តើការបន្ថែមប្រភពនៅក្នុងមែកធាងគ្រួសារផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ប្រភពគឺជាភស្តុតាងប្រវត្តិសាស្រ្ត ឧទាហរណ៍រួមមានរូបភាព កំណត់ហេតុ ឯកសារ ឬសម្ភារៈដទៃទៀតដែលគ្រប់ដណ្តប់ភស្តុតាងប្រវត្តិគ្រួសាររបស់អ្នក។ ប្រភពគឺសំខាន់ណាស់នៅក្នុងដំណាក់កាលពូជពង្សសម្រាប់ជាឯកសារ និងស្វែងរកនៅក្នុងមែកធាងគ្រួសារ អ្នកអាចភ្ជាប់ប្រភពទៅនិងមនុស្ស ទំនាក់ទំនងដៃគូរ និងទំនាក់ទំនងឪពុកម្តាយកូន

ប្រភពមានអត្ថប្រយោជន៍ជាច្រើន៖

  • វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសហការគ្នានៅក្នុងមែកធាងគ្រួសារ។ ប្រភពអាចដោះស្រាយ ឬបង្ហារជម្លោះ។
  • វាផ្តល់អត្ថន័យទៅដល់មែកធាង។ ព័ត៌មានអំពីដូនតារបស់អ្នកនៅក្នុងកំណត់ត្រាអាចជួយបង្កើនការយល់ដឹងរបស់អ្នកថា ដូនតារបស់អ្នកគឺពិតប្រាកដ ហើយអ្នកផ្សារភ្ជាប់ទៅជាមួយពួកគាត់។
  • ពួកវាបង្ហាញអំពីភាពត្រឹមត្រូវនៃព័ត៌មាននៅលើមែកធាង។
  • ពួកវាជួយអ្នកវាយតម្លៃលើព័ត៌មានចម្រូងចម្រាស។ នៅពេលអ្នកស្វែងរកឃើញព័ត៌មានជម្រូងជម្រាស់ដូចជា មនុស្សម្នាក់មានថ្ងៃខែឆ្នាំកំណើតពីរផ្សេងគ្នា ប្រភពអាចជួយកំណត់ថាតើព័ត៌មានមួយណាត្រឹមត្រូវជាង។
  • វាទទួលស្គាល់ស្នាដៃរបស់អ្នកដទៃ

អត្ថបទដែលទាក់ទង

តើខ្ញុំភ្ជាប់កំណត់ត្រាទៅលើមែកធាងគ្រួសារយ៉ាងដូចម្តេច ?
តើខ្ញុំបង្កើតប្រភពនៅលើមែកធាងគ្រួសារយ៉ាងដូចម្តេច?

moduleTitle