន្តជាមួយនឹងជំហានសមស្រប។

បន្ថែមប្រភពជាមួយទំព័រវិប

  1. បញ្ចូលចំណងជើងប្រភព។
  2. បញ្ចូលកាលបរិច្ឆេទ (បន្ទាប់បន្សំ)។
  3. បញ្ចូល URL ទៅកាន់ប្រភពខាងក្រៅ។
  4. ផ្ដល់ការដកស្រង់ដើម្បីពន្យល់ពីកន្លែងដែលកំណត់ត្រាត្រូវបានរកឃើញ។
  5. បន្ថែមកំណត់ចំណាំ។
  6. បញ្ចូលហេតុផលដើម្បីភ្ជាប់ប្រភព។
  7. ចុចលើ រក្សាទុក

បន្ថែមប្រភពជាមួយរូបថត

  1. ចុចលើ បន្ថែមរូបថត នៅលើឧបករណ៍ iOS។ ចុចលើ បន្ថែមរូបថត នៅលើឧបករណ៍ Android។
  2. ចុចពីបញ្ជីជម្រើស។
    1. កាមេរ៉ាថតរូប៖ ប្រើឧបករណ៍ចល័តរបស់អ្នកដើម្បីថតរូបភាពឌីជីថល។
    2. បញ្ជីរូបភាព, ឯកសាររបស់ខ្ញុំ, ឬ ឯកសារ៖ ប្រើរូបភាពពីឧបករណ៍របស់អ្នកជាប្រភព។
    3. វិចិត្រសាល FamilySearch របស់ខ្ញុំចិត្រសាល FamilySearch៖ ជ្រើសរើសធាតុនៅក្នុងវិចិត្រសាលរបស់អ្នកដើម្បីប្រើប្រភព។
  3. ចុចដើម្បីជ្រើសរើសធាតុពីជំហាន 2 ។ ដោយពឹងផ្អែកលើការជ្រើសរើស, ចុចលើ រក្សាទុក អាប់ឡូត
  4. បញ្ចូលចំណងជើងប្រភព។
  5. បញ្ចូលចំណងជើងប្រភព។
  6. បញ្ចូលកាលបរិច្ឆេទព្រឹត្តិការណ៍។
  7. បញ្ចូលកំណត់ចំណាំ។ សម្រាប់ឯកសារ កំណត់ចំណាំអាចជាការស្រង់ចេញ ឬការចម្លងអត្ថបទនៃកំណត់ត្រា។
  8. បញ្ចូលហេតុផលដើម្បីភ្ជាប់ប្រភព។
  9. ចុចលើ រក្សាទុក

ជំហាននានា (Family Tree Lite)

Family Tree Lite មិនមានមុខងារប្រភពទេ។ ដើម្បីគ្រប់គ្រងប្រភព សូមចូលមើលគេហទំព័រទាំងមូល។

លទ្ធផល

ប្រសិនបើអ្នកបន្ថែម URL នោះ FamilySearch ពិនិត្យមើលវា ដើម្បីប្រាកដថាវាមានមាតិកាដែលសមរម្យសម្រាប់ Family Tree។ប្រសិនបើគេហទំព័រត្រូវបានអនុញ្ញាតឲ្យប្រើក្នុង Family Tree អ្នកអាចរក្សាទុកប្រភព ហើយបន្ត។

ប្រសិនបើគេហទំព័រនេះមិនទាន់ត្រូវបានអនុម័តសម្រាប់ Family Tree នោះប្រព័ន្ធនឹងប្រាប់អ្នកឱ្យដាក់ស្នើ URL ដើម្បីពិនិត្យ។ បន្ទាប់ពីពិនិត្យរួច អ្នកទទួលបានការជូនដំណឹងតាមអ៊ីម៉ែល។ នៅពេលនោះ សូមត្រលប់ទៅ Family Tree ហើយបញ្ចូល URL ម្តងទៀត។ ជាធម្មតាវាកើតឡើងនៅពេលអ្នកភ្ជាប់ទៅគេហទំព័រដែលមិនត្រួតពិនិត្យមាតិកា។

ប្រសិនបើអ្នកចូលទៅក្នុងគេហទំព័រដែល FamilySearch ចាត់ទុកថាមិនសមរម្យ អ្នកមិនអាចរក្សាទុកប្រភពបានទេ។  

អត្ថបទដែលទាក់ទង

តើអត្ថប្រយោជន៍នៃការបន្ថែមប្រភពទៅ Family Tree មានអ្វីខ្លះ?
តើខ្ញុំត្រូវអាប់ឡូតការចងចាំទៅ FamilySearch ដោយរបៀបណា?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?