តើ​ខ្ញុំ​បង្កើត​ប្រភព​មួយ​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

ប្រសិនបើ​អ្នក​ប្រើ​ប្រភព​ដែល​មិនមាន​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ទេ នោះ​អ្នក​ត្រូវតែ​បញ្ចូល​ចំណងជើង ទំព័រ​វិប ការដកស្រង់ និង​កំណត់ចំណាំ ។ បន្ទាប់មក​អ្នក​អាច​បិទភ្ជាប់​ប្រភព ទៅ​កន្លែង​ដែល​វា​ត្រូវការ ។

ពេល​អ្នក​បញ្ចូល​ប្រភព សូម​ផ្តល់​ព័ត៌មាន​ឲ្យបាន​គ្រប់គ្រាន់​សម្រាប់​អ្នក​ផ្សេងទៀត​ដើម្បី​ស្វែង​រកវា ។ 

ជំហាន ( វិបសាយ )

  1. ខណៈពេល​ចូល​នៅក្នុង​គេហទំព័រ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​សូម​រុករក​ទៅ​ទំព័រ​បុគ្គល​នោះ​ដែល​មាន​ប្រភព​យោង​នោះ ។
  2. បង្ហាញ​ប្រភព​របស់​បុគ្គល​នោះ ឬ​ប្រភព​ទំនាក់ទំនង​របស់​ពួកគេ ៖
    • ប្រសិនបើ​ប្រភពនេះ​អំពី​បុគ្គល​មា្នក់ សូម​ចុចលើ​ផ្ទាំង ប្រភព​ដើម 
    • ប្រសិនបើ​ប្រភាព​អំពី​ទំនាក់ទំនង​ស្វាមី​ភរិយា​មួយគូ សូម​ចុច​លើ​ផ្ទាំង សេចក្ដី​លម្អិត ។ អូស​ចុះក្រោម​ទៅ​ផ្នែក សមាជិក​គ្រួសារ​ហើយ​សូម​ចុចលើ​រូបតំណាង​កែសម្រួល​ដែល​នៅ​ជាប់នឹង​ព័ត៌មាន​អាពាហ៍ពិពាហ៍​របស់​គូស្វាមី​ភរិយា​នេះ ។
    • ប្រសិនបើ​ប្រភព​អំពី​ទំនាក់ទំនង​ឪពុក ឬ​ម្តាយ និង​កូន សូម​ចុចលើ​ផ្ទាំង​សេចក្ដី​លម្អិត ។ អូស​ចុះក្រោម​ទៅផ្នែក​សមាជិក​គ្រួសារ ហើយ​ចុចលើ​រូបតំណាង​កែសម្រួល​ដែល​នៅជាប់​នឹង​ប្រអប់សារ ។
  3. សូម​ចុចលើ បន្ថែម​ប្រភព ។
  4. សូម​បញ្ចូល​ព័ត៌មាន​ប្រភព​នៅក្នុង​ប្រអប់​រៀងៗខ្លួន រួមទាំង​ហេតុផល​ដើម្បី​ភ្ជាប់​ប្រភព​ផងដែរ ។
  5. ( ជម្រើស )​តាម​ទម្រង់ដើម ប្រអប់​តូច​ដែល​នៅក្បែរ​ប្រអប់​បន្ថែម​ទៅ​ប្រភព​របស់​ខ្ញុំ​ត្រូវបាន​គូស​សញ្ញា​កែង ។ ដើម្បី​ភ្ជាប់​ប្រភព​ដូចគ្នា​នេះ​ទៅនឹង​មនុស្ស​ដទៃ​ទៀត ឬ​ទៅនឹង​ទំនាក់ទំនង​ផ្សេងទៀត សូម​ទុក​សញ្ញា​កែង ។ បន្ទាប់មក​អ្នក​អាច​ប្រើ​ប្រអប់​ប្រភព​របស់​អ្នក​ដើម្បី​ភ្ជាប់​ទៅ​កន្លែង​ដែល​ត្រូវការ​វា​ដោយ​មិន​ចាំបាច់​វាយ​បញ្ចូល​វា​ម្តងទៀត​ឡើយ ។
  6. សូម​ចុចលើ រក្សា​ទុក ។ 

