សូមសិក្សាអំពីទំនាក់ទំនងស្ទួនគ្នានៅក្នុងមែកធាងគ្រួសាររវាងកូនម្នាក់ និងឪពុក ឬម្តាយម្នាក់ ។ ដើម្បីកែតម្រូវកំហុស សូមលុបទំនាក់ទំនងស្ទួននោះចោល ។
ក្នុងករណីភាគច្រើន ទំនាក់ទំនងត្រឹមត្រូវគឺជាទំនាក់ទំនងដែលរួមបញ្ចូលឈ្មោះឪពុកម្តាយទាំងពីរ ។ ផ្ទុយទៅវិញទំនាក់ទំនងស្ទួនគ្នា ច្រើនតែដាក់ឈ្មោះឪពុក ឬម្តាយតែម្នាក់ប៉ុណ្ណោះ ។ ឪពុក ឬម្តាយផ្សេងទៀតនឹងត្រូវបានដាក់ស្លាកថា « មិនស្គាល់ » ។ សូមលុបចោលទំនាក់ទំនងនោះ ។
មុនពេលអ្នកចាប់ផ្ដើម
នៅពេលធ្វើការទាក់ទងនឹងទំនាក់ទំនងរវាងឪពុក ឬម្តាយ និងកូន វាអាចមានប្រយោជន៍ក្នុងការសរសេរឈ្មោះ អត្តលេខ និងទំនាក់ទំនងរបស់បុព្វការីជនដែលជាប់ទាក់ទងនោះទុក ។ សូមចងចាំថា អ្នកអាចប្រើបញ្ជីនៃការផ្លាស់ប្តូរថ្មីៗ ដើម្បីធ្វើឲ្យការផ្លាស់ប្តូរនោះដូចដើមវិញបាន ប្រសិនបើអ្នកមានការថ្លោះធ្លោយ ។
ជំហាន ( គេហទំព័រ )
- នៅម៉ឺនុយខាងលើ សូមចុចលើ មែកធាងគ្រួសារ ហើយបន្ទាប់មក សូមចុចលើ មែកធាង ។
- សូមស្វែងរកកូនដែលមានទំនាក់ទំនងស្ទួននោះ ។
- សូមចុចលើឈ្មោះរបស់បុគ្គលនោះ ។ នៅក្នុងព័ត៌មានលម្អិតដែលលេចឡើង សូមចុចលើឈ្មោះរបស់បុគ្គលនោះម្ដងទៀត ។
- សូមចុចលើ ផ្ទាំងព័ត៌មានលម្អិត ។
- សូមអូសចុះទៅផ្នែក សមាជិកគ្រួសារ ។ សូមស្វែងរកកូននៅក្រោមឪពុក ឬម្តាយជាមួយស្វាមី ឬភរិយាដែលមិនស្គាល់ ។
- សូមចុចលើ រូបតំណាងកែសម្រួល
។
- នៅក្បែរឈ្មោះរបស់កូន សូមចុច ដកចេញ ឬជំនួស។
- ដើម្បីចង្អុលបង្ហាញថា អ្នកបានពិនិត្យមើលទំនាក់ទំនង ប្រភពដើម និងកំណត់ចំណាំសម្រាប់បុគ្គលម្នាក់ៗនេះហើយ សូមចុចលើ ប្រអប់គូសសញ្ញាកែង ។
- សូមចុច ដកឪពុកម្តាយចេញ ។
- សូមពន្យល់ពីមូលហេតុ ហើយបន្ទាប់មកចុច ដកចេញ ។
- សូមរំឭកទំព័រឡើងវិញ ។ អ្នកនឹងលែងឃើញកូន និងឪពុក ឬម្តាយតែមួយទៀតហើយ ។
ជំហាន ( កម្មវិធីឧបករណ៍ចល័ត )
- នៅក្នុងកម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារ សូមរុករកទំព័របុគ្គលរបស់កូនដែលមានទំនាក់ទំនងស្ទួន ។
- សូមចុចលើផ្ទាំង ឪពុកម្តាយ ។
- សូមស្វែងរកឈ្មោះរបស់កូននោះ រួចហើយសូមចុចលើ រូបតំណាងកែសម្រួល ។
- សូមចុចឪពុកម្តាយខុស ។
- សូមពន្យល់អំពីមូលហេតុ រួចហើយចុចលើ ដកចេញ ។ ( សម្រាប់កម្មវិធី Apple iOS សូមចុចបន្ត ដើម្បីវាយបញ្ចូលហេតុផលរបស់អ្នកដែលបានធ្វើការផ្លាស់ប្តូរនេះ ហើយបន្ទាប់មកសូមចុច ដកចេញ ) ។
- នៅពេលដែលដំណើរការនេះចប់ហើយ អ្នកនឹងលែងឃើញកូនជាមួយឪពុក ឬម្តាយតែមួយទៀតហើយ ។
ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )
- ខណៈចូលទៅក្នុង មែកធាងគ្រួសារមិនពេញលេញ រួចហើយ សូមរុករកទំព័របុគ្គលរបស់កូននេះជាមួយឪពុកម្ដាយមិនត្រឹមត្រូវ ។
- នៅក្រោមឈ្មោះរបស់បុគ្គលនេះ សូមចុចលើ មើលក្រុមគ្រួសារ ។
- នៅក្រោមឪពុកម្តាយ និងបងប្អូនបង្កើត សូមរកឈ្មោះរបស់កូននោះ ហើយចុច រូបតំណាងកែសម្រួល ។
- ដើម្បីដកឪពុកម្តាយទាំងពីរចេញ សូមចុច ដកចេញ ឬជំនួស ដែលនៅជាប់នឹងកូន ។
- សូមពន្យល់ពីមូលហេតុ ហើយបន្ទាប់មកចុច ដកចេញ ។
- សូមរំឭកទំព័រឡើងវិញ ។ អ្នកនឹងលែងឃើញកូន និងឪពុក ឬម្តាយតែមួយទៀតហើយ ។
អត្ថបទដែលទាក់ទង
តើខ្ញុំកែតម្រូវទំនាក់ទំនងឪពុក ឬម្ដាយកូននៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំមើលឃើញអ្វីដែលបានផ្លាស់ប្តូរ អំពីបុគ្គលម្នាក់នៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
កូនដដែលនេះបង្ហាញឡើងច្រើនដងនៅក្នុងគ្រួសារមួយនៅក្នុងមែកធាងគ្រួសារ