
តើខ្ញុំមកពីណា ?
ស្វែងយល់ពីកន្លែងដែលដំណើររឿងរបស់អ្នកបានចាប់ផ្តើម—រុករកពីទីកន្លែង វប្បធម៌ និងប្រពៃណីដែលបានបង្កើតបុព្វការីជនរបស់អ្នក ( និងបានជួយធ្វើឲ្យអ្នកប្រែក្លាយជាខ្លួនអ្នក ) ។
ការដឹងពីកន្លែងដែលអ្នកមានដើមកំណើតគឺសំខាន់
« តើខ្ញុំមកពីណា ? » វាគឺជាសំណួរដ៏សាមញ្ញមួយ ដែលមានចម្លើយមិនសូវសាមញ្ញនោះទេ ។ កន្លែងដែលអ្នកមានដើមកំណើតគឺលើសពីចំណុចមួយនៅលើផែនទីទៅទៀត ហើយវាមានឥទ្ធិពលលើអ្នកជាងអ្វីដែលអ្នកអាចគិតឃើញ ។
ការដឹងពីកន្លែងដែលអ្នកធ្លាប់ទៅ ផ្ដល់អត្ថន័យ និងបរិបទដល់ជីវិតដែលអ្នករស់នៅសព្វថ្ងៃនេះ ។ ទីក្រុង ប្រទេស វប្បធម៌ និងប្រពៃណីដែលអ្នក និងបុព្វការីជនរបស់អ្នកធ្លាប់បានរស់នៅ និងដកពិសោធន៍នោះបង្កើតជាកេរ្ដិ៍មរតករបស់អ្នក ។
ចាប់ផ្ដើមរុករកកេរ្ដិ៍មរតករបស់អ្នក
បទពិសោធន៍កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ « តើខ្ញុំមកពីណា ? » ធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកដើម្បីមើលឃើញពីកន្លែងដែលអ្នក និងបុព្វការីជនរបស់អ្នកបានរស់នៅ ។ វាក៏ជួយអ្នកឲ្យស្វែងយល់ពីវប្បធម៌ និងប្រពៃណីនៅទីកន្លែងទាំងនោះផងដែរ ។ អ្នកអាចរៀនពីទីកន្លែងដែលបុព្វការីជនរបស់អ្នកបានរស់នៅអំឡុងពេលព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ហើយសញ្ជឹងគិតពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះបានជះឥទ្ធិពលលើជីវិតរបស់ពួកគាត់ ។
« តើខ្ញុំមកពីណា ? » ផ្ដល់បទពិសោធន៍សំខាន់ចំនួនបួន ។
ជំនាន់
សូមប្រើផែនទីអន្ដរកម្មទូទាំងសកលលោកមួយដើម្បីដៅកន្លែងដែលបុព្វការីជនរបស់អ្នកបានរស់នៅ ។
បន្ទាត់គ្រួសារ
សូមមើលបំលាស់ទីរបស់គ្រួសារអ្នកនៅទូទាំងពិភពលោកកាត់ជំនាន់ជាច្រើន ។
កេរ្ដិ៍មរតក
សូមស្វែងរកថា តើបុព្វការីជនរបស់អ្នកមកពីណា ហើយស្វែងយល់ពីកេរ្ដិ៍មរតកនៃមាតុភូមិរបស់អ្នក ។
បន្ទាត់ពេលវេលា
សូមរៀនអំពីទីកន្លែងដែលបុព្វការីជនរបស់អ្នកបានរស់នៅ អំឡុងពេលព្រឹតិ្តការណ៍ពិភពលោកសំខាន់ៗ ។