ការណែនាំ​ស្តីពី​កាតាឡុក​ថ្មី​របស់ FamilySearch

ក្រុមគ្រួសារ​មួយ​អង្គុយ​ជាមួយគ្នា ហើយ​សម្លឹង​មើល​កាតាឡុក​របស់ FamilySearch នៅលើ​អេក្រង់​កុំព្យូទ័រ

អស់រយៈពេល​ជាង ២ ទសវត្សរ៍​មកហើយ កាតាឡុក​របស់ FamilySearch គឺជា​កន្លែង​ដែល​ត្រូវ​ទៅ​​ដើម្បី​ស្វែងរក​សៀវភៅ កំណត់ត្រា រូបភាព និង​ធនធាន​សំខាន់ៗ​ផ្សេងទៀត ។ វា​គឺជា​ឧបករណ៍​ដ៏មាន​តម្លៃ​សម្រាប់​អ្នកស្រាវជ្រាវ បណ្ណារក្ស និង​អ្នកដទៃ​ទៀត ដែល​គ្រប់គ្រង​ការស្វែងរក​ច្រើន​ជាង ៥ លានដង​ជារៀងរាល់​សប្តាហ៍ ។ ការធ្វើ​ឲ្យ​បច្ចេកវិទ្យា​សំខាន់ៗ​ប្រសើរឡើង​ក្នុងពេល​ឥឡូវនេះ អនុញ្ញាត​ឲ្យ​យើង​រក្សា​កាតាឡុក​របស់ FamilySearch ឲ្យនៅមាន និង​ដើម្បី​បន្ត​បន្ថែម​ធនធាន​ពង្សាវលី​ថ្មីៗ​ទាំងឡាយ ។

តើកាតាឡុករបស់ FamilySearch គឺជាអ្វី ?

កាតាឡុក​របស់ FamilySearch គឺជា​ធនធាន​ដ៏ទូលំទូលាយ​មួយ​ដែល​រាយបញ្ជី​នូវ​អ្វីៗ​ដែល​នៅក្នុង​ការប្រមូលផ្តុំ​ជា​រូបវន្ត និង​ជាឌីជីថល​របស់ FamilySearch ។ អ្វី​ទាំងឡាយ​ដែលបាន​ពិពណ៌នា​នៅក្នុង​កាតាឡុក​អាច​ស្វែងរក​បាន​តាម​អ៊ីនធឺណិត ឬ​អាច​ប្រើ​បាន​ដោយ​ផ្ទាល់​នៅឯ​បណ្ណាល័យ FamilySearch ឬ​នៅឯ​មជ្ឈមណ្ឌល FamilySearch ក្នុង​មូលដ្ឋាន ។

ជាមួយនឹង​កាតាឡុក នោះ​អ្នក​អាច ៖

  • មើល​ថា​តើ FamilySearch មាន​អ្វី​ដែល​អ្នក​ត្រូវការ ហើយ​ស្វែងយល់​ពីរបៀប​ដើម្បី​ចូល​ប្រើវា ។
  • ទទួល​បាន​ការចូលប្រើ​មីក្រូហ្វីលម៍​នៅក្នុង​ការប្រមូលផ្តុំ​តាម​អ៊ីនធឺណិត​របស់​យើង​នៃ កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដែលបាន​ធ្វើ​លិបិក្រម ។
  • បង្កើត​បញ្ជី​បោះពុម្ព​កំណត់ត្រា​ដែល​អ្នក​ចង់​បោះពុម្ព ឬ​រក្សាទុក​សម្រាប់​ជា​ឯកសារយោង​នាពេល​អនាគត ។ គន្លឹះ ៖ បញ្ជី​បោះពុម្ព​គឺជា​វិធី​ដ៏ល្អ​មួយ​ដើម្បី​រៀបចំ ផែនការ​ធ្វើ​ដំណើរ​របស់​អ្នក ទៅកាន់​បណ្ណាល័យ FamilySearch នៅទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ ឬ​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម មជ្ឈមណ្ឌល FamilySearch ជាច្រើន​របស់យើង នៅ​ទូទាំង​ពិភពលោក ។

ហេតុអ្វីបានវាត្រូវបានធ្វើបច្ចុប្បន្នភាព ?

« អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុអ្វី​បានជា FamilySearch បាន​ធ្វើការ​ផ្លាស់ប្តូរ​កាតាឡុក ។ កាតាឡុក​របស់ FamilySearch ដំណើរការ​ល្អ​ណាស់ ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​ប្រៀប​ដូចជា​ការប្រើប្រាស់​រថយន្ត​មួយ រថយន្ត​នេះ​អាច​នៅ​ដំណើរការ​នៅឡើយ ប៉ុន្តែ​នៅក្រោម​គម្រប​ឡាន​នោះ​អាចមាន​ផ្នែក​ណាមួយ​ដែល​ជិតដល់​ពេល​ដែល​វា​ខូច​នៅ​ពេលណាមួយ—ដែល​ផ្នែកខ្លះ​គេ​លែង​ផលិតទៀត​ហើយ ។ ការស្វែងរក​របស់​មក​ជំនួស​អាច​ចំណាយពេល​ច្រើន​ថ្ងៃ ឬ​សប្តាហ៍​ខណៈពេល​ដែល​កាតាឡុក​នឹង​មិន​អាច​ដំណើរការ​បាន ។ បើ​ម៉ាស៊ីន​ខូច​ធ្ងន់ធ្ងរ នោះ​វា​នឹង​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ​ដើម្បី​ផ្លាស់ប្តូរ » សម្តី​របស់ រ៉ូប៊ឺត រ៉េម៉ុន ដែល​ជា​អនុប្រធាន​ផ្នែក​ពង្សាវលី FamilySearch ។

លោក​បាន​បន្ថែម​ថា « តើ​បច្ចេកវិទ្យា​មាន​អាយុកាល​ប៉ុន្មាន​ចាប់តាំងពី ឆ្នាំ១៩៩៦​មក ? ឧបករណ៍ PalmPilot ត្រូវបាន​ចេញ​លក់​ក្នុង ឆ្នាំ១៩៩៦ ។ ក្រុមហ៊ុន Motorola ( ម៉ូតូរ៉ូឡា ) បាន​ចាប់ផ្តើម​លក់​ទូរសព្ទដៃ​បត់​ដំបូង​បំផុត​នៅក្នុង​ឆ្នាំ​ដដែល​នោះ​ផងដែរ ។ Nintendo 64 ( ម៉ាស៊ីន​លេង​ហ្គេម ) ដែល​នៅតែ​ប្រើ​ប្រអប់​ព្រីនហ្គេម ត្រូវបាន​ចេញ​លក់​នៅ​សហរដ្ឋ​អាមេរិក ។ គេហទំព័រ​នេះ​មាន​អាយុកាល​ត្រឹមតែ​៥ឆ្នាំ​ប៉ុណ្ណោះ ដោយ​មាន​គេហទំព័រ​ត្រឹមតែ ២៥៨,០០០ ប៉ុណ្ណោះ—បើ​ប្រៀបធៀប​ទៅនឹង​សព្វថ្ងៃនេះ​មាន​ជាង ១ ពាន់លាន​គេហទំព័រ ។ ចំនួន​ទូរសព្ទ​បង់ប្រាក់​នៅ​សហរដ្ឋ​អាមេរិក​បានកើន​ឡើង​ដល់​ចំណុច​កំពូល » ។

ខណៈពេល​ដែល​កាតាឡុក​នៅតែ​ដំណើរការ មិនមាន​ការផ្លាស់ប្តូរ ឬ​ទិន្នន័យ​ថ្មី​អាច​ត្រូវបាន​បន្ថែម​ទៅក្នុង​ប្រព័ន្ធ​កាតាឡុក​ចាស់​បន្ទាប់ពី​ខែ​មិថុនា ឆ្នាំ២០២២ បានទេ ។

តើកាតាឡុកបានផ្លាស់ប្តូរដោយរបៀបណា ?