ប្រភព​ថ្មី​បាន​បន្ថែម​ទៅ​នឹង​បុគ្គល ឬ​ទំនាក់ទំនង​ដែល​អ្នក​បាន​ជ្រើសរើស​នោះ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

នៅក្នុង​កម្មវិធី​ឧបករណ៍​ចល័ត​មែក​ធាង​គ្រួសារ អ្នក​មិន​អាច​បន្ថែម​ប្រភព​ទៅនឹង​ទំនាក់ទំនង​គូស្វាមី ឬ​ទំនាក់ទំនង​ឪពុក ឬ​ម្តាយ​នឹង​កូន​បានទេ ។ ប៉ុន្តែ​អ្នក​នៅតែ​អាច​បន្ថែម​ប្រភព​មួយ​ទៅនឹង​បុគ្គល​ម្នាក់​បាន ។

  1. សូម​រុករក​នៅក្នុង​ទំព័រ​បុគ្គល​នៃ​បុគ្គល​ដែល​មាន​ប្រភព​យោងនោះ ។
  2. សូម​ចុចលើ​ផ្ទាំង ប្រភព​ដើម ។
  3. សូម​ចុចលើ + ។
  4. សូម​ចុចលើ​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដូច​ខាងក្រោម​នេះ ៖
    • ដើម្បី​ស្រាវជ្រាវ​កំណត់ត្រា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ប្រភព​ដែលត្រូវ​ភ្ជាប់ សូម​ចុចលើ​ស្រាវជ្រាវ​កំណត់ត្រា ។
    • ប្រសិនបើ​ប្រភព​មាន​នៅលើ​អនឡាញ សូម​ចុចលើ​បន្ថែម​ប្រភពដើម​ជាមួយ​ទំព័រ​វិបសាយ ។
    • ប្រសិនបើ​អ្នក​ចង់ប្រើ​រូបភាព​ឌីជីថល សូម​ចុចលើ​បន្ថែម​ប្រភពដើម​ជាមួយ​រូបថត ។
  5. ប្រសិនបើ​អ្នក​បាន​ចុច​ដើម្បី​បន្ថែម​រូបភាព​មួយ​ជាមួយ​រូបថត​សូម​ចុចលើ​បន្ថែម​រូបថត ។ អ្នក​អាច​ថតរូប​ដោយ​ប្រើ​ឧបករណ៍​របស់អ្នក ។ អ្នក​អាច​ជ្រើសរើស​យក​រូបថត​មួយ​ចេញពី​ឧបករណ៍ ឬ​ឯកសារ​របស់​អ្នក​បាន ។ អ្នក​អាច​ចូលទៅ​កាន់​វិចិត្រសាល​កម្មវិធី​សា្រវជ្រាវ​ក្រុមគ្រួសារ​បាន​ដើម្បី​ជ្រើសរើស​រូបភាព ។
  6. សូម​វាយ​បញ្ចូល​ប្រភព​ព័ត៌មាន​នៅ ក្នុង ប្រអប់​រៀងៗខ្លួន ។ ដាក់​បញ្ចូល​ហេតុផល​ដើម្បី​ភ្ជាប់​ទៅនឹង​ប្រភព​នេះ ។
  7. សូម​ចុចលើ រក្សាទុក ។

ប្រភព​ថ្មី​បង្ហាញ​ឡើង​នៅក្នង​បញ្ជី​ប្រភព​សម្រាប់​បុគ្គលនោះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

ប្រភព​មិន​អាច​បន្ថែម​តាមរយៈ​កម្មវិធី​មែកធាង​គ្រួសារ​មិន​ពេញលេញ​បានទេ ។ សូម​ប្រើ​វិបសាយ​ពេញលេញ​ជំនួស​វិញ ។ 

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បន្ថែម​ប្រភព​ខាង​ក្រៅ​មួយ​ទៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?