តើ​ខ្ញុំ​ចែកចាយ​កម្រង​អនុស្សាវរីយ៍ ដែលខ្ញុំ​រកឃើញ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​ដោយ​របៀប​ណា ?

នៅ​ពេល​អ្នក​ចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អ្នក​អាច​ចែកចាយអនុស្សាវរីយ៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ផ្ញើ​វា​តាម​អ៊ីមែល ឬ​ផ្តល់​នូវ​តំណ URL ទៅ​កាន់​កម្រងអនុស្សាវរីយ៍​នោះ ។ អ្នក​ក៏​អាច​ចែកចាយ​តំណ​ទៅកាន់​សៀវភៅ​រូបថត​មួយ​បាន​ផងដែរ ។ នរណា​ដែល​ទទួល​បានអនុស្សាវរីយ៍​ដែល​បាន​ចែកចាយ​នោះ​អាច​បញ្ជូន​បន្ត និង​ចែកចាយ​ព័ត៌មាន​ជាមួយ​អ្នកដទៃ​ដោយ​មិន​ចាំបាច់​ចូលទៅ ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ឡើយ ។

បច្ចុប្បន្ន​នេះ​សៀវភៅ​រូបថត​ដែលបាន​ចែកចាយ​មិនអាច​ត្រូវបាន​រាប់​បញ្ចូល​ទៅក្នុង​កម្រងអនុស្សាវរីយ៍​របស់​អ្នក​បានទេ ។

ជំហាន ( គេហទំព័រ )

មកពីមែកធាងគ្រួសារ

  1. សូម​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅក្នុង​មែងធាង​គ្រួសារ នៅលើ​គេហទំព័រ FamilySearch.org បង្ហាញ​ទំព័រ បុគ្គល ដែល​អ្នក​ចង់​ចែកចាយ​អនុស្សាវរីយ៍​របស់​បុគ្គល​នោះ ។
  3. សូម​ចុចលើ កម្រង​អនុស្សាវរីយ៍ ។ 
  4. សូម​ចុចលើអនុស្សាវរីយ៍​ដែល​អ្នក​ចង់​ចែកចាយ ។
  5. សូម​ចុចលើ ចែកចាយ ។
  6. សូម​ជ្រើសរើស​វិធី​មួយ​ដើម្បី​ចែកចាយ​អនុស្សាវរីយ៍ នៅលើ ( Facebook, Twitter, PinterestWhatsApp, អ៊ីមែល ឬ ចម្លង តំណភ្ជាប់ ) ។ ដើម្បី​ចម្លង ឬ​អ៊ីមែល URL សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ៖
    1. ដើម្បី​ចម្លង URL​សម្រាប់​ចែកចាយ សូម​ចុចលើ ចម្លង ។ បន្ទាប់​មក​អ្នក​អាច​បិទភ្ជាប់ URL ទៅក្នុង​សារ​អ៊ីមែល​មួយ ។
    2. ដើម្បី​អ៊ីមែល URL ពីលើ​អាសយដ្ឋាន​គេហទំព័រ សូម​ចុចលើ អ៊ីមែល ។ ការធ្វើ​បែប​នេះ វា​នឹង​បើក​អ៊ីមែល​ឲ្យ​អ្នក​ឬ​បើក​បញ្ជី​កម្មវិធី​អ៊ីមែល​ដើម្បី​ឲ្យអ្នក​ធ្វើការ​ជ្រើសរើស ។ នៅ​ពេល​ដែល​អ៊ីមែល​បើក វា​មាន URL រួច​ជា​ស្រេច​នៅក្នុង​នោះ ។ សូម​បន្ថែម​សារ​របស់​អ្នក ហើយ​ផ្ញើ​វា​ចេញ ។ វា​ប្រហែល​ជា​បើក​តែ​កម្មវិធី​វីនដូ​រុករក​ថ្មី​ប៉ុណ្ណោះ ដោយ​អាស្រ័យ​ទៅលើ​ការកំណត់​កុំព្យូទ័រ​នីមួយៗ​របស់​អ្នក ។ នៅក្នុង​ករណី​នេះ​សូម​ប្រើ​ជម្រើស​ចម្លង​ជំនួស​វិញ ។

