ការហៅរបស់ខ្ញុំ ៖ អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតើខ្ញុំផ្តោតអារម្មណ៍ទៅលើអ្វី ?
ក្នុងនាមជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ អ្នកជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យមករកព្រះគ្រីស្ទនៅពេលដែលពួកគេចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ( ក្បួនខ្នាតទូទៅ ២៥.២.៤ ) ។
ជំហានខាងក្រោមនេះនឹងជួយអ្នកឲ្យចាប់ផ្ដើម ។

ព្រះយេស៊ូវគ្រីស្ទគឺជាមូលហេតុដែលយើងសាងសង់ព្រះវិហារបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន

១.ចាប់ផ្តើមដោយការផ្ដោតលើព្រះអង្គសង្គ្រោះ
ពេលអ្នកជួយអ្នកដទៃ សូមចែកចាយពីរបៀបដែលសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនាំយើងឲ្យខិតទៅជិតព្រះអង្គសង្រ្គោះ ចងភ្ជាប់យើងទៅនឹងទ្រង់ ហើយពង្រឹងយើងដោយព្រះចេស្តាទ្រង់ ។
២. ប្រើពិធីបរិសុទ្ធត្រៀមរួច
ពិធីបរិសុទ្ធត្រៀមរួចគឺជាវិធីងាយស្រួលបំផុតក្នុងការស្វែងរកបុគ្គលទាំងឡាយដែលត្រូវការធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
៣. ស្ថាបនាមែកធាងគ្រួសាររបស់អ្នក
ការស្ថាបនាមែកធាងគ្រួសារតាមអនឡាញអាចជួយសមាជិកឲ្យមានអំណរក្នុងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនដែលបានស្លាប់របស់ពួកគេផ្ទាល់ ។

៤. បន្ថែមអ្វីដែលអ្នកដឹង
ពេលអ្នកមានមែកធាងគ្រួសារ អ្នកអាចបន្តបន្ថែមឈ្មោះទៅមែកធាងរបស់អ្នកបាន ។ អ្នកក៏អាចបន្ថែមកម្រងអនុស្សាវរីយ៍គ្រួសារផងដែរ ( រូបថត អត្ថបទ សំឡេង ៘ ) ។
ទាញយកធនធានបំពាក់បំប៉ន
ពរជ័យដែលបានសន្យា
ក្នុងនាមជាអ្នកប្រឹក្សា អ្នកអាចជួយសមាជិកឲ្យដកពិសោធន៍ពរជ័យនៃការរកឃើញបុព្វការីជនរបស់ពួកគេ និងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់ ។
ធនធានបន្ថែមទាំងឡាយ
រៀនបន្ថែមអំពីការហៅរបស់អ្នក និងធនធានដែលអាចរកបានដើម្បីជួយអ្នក ។