តើ​ខ្ញុំ​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​របៀបណា ?

សូម​ចូល​ទៅកាន់​មុខងារ​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ រួមទាំង​ការប្រើប្រាស់​មែកធាង​គ្រួសារ និង​ដើម្បី​ស្រាវជ្រាវ​រក​កម្រង​មែកធាង​ដោយឥត​គិតថ្លៃ​របស់​យើង ដែល​មាន​កំណត់ត្រា​ឌីជីថល​អនឡាញ​ជាច្រើន ។

ប្រសិនបើ​អ្នក​ពុំទាន់​មាន​គណនី​នៅឡើយ​ទេ សូម​បង្កើត​គណនី​របស់​អ្នក​ជាមុន​សិន ។

ជំហាន ( គេហទំព័រ )

  1. សូម​ទៅកាន់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅ​ជ្រុង​ខាងលើ​ផ្នែក​ខាងស្ដាំ សូម​ចុច​លើ ចូល ។ ( ប្រសិនបើ​មិនមាន​ពាក្យ ចូលនៅលើ​ម៉ឺនុយ​ទេ សូម​ចុច​លើ​រូបតំណាង​ដែល​មាន​បន្ទាត់​ដេក​បី ។ រួចហើយ​សូម​ចុច​លើ ចូល ) ។
  3. សូម​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក ។
  4. ប្រសិនបើ​អ្នក​ចង់​បន្ដ​​ចូល​សម្រាប់​រយៈពេល​ពីរ​សប្ដាហ៍ សូម​ចុច​លើ រក្សា​ខ្ញុំ​ឲ្យ​បន្ត​ចូល​រយៈពេល ២ សប្ដាហ៍ ។
  5. សូម​ចុចលើ ចូល ។

កំណត់​ចំណាំ ៖ មុខងារ រក្សា​ខ្ញុំ​ឲ្យបន្ត​ចូល​រយៈពេល ២ សប្ដាហ៍ ភ្ជាប់​ទៅនឹង​ឃុកឃី និង​ពាក្យ​សម្ងាត់​ដែល​បាន​រក្សាទុក​នៅលើ​គេហទំព័រ familysearch.org នៅក្នុង​ការកំណត់​ទំព័រ​រុករក​របស់​អ្នក ។ មុខងារ​នេះ​នឹង​មិន​ដំណើរការ​ឆ្លង​ទៅ​ទំព័រ​រុករក​ផ្សេង ឬ​នៅក្នុង​ទំព័រ​រុករក​របស់​អ្នក​បន្ទាប់ពី​បាន​លុបចោល​ឃុកឃី ខេចឆ៍ និង​ឯកសារ​បណ្ដោះ​អាសន្ន​ហើយ​នោះ​ទេ ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. សូម​បើក​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ ឬ​កម្មវិធី​កម្រង​អនុស្សាវរីយ៍ ហើយ​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក ។
  2. សូម​ចុចលើ ចូល ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

សូម​ចូល​ដើម្បី​ប្រើ​មែកធាង​គ្រួសារ​មិន​ពេញលេញ ៖

  1. សូម​ចូល​ទៅ មែកធាង​គ្រួសារ​មិន​ពេញលេញ ។
  2. សូម​វាយបញ្ចូល​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​របស់​អ្នក ។
  3. សូម​ចុចលើ ចូល ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​ឥតគិត​ថ្លៃ​តាម​របៀបណា ?
តើ​ខ្ញុំ​ចេញ​ពី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​របៀបណា ?
ខ្ញុំ​បាន​ភ្លេច​ពាក្យ​សម្ងាត់ ឬ​ឈ្មោះ​អ្នកប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​ខ្ញុំ

moduleTitle