នៅកន្លែង​ដែល​អាច​ធ្វើ​ទៅបាន កាតាឡុក​ថ្មី​ដំណើរការ​ដូច​ដែល​វា​ធ្លាប់​បាន​ដំណើរការ​ពីមុន​ដែរ ។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​ការផ្លាស់ប្តូរ​គួរឲ្យ​កត់សម្គាល់​មួយចំនួន ។

  • ទិន្នន័យ​ថ្មី ៖ ការប្រមូលផ្តុំ​នៃ​ទិន្នន័យ​បម្រុង​ជា​រូបវន្ត​ថ្មីៗ​ចាប់តាំងពី​ឆ្នាំ២០២២ ឥឡូវនេះ​ត្រូវបាន​ដាក់​រួមបញ្ចូល​នៅក្នុង​កាតាឡុក​ថ្មី ហើយ​ទិន្នន័យ​ថ្មីៗ​នឹង​ត្រូវបាន​បន្ថែម​នៅពេល​ទទួល​បាន​ទិន្នន័យ​ទាំងនោះ ។ ទិន្នន័យ​​ជា​រូបវន្ត​ក៏នឹង​បង្ហាញ​នៅក្នុង​កាតាឡុក​បណ្ណាល័យ​របស់ FamilySearch ផងដែរ ។
  • អេក្រង់​ស្វែងរក​ដំបូង ៖ នៅលើ អេក្រង់​ស្វែងរក មើល​ទៅ​ខុសពីមុន ប៉ុន្តែ​វា​ដំណើរការ​ដូច​គេហទំព័រ​ចាស់​ដែរ ។ ជ្រើសរើស​ប្រភេទ​ស្រាវជ្រាវ​ជាក់លាក់​មួយ ឬ​វាយបញ្ចូល បំពេញ​ប្រអប់ ហើយ​ចុចលើ ស្រាវជ្រាវ ។ អ្នក​អាច​ស្រាវជ្រាវ​តាម​ទីកន្លែង នាមត្រកូល ចំណងជើង អ្នកនិពន្ធ ប្រធានបទ និង​ពាក្យគន្លឹះ ក៏ដូចជា​តាមរយៈ​លេខ​ទូរសព្ទ ឬ​លេខ​ហ្វីលម៍ ។ អ្នក​ក៏អាច​ដាក់​បញ្ចូល​ការស្រាវជ្រាវ​ទាំងឡាយ​បញ្ចូល​គ្នា​ផងដែរ​ដូចជា ទីកន្លែង និង​ពាក្យគន្លឹះ ដើម្បី​បង្រួម​ការស្រាវជ្រាវរក​របស់អ្នក ។
អេក្រង់​ដំបូង​នៃ​កាតាឡុក​របស់ FamilySearch

  • លទ្ធផល​ស្រាវជ្រាវ និង​ការត្រង ៖ ដូចជា​នៅពេល​អ្នក​ស្រាវជ្រាវរក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​នៅលើ​គេហទំព័រ FamilySearch.org ដែរ អ្នក​អាច​បង្រួម ឬ​ពង្រីក​លក្ខខណ្ឌ​ស្រាវជ្រាវ​របស់​អ្នក​បាន ។ តម្រង​សម្រាប់​ការស្រាវជ្រាវ រក​ពាក្យគន្លឹះ នាមត្រកូល និង​ចំណងជើង​បង្ហាញ​ជារាង​ពងក្រពើ​ពីលើ​លទ្ធផល​ស្រាវជ្រាវ ។
លទ្ធផល​ស្រាវជ្រាវ និង​ជម្រើស​តម្រង​នៅក្នុង​កាតាឡុក​របស់ FamilySearch

