ការហៅរបស់ខ្ញុំ ៖ អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតើខ្ញុំផ្តោតអារម្មណ៍ទៅលើអ្វី ?
ក្នុងនាមជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ អ្នកជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យមករកព្រះគ្រីស្ទនៅពេលដែលពួកគេចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ( ក្បួនខ្នាតទូទៅ ២៥.២.៤ ) ។
ជំហានខាងក្រោមនេះនឹងជួយអ្នកឲ្យចាប់ផ្ដើម ។


« គោលលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផ្ដោតលើក្រុមគ្រួសារ ។ សំខាន់ចំពោះគោលលទ្ធិរបស់យើងអំពីគ្រួសារគឺព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធដែលបានទទួលនៅទីនោះអាចឲ្យយើងត្រឡប់ជាគ្រួសារដ៏អស់កល្បទៅកាន់វត្តមាននៃព្រះវរបិតាសួគ៌របស់យើង » ។
ប្រធាន ដាល្លិន អេក អូក, ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលផ្ដោតលើក្រុមគ្រួសារ
តែងតែផ្តោតលើព្រះសង្រ្គោះជានិច្ច
ពេលដែលអ្នកអញ្ជើញសមាជិកឲ្យថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងធ្វើពិធីបរិសុទ្ធសម្រាប់បុព្វការីជន សូមចាប់ផ្តើមជាមួយនឹងព្រះអង្គសង្គ្រោះ ។ ចែកចាយពីរបៀបដែលសេចក្តីសញ្ញា និងពីធីបរិសុទ្ធទាំងឡាយចងភ្ជាប់យើងទៅនឹងព្រះអង្គសង្រ្គោះ ជួយយើងឲ្យមានអារម្មណ៍ថាមានការណែនាំ និងលួងលោម ហើយពង្រឹងយើងដោយនូវការការពារ និងព្រះចេស្តារបស់ទ្រង់ ។
សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង ។
អេភេសូរ ១:១០
ប្រើពិធីបរិសុទ្ធត្រៀមរួច
ជួយសមាជិកប្រើពិធីបរិសុទ្ធត្រៀមរួច—ជាវិធីដ៏ងាយស្រួលបំផុតសម្រាប់សមាជិកទាំងអស់ ដើម្បីប្រមូលផ្តុំអ្នកដទៃទៅកាន់ព្រះអង្គសង្គ្រោះដោយការស្វែងរកឈ្មោះដែលជាប់សាច់ញាតិទៅនឹងអស់អ្នកទាំងឡាយណាដែលត្រូវការការសង្រ្គោះនៃពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ រៀនបន្ថែមទៀត
បន្ថែមអ្វីដែលអ្នកដឹង
លើកទឹកចិត្តសមាជិកទាំងអស់ឱ្យបន្ថែមអ្វីដែលពួកគេដឹងទៅក្នុងមែកធាងគ្រួសាររបស់ពួកគេ—ឈ្មោះ រូបថត ព្រឹត្តិការណ៍ជីវិត ដំណើររឿង ទាំងឡាយ និងកម្រងអនុស្សាវរីយ៍ផ្សេងទៀតរបស់មនុស្សជាទីស្រឡាញ់ដែលអាចប្រមូលផ្តុំទៅកាន់ព្រះអង្គសង្គ្រោះ ។
ថ្នាក់ដឹកនាំដែលជួយសមាជិកថ្មី និងយុវវ័យរៀបចំខ្លួនសម្រាប់បទពិសោធន៍ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នៅក្នុងព្រះវិហារបរិសុទ្ធដំបូងរបស់ពួកគេអាចប្រើជំនួយឈ្មោះគ្រួសារ ។
ធនធានទាំងឡាយដែលអាចទាញយកបាន
��ម្រង់ ភី.ឌី.អែហ្វ.ខិត្តប័ណ្ណពិធីបរិសុទ្ធត្រៀមរួច
ខិត្តប័ណ្ណដែលអាចទាញយកបាននេះមានព័ត៌មានអំពីពិធីបរិសុទ្ធត្រៀមរួច និងតំណភ្ជាប់ទៅនឹងបទពិសោធន៍នោះ ។
ទាញយកខិត្តប័ណ្ណមេរៀនការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
គម្រោងមេរៀននេះអាចជួយអ្នកបង្រៀនពីពរជ័យទាំងឡាយ ដែលបានមកតាមរយៈការបម្រើក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ទៅកាន់មេរៀនការបំពាក់បំប៉ន និងធនធានទាំងឡាយ
រៀនបន្ថែមទៀតអំពីការហៅរបស់អ្នក និងធនធានទាំងឡាយដែលមានដើម្បីជួយដល់អ្នក ។
ពរជ័យទាំងឡាយដែលបានសន្យា
ក្នុងនាមជាអ្នកប្រឹក្សា អ្នកអាចជួយសមាជិកឲ្យដកពិសោធន៍ពរជ័យនៃការរកឃើញបុព្វការីជនរបស់ពួកគេ និងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់ ។