អំពីយើង
ចាប់តាំងពីឆ្នាំ ២០១១ មក RootsTech ដែលបង្កើតដោយកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ បានក្លាយជាការប្រមូលផ្តុំគ្រួសារមួយ ដែលមិនដូចជាការប្រមូលផ្ដុំផ្សេងទៀតទេ ។ សន្និសីទប្រចាំឆ្នាំ ដែលធ្វើឡើងលើកដំបូងនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ បានកើនឡើង និងផ្លាស់ប្តូរតាំងពីថ្ងៃដំបូងនោះមក ។ មិនថាដោយការជួបផ្ទាល់ ឬនៅតាមអនឡាញទេ RootsTech តែងតែជាការប្រារព្ធអបអរដល់ការភ្ជាប់ទំនាក់ទំនង—អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលជានិច្ច ។
តើត្រូវរំពឹងអ្វីពី RootsTech ?
សន្និសីទពង្សប្រវត្តិ ។ បណ្ណាល័យរៀនតាមតម្រូវការ ។ របៀបមួយដើម្បីកាន់តែមានភាពជិតដិតទៅនឹងមនុស្ស ទីកន្លែង និងដំណើររឿងដែលមានសារៈសំខាន់បំផុត ។ RootsTech គឺជាអ្វីទាំងអស់នោះ និងច្រើនជាងនេះទៅទៀត ។ សូមចូលរួមជាមួយយើង នៅពេលយើងអបអរនឹងអំណរនៃការភ្ជាប់ទំនាក់ទំនងជាមួយគ្នា ។

ការរៀនសូត្រ
RootsTech ផ្តល់ថ្នាក់រៀនពង្សប្រវត្តិសម្រាប់គ្រប់កម្រិតចំណាប់អារម្មណ៍ និងជំនាញទាំងអស់ដែលមានជាង ៤០ ភាសា ដែលគ្របដណ្តប់ស្ទើរតែគ្រប់ប្រទេស ។ និយាយឲ្យខ្លីទៅ មានអ្វីមួយសម្រាប់មនុស្សគ្រប់គ្នា ។

នវានុវត្តន៍
ជារៀងរាល់ឆ្នាំ RootsTech សហការដៃគូជាមួយក្រុមហ៊ុនជាច្រើនជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ដែលអាចជួយអ្នកឲ្យភ្ជាប់ទំនាក់ទំនងពង្សប្រវត្តិថ្មីៗ ។

ការបំផុសគំនិត
ពង្សប្រវត្តិគឺអំពីដំណើររឿងទាំងឡាយ ។ នៅអំឡុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃ និងពេញមួយឆ្នាំ យើងលើកបង្ហាញពីដំណើររឿងផ្ទាល់ខ្លួនជាច្រើន ដែលលើកស្ទួយ បំផុសគំនិត និងផ្ដល់ការកម្សាន្ត ។

ការភ្ជាប់ទំនាក់ទំនង
មិនថាវាបង្កើតមិត្តភាពជាមួយអ្នកចូលរួម RootsTech ផ្សេងទៀត ឬស្វែងរកសាច់ញាតិដែលបាត់យូរនោះទេ ទំនាក់ទំនងរបស់មនុស្សតែងតែស្ថិតនៅចំណុចសំខាន់នៃ RootsTech ជានិច្ច ។
ការពិតរហ័ស
- RootsTech ឆ្នាំ២០២៥ ធ្វើឡើងតាមអនឡាញ និងដោយការជួបផ្ទាល់នៅថ្ងៃទី៦–៨ ខែមីនា ឆ្នាំ២០២៥ ។
- អ្នកអាចចូលរួមតាមអនឡាញបានដោយឥតគិតថ្លៃ ហើយបន្តមើលពេញមួយឆ្នាំ ។
- សាច់ញាតិនៅ RootsTech នឹងត្រឡប់មកវិញ !
ក្រុមរបស់យើង
ក្រុម RootsTech គឺជាគ្រួសារសាកលមួយ ដែលបានរីករាលដាលទូទាំងពិភពលោក និងបានប្តេជ្ញាចិត្តបង្កើតបទពិសោធន៍ដ៏បំផុសគំនិតសម្រាប់មនុស្សគ្រប់គ្នា ។ ពីអ្នកស្ម័គ្រចិត្តទៅអ្នករៀបចំព្រឹត្តិការណ៍ ក្រុមនេះគឺពោរពេញទៅដោយបុគ្គលជាច្រើន ដែលបានលះបង់ដើម្បីជួយអ្នកឲ្យមានអំណរក្នុងការរកឃើញគ្រួសាររបស់អ្នក ។
អាមេរិកខាងជើង
អឺរ៉ុប
មជ្ឈិមបូព៌ា
ឡាទីនអាមេរិកាំង
អាហ្រ្វិក
អាស៊ី និងប៉ាស៊ីហ្វិក
ម្ចាស់ផ្ទះរបស់យើង
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារអន្ដរជាតិ មិនស្វែងរកប្រាក់ចំណេញ ដែលលះបង់ដើម្បីភ្ជាប់ក្រុមគ្រួសារគ្រប់ជំនាន់ ហើយជឿជាក់ថា ក្រុមគ្រួសារនាំមកនូវអំណរ និងអត្ថន័យដល់ជីវិត ។ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារផ្ដល់នូវសិទ្ធិប្រើប្រាស់ដោយឥតគិតថ្លៃទៅកាន់ធនធាន និងកំណត់ត្រានានារបស់ខ្លួននៅទូទាំងពិភពលោក ។