ជម្រើស​ការចូល​ថ្មី​សម្រាប់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ —Facebook Google និង Apple

Image of family looking at a tablet, ready to log in to use FamilySearch.

ចាប់ផ្តើម​នៅក្នុង ឆ្នាំ ២០២៣ អ្នក​នឹង​អាច​ចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​ដោយ​ប្រើ Facebook Google Apple ឬ គណនី​សាសនាចក្រ ( ChurchofJesusChrist.org ) ។ ខណៈពេល​ដែល​ជម្រើស​ការចូល​មួយ​ចំនួន​នេះ​មាន​ពី​មុន​ហើយ​ក្តី ក៏​មាន​មួយ​ចំនួន​ទៀត​ថ្មី​ដែរ ។

ចំណាំ ៖ ជម្រើស​ចូល​មួយ​ចំនួន​ប្រហែលជា​មិន​អាច​ចូល​បាន​គ្រប់​ភាសា​នោះ​ទេ ។

ការប្រើ​ជម្រើស​ការចូល​ខុស​គ្នា​អាច​ជួយ​អ្នក​កាត់បន្ថយ​ការវាយ​បញ្ចូល​ឈ្មោះ​អ្នកប្រើប្រាស់ និង​ពាក្យ​សម្ងាត់​ផ្សេងគ្នា ហើយ​វា​អាច​ធ្វើ​ឲ្យ​ការចូល​ទៅក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បាន​លឿន​ជាងមុន ។ វា​ក៏អាច​ជួយ​បាន​ផងដែរ ប្រសិនបើ​អ្នក​រកឃើញ​ថា​អ្នក​នៅតែ​ភ្លេច​ឈ្មោះ​អ្នកប្រើ និង​ពាក្យសម្ងាត់​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់ ឬ​ប្រសិនបើ​អ្នក​ចូលចិត្ត​វិធីសាស្ត្រ​ផ្សេងទៀត​នៅក្នុង​ការចូល ជាជាង​វាយ​បញ្ចូល​ពាក្យសម្ងាត់ ( ដូចជា​ការប្រើ Google ឬ​Apple លេខ​សម្ងាត់ ជាដើម ) ។

អ្នក​ក៏មិន​ចាំបាច់​ប្រើ​ជម្រើស​ការចូល​តែមួយ​នោះ​ដែរ ។ អ្នក​អាច​ភ្ជាប់​បាន​ច្រើន​តាម​ដែល​អ្នក​ពេញចិត្ត ! ការភ្ជាប់​សម្រាប់​ការចូល គឺ​ងាយស្រួល ៖

ប្រសិនបើ​អ្នក​មាន​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​រួចហើយ​ នៅលើ​គេហទំព័រ FamilySearch.orgសូម​ចុចលើ ចូល ហើយ​ជ្រើសរើស​ជម្រើស​ការចូល​ណាមួយ​ដែល​អ្នក​ពេញចិត្ត ដោយ​ការប្រើ​រូបតំណាង​នៅ​ខាងលើ​ទំព័រ​នេះ ។ ប្រសិនបើ​អ្នក​មិនទាន់​បាន​ភ្ជាប់​គណនី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​ទៅកាន់​គណនី Facebook Google ឬ Apple នៅឡើយទេ សូម​ចុចលើ​រូបតំណាង​ណាមួយ​នៅក្នុង​ចំណោម​គណនី​ទាំងនេះ​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​ការរំឭក ដើម្បី​ជួយ​ភ្ជាប់​គណនី​របស់​អ្នក ។

សម្រាប់​ជំនួយ​ក្នុង​ការចូល​ទៅ​ក្នុង​ការប្រើប្រាស់​គណនី​សាសនាចក្រ សូម​ចូល​ទៅកាន់​អត្ថបទ​ជំនួយ​នេះ ។

រូបថត​អេក្រង់​នៃ​ជម្រើស​ការចូល​នៅលើ​គេហទំព័រ FamilySearch.org

ដើម្បី​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ថ្មី​ដោយ​ប្រើ​ជម្រើស​ការចូល​ទាំងនេះ សូម​ចុចលើ បង្កើត​គណនី ជំនួស​វិញ ហើយ​ជ្រើសរើស​យក​វិធីសាស្ត្រ​ការចូល​ដែល​អ្នក​ពេញចិត្ត​ដោយ​ប្រើ​រូប​តំណាង​ផ្សេងទៀត ។

រូបថត​អេក្រង់​បង្ហាញ​អំពី​របៀប ចុះឈ្មោះ ជាមួយនឹង Facebook Google Apple ឬ គណនី ChurchofJesusChrist.org នៅលើ​គេហទំព័រ FamilySearch.org ។

តើព័ត៌មានអ្វីខ្លះត្រូវបានចែកចាយនៅពេលខ្ញុំភ្ជាប់គណនីទាំងនេះ ?

នៅពេល​ភ្ជាប់​គណនី​ទាំងនេះ​ជាមួយនឹង Facebook Google និង Apple នោះ​ការរំឭក​នឹង​បង្ហាញ​អ្នក​នូវ​ការអនុញ្ញាត​ជាក់លាក់​ណាមួយ ដែល​អ្នក​កំពុង​បើក​ឲ្យមាន​រវាង​គណនី​ទាំង ២ ។ ជាទូទៅ​មាន​តែ​ព័ត៌មាន​រកឃើញ​ជា​មូលដ្ឋាន​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​គណនី​ដែល​ចូល​នោះ​ភ្ជាប់​ត្រូវបាន​ចែកចាយ ។

ចំណាំ ៖ នៅពេល​ប្រើ​កុំព្យូទ័រ​សាធារណៈ សូម​ប្រាកដថា​បាន​ចាកចេញ​ទាំង​គណនី​​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ទាំង​គណនី​ដែល​បាន​ភ្ជាប់ ដែល​អ្នក​បាន​ចូល​ជាមួយ​នោះ ។ ការចេញពី​គណនី​មួយ មិន​មែន​មានន័យ​ថា គណនី​មួយ​ទៀត​នោះ​បាន​ចេញ​ដែរ​នោះ​ទេ ។



nullយើង​សង្ឃឹមថា​ជម្រើស​ចូល​ថ្មី​ទាំងនេះ​នឹង​ជួយ​អ្នកប្រើប្រាស់ ដែល​ចូលចិត្ត​មាន​ជម្រើស​ច្រើន​ជាមួយនឹង គណនី​របស់​ពួកគេ ។ ហើយ​ប្រសិនបើ អ្នក​គ្រាន់តែ​មាន​ការលំបាក​នៅក្នុង​ការ គ្រប់គ្រង​ពាក្យ​សម្ងាត់​ផ្សេងគ្នា​ច្រើនពេក នោះ​យើង​សង្ឃឹមថា​ជម្រើស​ទាំងនេះ​នឹង​ជួយ​ដល់​អ្នក​ផងដែរ ! សូមចូល ឬ​ចុះឈ្មោះ​នៅ​ថ្ងៃនេះ ដើម្បី​សាកល្បង​ការចូល​ថ្មី​នេះ ៖

អំពី​អ្នកនិពន្ធ