តើ​ខ្ញុំ​អាច​ដាក់​បញ្ចូល PDF ទៅក្នុង​កម្រង​អនុស្សាវរីយបានទេ ?

អ្នក​អាច​ដាក់​បញ្ចូល​ឯកសារ PDF ទៅក្នុង​កម្រង​អនុស្សាវរីយ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ ប្រសិនបើ​អ្នក​ដាក់​បញ្ចូល​ឯកសារ PDF សូម​មាន​ការប្រុងប្រយ័ត្ន​ដូចខាង​ក្រោមនេះ ៖

  • កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រក្សា​ទ្រង់ទ្រាយ​ឯកសារ PDF ដូចជា ការបំបែក​ទំព័រ ប្លង់ និង​ពុម្ពអក្សរ ។ 
  • ប្រព័ន្ធ​រក្សាទុក​ឯកសារ PDF ទុក​ដូចជា​ឯកសារ​ផ្សេងៗ ។ អ្នក​មិន​អាច​ដាក់​បញ្ចូល ឬ​ប្តូរ​ឯកសារ​ទាំងនោះ​ទៅជា រូបថត ឬ​ដំណើររឿង​បានឡើយ ។
  • អ្នក​មិន​អាច​ភ្ជាប់​រូបថត​ដែល​អ្នក​បាន​ដាក់​បញ្ចូល​ដោយ​ឡែក​ពីគេ​ទៅនឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ជា​មួយ​នឹង PDF បានទេ ។ រូបថត​ត្រូវតែ​មាន​នៅក្នុង​ឯកសារ PDF ។
  • ប្រសិនបើ​ឯកសារ PDF មាន​រូបថត នោះ​អ្នក​មិនអាច​ដាក់​ស្លាក​រូបថត​នោះទៅនឹង​បុគ្គល​នៅក្នុង​មែកធាង​គ្រួសារ​បានទេ ។
  • អ្នក​មិនអាច​ប្រើ​មុខងារ​ស្វែងរក​នៅក្នុង​កម្រង​អនុស្សាវរីយ​ដើម្បី​ស្រាវជ្រាវរក​រូបថត ឬ​សារ​ដែលមាន​នៅក្នុង​ឯកសារ PDF​បានទេ ។ មុខងារ​ស្វែងរក​នឹង​ស្រាវជ្រាវ​តែ​ពាក្យ​នៃ​ចំណងជើង និង​ការពិពណ៌នា​របស់​ឯកសារ PDF​ប៉ុណ្ណោះ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ប្រើ​អនុស្សាវរីយ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​ដើម្បី​រក្សា​ទុក​ដំណើរ​រឿង​នៃ​ជីវិត​របស់​បុព្វការីជន​ខ្ញុំ​បាន​ដោយ​របៀបណា ?
តើ​ខ្ញុំ​ដាក់​បញ្ចូល​អនុស្សាវីរយ​ទៅ​កម្មវិធី​ស្រាវជ្រាវ​គ្រួសារ​បាន​យ៉ាង​ដូចម្តេច ?
ហេតុអ្វី​រូបថត ឬ​ឯកសារ​របស់​ខ្ញុំ​មិន​ទាន់​បាន​ដាក់​បញ្ចូល​នៅឡើយ ?

moduleTitle