ការស្ទួន និង​មែកធាង​ចង្កោម​គ្រួសារ

Share

នៅពេល​អ្នក​ចម្លង​មនុស្ស​ម្នាក់​ពី​បញ្ជី​ឯកជន​របស់អ្នក អ្នក​នឹង​បង្កើត​កំណត់ត្រា​ស្ទួន ហើយ​វា​មិន​ថ្វី​ទេ ។

បុគ្គល​ដែល​អ្នក​បន្ថែម​អាច​មាន​នៅក្នុង​មែកធាង​ឯកជន​របស់​អ្នកប្រើ​ផ្សេង​ទៀត​រួច​ទៅ​ហើយ ។ ដោយសារ​អ្នក​មិន​អាច​មើលឃើញ​មែកធាង​ឯកជន​នោះ ហើយ​ដោយសារ​មុខងារ​ស្វែងរក​នៃ​មែកធាង​គ្រួសារ​មិន​បញ្ចូល​បុគ្គល​នៅរស់​ក្នុង​លទ្ធផល​ស្វែងរក នោះ​អ្នក​នឹង​មិន​អាច​ដឹងច្បាស់​នោះ​ទេ ។

របៀបដែលមែកធាងចង្កោមគ្រួសារអាចកាត់បន្ថយការស្ទួនគ្នាជាយថាហេតុ

បន្តិចម្តងៗ យើង​សង្ឃឹម​ថា អ្នក​ប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ បន្ថែម​បុគ្គល​រស់នៅ​តិច​ជាង​មុន​ទៅក្នុង​មែកធាង​ឯកជន​របស់​ពួកគេ និង​ច្រើន​ទៀត​ទៅក្នុង​មែកធាង​ចង្កោម​គ្រួសារ ។ នៅពេល​ដែល​មុខងារ​មែកធាង​ចង្កោម​គ្រួសារ​ដាក់​ឲ្យ​ប្រើប្រាស់ យើង​សូម​ណែនាំ​ឲ្យ​អ្នក​គ្រាន់តែ​បន្ថែម​បុព្វការីជន​ដែល​នៅរស់​របស់អ្នក​ឲ្យ​បាន​គ្រប់គ្រាន់​ទៅក្នុង​មែកធាង​ឯកជន​របស់អ្នក​ប៉ុណ្ណោះ ដែល​អ្នក​អាច​ភ្ជាប់​ជាមួយ​បុព្វការីជន​ដែល​បាន​ស្លាប់​របស់​អ្នក ។

ប្រសិនបើ​មែកធាង​ឯកជន​របស់អ្នក​មាន​សមាជិក​គ្រួសារ​រស់នៅ​ផ្សេងទៀត​ជាច្រើន យើង​សូម​ណែនាំ​ឲ្យ​ប្តូរ​ព័ត៌មាន​នោះ​ទៅក្នុង​មែកធាង​ចង្កោម​គ្រួសារ​វិញ ។ បន្តិចម្តងៗ ការណ៍​នេះ​នឹង​កាត់បន្ថយ​ចំនួន​ស្ទួន​នៅក្នុង​មែកធាង ។ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​មួយ​ក្រុម​ធំ​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​មែកធាង​របស់​បុគ្គល​ម្នាក់​ផងដែរ ។

តើខ្ញុំអាចដាក់បញ្ចូលការស្ទួននៅក្នុងចង្កោមមែកធាងគ្រួសាររបស់ខ្ញុំបានដែរឬទេ ?

បាទ ឬ​ចាស ។ អ្នក​អាច​ដាក់បញ្ចូល​គ្នា​នូវ​អ្វី​ដែល​ស្ទួន ប្រសិនបើ​វា​ស្ថិត​នៅក្នុង​មែកធាង​ចង្កោម​គ្រួសារ​តែ​មួយ ។ ប្រើ មុខងារ​ដាក់បញ្ចូលគ្នា​តាម​អត្តលេខ ។

តើខ្ញុំអាចដាក់បញ្ចូលគ្នាពីមែកធាងខុសៗដែរឬទេ ?

អត់​ទេ ។ ការស្ទួន ត្រូវតែ​នៅក្នុង​មែកធាង​ចង្កោម​គ្រួសារ​ដូច​គ្នា ឬ​មែកធាង​ឯកជន ។

អត្ថបទដែលទាក់ទង

ការដាក់បញ្ចូល​គ្នា​នូវ​កំណត់ត្រា​ដែល​ស្ទួន​នៃ​បុគ្គល​ដែល​នៅរស់ និង​សម្ងាត់​នៅក្នុង​មែកធាង​គ្រួសារ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?