  • ការកែលម្អ​ទីកន្លែង ៖ នៅ​ខែវិច្ឆិកា ឆ្នាំ២០២៣ កាតាឡុក​របស់ FamilySearch បាន​ប្តូរពី​ការប្រើប្រាស់​បញ្ជី​ទីកន្លែង​ជាក់លាក់​តាម​កាតាឡុក ទៅជា​ការប្រើប្រាស់​បញ្ជី​បទដ្ឋាន​ទីតាំង​ដូចគ្នា​ទៅនឹង​គេហទំព័រ FamilySearch ផ្សេងទៀត​ផងដែរ ។ បញ្ជី​កាតាឡុក​ជាក់លាក់​នៃ​ទីកន្លែង​មិន​អាច​រក្សាទុក​ដូច​ពីមុនបាន​ទេ ។ បញ្ជី​ទីតាំង​តាម​បទដ្ឋាន​របស់​យើង​កំពុង​រីកចម្រើន​ឥតឈប់ឈរ ដើម្បី​គ្របដណ្តប់​ផ្នែក​ថ្មី​នៃ​ពិភពលោក​ឲ្យ​បាន​លម្អិត​បន្ថែមទៀត ។ ការណ៍​នេះ​មាន​ន័យថា ទីកន្លែង​អាច​មាន​ឈ្មោះ​បង្ហាញ​ខុសគ្នា​ពីមុន​បន្តិច ។ នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​លទ្ធផល នៅពី​ក្រោម « កំណត់ចំណាំ » អ្នក​នឹង​រកឃើញ​ព័ត៌មាន​ទីកន្លែង​ដែល​ជួយ​បញ្ជាក់​ឈ្មោះ​ទីកន្លែង​កាតាឡុក​ចាស់​ធៀបទៅនឹង​កាតាឡុក​ថ្មី ។ ទីកន្លែង​មួយ​ចំនួន​នៅក្នុង​កាតាឡុក​ចាស់​មិន​ទាន់​បាន​បន្ថែម​នៅ​ឡើយទេ ប៉ុន្តែ​នឹង​មាន​បន្ថែម​ច្រើន​ទៀត ។
បញ្ជី​បទដ្ឋាន​ទីតាំង​​ដែល​បាន​ផ្តល់ឲ្យ​ដោយ FamilySearch

ជំនួយជាមួយគោលដៅជាក់លាក់

ព័ត៌មាន​អំពី​របៀប​ប្រើ​កាតាឡុក​ត្រូវបាន​ប្រមូល និង​ដាក់​បញ្ចូល​ទៅក្នុង​បទពិសោធន៍​នេះ ។ ស្វែងរក​វា​ដោយ​ចុចលើ ស្វែងយល់​ពីរបៀប​ប្រើ​កាតាឡុក ។

ប៊ូតុង​ចុច​ដើម្បី​ស្វែងយល់​ពីរបៀប​ប្រើ​កាតាឡុក​របស់ FamilySearch

ដំណឹង​ដ៏សំខាន់​ជាមួយនឹង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​នេះ​គឺថា FamilySearch ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ក្នុង​ការផ្តល់​ឲ្យ​នូវ​ពង្សាវលី​ជាមួយនឹង​កាតាឡុក​របស់ FamilySearch ដែល​មាន​ស្ថេរភាព ទាន់សម័យ សម្រាប់​រយៈពេល ជាច្រើន​ឆ្នាំ​ខាងមុខ ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  FamilySearch
June 2, 2025
FamilySearch has been testing full-text search for over a year, making improvements that have increased its capability and effectiveness. Ev…
ដោយ  Briana Taylor
January 23, 2025
The FamilySearch Family Tree is a worldwide, public tree that is free to use. On it, all people can work together to research their genealog…
Kathryn Grant
ដោយ  Kathryn Grant
January 16, 2025
If you’re familiar with the FamilySearch Family Tree, you know it’s a work in progress. Users around the world are collaborating to build an…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