ចេញពីកម្រងអនុស្សាវរីយ៍

  1. សូម​ចូល​ទៅ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. នៅក្នុង​របាម៉ឺនុយ​ផ្នែក​ខាងលើ​នៃ​អេក្រង់ សូម​ចុចលើ​កម្រងអនុស្សាវរីយ៍ ។
  3. ចេញ​ពី​ម៉ឺនុយ​ទម្លាក់​ចុះ សូម​ចុចលើ វិចិត្រសាល ។
  4. សូម​ចុចលើ​សៀវភៅ​រូបថត ឬ​អនុស្សាវរីយ៍​ដែល​អ្នក​ចង់​ចែកចាយ ។
  5. សូម​ចុចលើ ចែកចាយ ។
  6. សូម​ជ្រើសរើស​វិធី​មួយ​ដើម្បី​ចែកចាយ​អនុស្សាវរីយ៍ នៅលើ ( Facebook, Twitter, PinterestWhatsApp, អ៊ីមែល ឬ ចម្លង តំណភ្ជាប់ ) ។ ដើម្បី​ចម្លង ឬ​អ៊ីមែល URL សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ ៖
    1. ដើម្បី​ចម្លង URL​សម្រាប់​ចែកចាយ សូម​ចុចលើ ចម្លង ។ បន្ទាប់​មក​អ្នក​អាច​បិទភ្ជាប់ URL ទៅក្នុង​សារ​អ៊ីមែល​មួយ ។
    2. ដើម្បី​អ៊ីមែល URL ពីលើ​អាសយដ្ឋាន​គេហទំព័រ សូម​ចុចលើ អ៊ីមែល ។ ការធ្វើ​បែប​នេះ វា​នឹង​បើក​អ៊ីមែល​ឲ្យ​អ្នក​ឬ​បើក​បញ្ជី​កម្មវិធី​អ៊ីមែល​ដើម្បី​ឲ្យអ្នក​ធ្វើការ​ជ្រើសរើស ។ នៅ​ពេល​ដែល​អ៊ីមែល​បើក វា​មាន URL រួច​ជា​ស្រេច​នៅក្នុង​នោះ ។ សូម​បន្ថែម​សារ​របស់​អ្នក ហើយ​ផ្ញើ​វា​ចេញ ។ វា​ប្រហែល​ជា​បើក​តែ​កម្មវិធី​វីនដូ​រុករក​ថ្មី​ប៉ុណ្ណោះ ដោយ​អាស្រ័យ​ទៅលើ​ការកំណត់​កុំព្យូទ័រ​នីមួយៗ​របស់​អ្នក ។ នៅក្នុង​ករណី​នេះ​សូម​ប្រើ​ជម្រើស​ចម្លង​ជំនួស​វិញ ។

ជំហាន ( កម្មវិធីចល័ត )

អ្នក​អាច​ចែកចាយ​កម្រងអនុស្សាវរីយ៍​ចេញ​ទាំង​ពី​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ និង​កម្មវិធី​កម្រង​អនុស្សាវរីយ៍ ។ អ្នក​ត្រូវ​តែ​ប្រើ​គេហទំព័រ​ដើម្បី​ចែកចាយ​សៀវភៅ​រូបថត​ទាំងមូល ។

កម្មវិធីចល័តមែកធាងគ្រួសារ

  1. នៅក្នុង​កម្មវិធី​ចល័ត​មែកធាង​គ្រួសារ សូម​រុករក​ផ្ទាំង​កម្រង​អនុស្សាវរីយ៍​របស់​ទំព័រ​បុគ្គល​នេះ ។
  2. សូម​ចុចលើអនុស្សាវរីយ៍​ដែល​អ្នក​ចង់​ចែកចាយ ។
    • កម្មវិធី​Android ៖​សូម​ចុចលើ​រូប​តំណាង​ចំណុច​តភ្ជាប់​បីរូប​តំណាង​ទាញ​យក នៅ​ជ្រុង​ខាងលើ​ផ្នែក​ខាងស្តាំ​នៃអេក្រង់​ដើម្បី​រក្សាទុក​អនុស្សាវរីយ៍​មួយ​ទៅនឹង​ប្រភព​ខាងក្រៅ​កម្មវិធី ។ 
    • កម្មវិធី Apple iOS ៖ សូម​ចុចលើ រូប​តំណាង​បួន​ជ្រុង នៅ​ខាងក្រោម​អេក្រង់​ខាងឆ្វេង​នៃ​អេក្រង់ ។
  3. សូម​ជ្រើសរើស​ជម្រើស​ចែកចាយ​ដែល​ឧបករណ៍​បាន​ផ្តល់ឲ្យ ។ 

កម្មវិធីចល័តកម្រងអនុស្សាវរីយ៍

  1. នៅក្នុង​កម្មវិធី ចល័ត​កម្រង​អនុស្សាវរីយ៍ សូម​ចុចលើអនុស្សាវរីយ៍​ដែល​អ្នក​ចង់​ចែកចាយ ។
    • កម្មវិធី Apple iOS ៖ សូម​ចុចលើ​របស់​មួយ​នោះ​ជា​លើក​ទីពីរ​ដើម្បី​លើក​ផ្ទាំង​នៅ​ខាងក្រោម​ឡើង ។ បន្ទាប់​មក​សូម​ចុចលើ រូបតំណាង​បួន​ជ្រុង នៅ​ខាងក្រោម​ខាងឆ្វេង​នៃ​អេក្រង់ ។
    • សូម​ចុចលើ រូប​តំណាង​ចំណុច​តភ្ជាប់​បី ហើយ​ជ្រើសរើស​ជម្រើស​មួយ​ដើម្បី​រក្សា​ទុកអនុស្សាវរីយ៍​មួយ​ទៅនឹង​ប្រភព​ខាងក្រៅ​កម្មវិធី ។
  2. សូម​ជ្រើសរើស​ជម្រើស​ចែកចាយ​ដែល​ឧបករណ៍​របស់​អ្នក​ផ្តល់ឲ្យ ។ 

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

បច្ចុប្បន្ន​លក្ខណៈ​ពិសេស​នៃ​មុខងារ​កម្រង​អនុស្សាវរីយ៍​មិនមាន​ក្នុង​មែកធាង​គ្រួសារ​មិន​ពេញលេញ ទេ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បញ្ចូល​កម្រង​អនុស្សាវរីយ៍​ទៅកាន់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​យ៉ាង​ដូចម្តេច ?
តើ​មាន​ច្បាប់​អ្វីខ្លះ​ដែល​អនុវត្ត​សម្រាប់​ការផ្ទុក​កម្រងអនុស្សាវរីយ៍​ទៅ​ក្នុង FamilySearch.org ?

    តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?