សារៈសំខាន់​នៃ​សុវត្ថិភាព​នៅលើ FamilySearch

ឥឡូវ​នេះ អ្នក​ប្រើប្រាស់​អាច​ប្រើ​ការ​ផ្ទៀងផ្ទាត់​ពហុកត្តា​ដើម្បី​ចូល FamilySearch

នៅលើ FamilySearch សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់ គឺ​ជាអាទិភាព​ខ្ពស់បំផុត​របស់​យើង ។ នៅ​ក្នុង​ពិភពលោក​ដែល​ឌីជីថល​កំពុង​រីកចម្រើន​កាន់​តែ​ខ្លាំងឡើង ការ​ការពារ​ទិន្នន័យ​រសើប​គឺ​មាន​សារៈ​សំខាន់​ណាស់ ។

ចាប់​ផ្តើម​នៅក្នុង​ឆ្នាំ២០២៣ FamilySearch បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ជាមួយ​ការ​ផ្តល់​អត្តសញ្ញាណ​ដែល​មាន​សុវត្ថិភាព​ខ្ពស់ ( IdPs ) ដូចជា Google, Apple, Facebook និង The Church of Jesus Christ of Latter-day Saints ។ ការ​ប្រើប្រាស់ IdPs មួយ​ក្នុង​ចំណោម IdPs ទាំងនេះ​ធានាថា អ្នក​ប្រើប្រាស់​មាន​សិទ្ធិ​ចូលប្រើ​វិធីសាស្រ្ត​ផ្ទៀងផ្ទាត់​ដែល​មាន​ភាពរឹងមាំ និង​អាច​ទុក​ចិត្ត​បាន ។

បន្ថែម​ពី​លើ​ការ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ជាមួយ​នឹង IdP មួយ FamilySearch បាន​ប្រកាស​ពី​ការ​ចេញ​ឲ្យ​ប្រើប្រាស់​នៃ​ការ​ផ្ទៀងផ្ទាត់​ពហុកត្តា ( MFA ) ។ មុខងារ​នេះ​គឺសម្រាប់​អ្នកប្រើប្រាស់​ដែល​នៅតែ​ចូលចិត្ត​បង្កើត​គណនី និង​ចូល​ដោយ​ប្រើ​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យសម្ងាត់ ។ មុខងារ​ថ្មី​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញាចិត្ត​ជា​បន្តបន្ទាប់​របស់​យើង​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​កម្រិត​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​របស់​យើង ។

MFA បន្ថែម​ស្រទាប់​ការពារ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ខ្លាំង​សម្រាប់​បុគ្គល​ដែល​គ្មាន​ការ​អនុញ្ញាត​ក្នុង​ការ​ចូល​ប្រើ​គណនី​បែប​ធម្មតា ។ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ពួកគេ​តាមរយៈ​វិធីសាស្រ្ត​ជា​ច្រើន យើង​អាច​ការពារ​អ្នក​ប្រើប្រាស់​បាន​កាន់​តែ​ប្រសើរ​ពី​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ដែល​អាច​កើត​មាន ។

របៀបបើកការផ្ទៀងផ្ទាត់ពហុកត្តា

ដោយ​បើក MFA អ្នក​នឹង​បង្កើន​សុវត្ថិភាព​ដល់​គណនី​របស់​អ្នក ។ នៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅកាន់​គេហទំព័រ FamilySearch.org សូម​ចុចលើ ​រូបភាព​ប្រវត្តិរូប របស់​អ្នក​នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែកខាង​លើ​នៃ​អេក្រង់ ហើយ​បន្ទាប់​មក​សូម​ចុចលើ ការ​កំណត់ ។ សូម​ចូល​ទៅកាន់​ផ្ទាំង គណនី ហើយ​អូស​ចុះ​ក្រោម​រហូត​ដល់​អ្នក​ឃើញ​ជម្រើស​ដើម្បី​បើក MFA ។

រូបថត​អេក្រង់​នៃ​ការ​បើក​ការ​ផ្ទៀងផ្ទាត់​ពហុកត្តា ( MFA ) នៅ​លើ​គេហទំព័រ FamilySearch.org

MFA អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បន្ថែម​ជំហាន​ផ្ទៀងផ្ទាត់ ( លេខកូដ​ផ្ញើ​ទៅ​កាន់​អាសយដ្ឋាន​អ៊ីមែល​របស់​ពួកគេ ) នៅ​ពេល​ពួកគេ​ចូល នៅលើ​គេហទំព័រ FamilySearch.org ។ ជំហាន​ផ្ទៀងផ្ទាត់​នេះ​ធានា​បានថា​មាន​តែ​បុគ្គល​ដែល​មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ​ដែល​អាច​ចូល​ប្រើ​គណនី​បាន ។

សាកល្បងការផ្ទៀងផ្ទាត់ពហុកត្តាសម្រាប់បទពិសោធសុវត្ថិភាពកាន់តែប្រសើរ

ប្រសិន​បើ​អ្នក​មិន​ប្រើ IdP ដើម្បី​ចូល​ក្នុង​គេហទំព័រ FamilySearch.org នោះទេ យើង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ទាញ​យក​អត្ថប្រយោជន៍​ពី​មុខងារ MFA ថ្មី​នេះ​ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក និង​រីករាយ​ជាមួយ​បទពិសោធ​សុវត្ថិភាព​ជាង​មុន ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  FamilySearch
August 25, 2023
ចាប់ផ្តើមនៅក្នុង ឆ្នាំ ២០២៣ អ្នកនឹងអាចចូលទៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារបានដោយប្រើ Facebook Google Apple ឬ គណនីសាសនាចក្រ ( ChurchofJes…
សមាជិក​សាសនាចក្រ​អាច​ចូល​ទៅ​វេបសាយ FamilySearch និង​កម្មវិធី​ឧបករណ៍​ចល័ត​ដោយ​ប្រើ​គណនី​សាសនាចក្រ​របស់​ពួកគេ​បាន ។ ការ​មាន​ជម្រើស​ផ្សេង​ទៀត​មាន​ប្រយោជន៍​នៅ​ពេល​អ្នក​ភ្លេច​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​ពាក្យ​សម្ងាត់ FamilySearch របស់​អ្នក ។


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