តើ​ខ្ញុំ​កំណត់​ស្វាមី ឬ​ភរិយា​ដែល​ពេញចិត្ត​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

នៅក្នុង​មែកធាង​គ្រួសារ បុគ្គល​ម្នាក់​អាច​មាន​ស្វាមី ឬ​ភរិយា ឬ​គូ​ឪពុក​ម្តាយ​ច្រើនជាង ១ ។ ក្នុង​ករណី​នេះ អ្នក​អាច​ជ្រើសរើស​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត ដែល​អ្នក​ចង់​ឃើញ​នៅលើ​ទិដ្ឋភាព​ពង្សាវលី​បាន ។

ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់​នៃ​ការកំណត់​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត ៖

  • អ្នក​មើលឃើញ​ស្វាមី​ភរិយា និង​ឪពុក​ម្តាយ​ទាំងអស់​នៅលើ​ទំព័រ​របស់​បុគ្គល​នោះ ។
  • អ្នក​មើលឃើញ​តែ​ស្វាមី ឬ​ភរិយា និង​ឪពុក​ម្តាយ​ដែល​ពេញចិត្ត​នៅក្នុង​ទិដ្ឋភាព​ពង្សាវលី និង​នៅលើ​កំណត់ត្រា​ក្រុមគ្រួសារ​ដែល​បាន​បោះពុម្ព​ប៉ុណ្ណោះ ។ មានតែ​កូនចៅ និង​បុព្វការីជន​របស់​ស្វាមី ឬ​ភរិយា ឬ​ឪពុកម្តាយ​ដែល​ពេញចិត្ត​ប៉ុណ្ណោះ​ដែល​បង្ហាញ​ឡើង ។
  • មានតែ​អ្នកទេ ដែល​ឃើញ​ការផ្លាស់ប្តូរ​របស់អ្នក​ចំពោះ​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត​នោះ ។ អ្នកប្រើប្រាស់​ផ្សេងទៀត​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​បាន ។
  • ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​អ្នកពេញចិត្ត​នៅតែ​បង្ហាញ​ដូច្នេះ​រហូត​ដល់​អ្នកផ្លាស់ប្តូរ​វា ។
  • ការកំណត់​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត​មាន​ផល​ប៉ះពាល់​លើ​របៀប​ដំណើរការ​របស់ តំណភ្ជាប់​ប្រភព​ដើម ។ តំណភ្ជាប់​ប្រភពដើម ដាក់​តម្រៀប​តែ​ស្វាមី ឬ​ភរិយា និង​កូនៗ​របស់​ស្វាមី​ភរិយា​ដែល​ពេញចិត្ត​នោះ​ប៉ុណ្ណោះ ។
  • ទំព័រ​របស់​បុគ្គល​បង្ហាញពី​គូ​ស្វាមី​ភរិយា​តាម​កាលបរិច្ឆេទ​អាពាហ៍ពិពាហ៍ ។ ការកំណត់​ឪពុក​ម្តាយ​ដែល​ពេញចិត្ត​មិនមាន​ផល​ប៉ះពាល់​ដល់​លំដាប់​លេខរៀង ដែល​ឪពុក​ម្តាយ​នោះ​ត្រូវបាន​បង្ហាញ​នៅលើ​ទំព័រ​បុគ្គល​របស់​កូន​ទេ ។

ជំហាន ( គេហទំព័រ )

ទិដ្ឋភាពផ្ដេក

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. នៅ​កែង​ស្ដាំ​ខាង​លើ​នៃ​អេក្រង់ សូម​ចុច​លើ​ទិដ្ឋភាព​ពង្សាវលី ហើយ​បន្ទាប់មក​ជ្រើសរើស ផ្ដេក ។
  3. សូម​ស្វែងរក​បុគ្គល​ដែល​មាន​ស្វាមី​ភរិយា ឬ​ឪពុក​ម្ដាយ​ច្រើន ។
    • ប្រសិនបើ​អ្នក​កំពុង​ជ្រើសរើស​ស្វាមី ឬ​ភរិយា​ដែល​ពេញចិត្ត សូម​ផ្លាស់ទី​ស្វាមី ឬ​ភរិយា​នោះ​ទៅ​ទីតាំង​សំខាន់ ។
    • ប្រសិនបើ​អ្នក​កំពុង​ជ្រើសរើស​ឪពុក ឬ​ម្តាយ​ដែល​ពេញចិត្ត សូម​ផ្លាស់ទី​កូន​នោះ​ទៅ​ទីតាំង​សំខាន់ ។
  4. ដើម្បី​បង្ហាញ​ស្វាមី​ភរិយា ឬ​ឪពុក​ម្ដាយ​ផ្សេងទៀត សូម​ចុចលើ​ប៊ូតុង ព្រួញ​ចុះក្រោម ។
    • ដើម្បី​ជ្រើសរើស​ស្វាមី​ភរិយា​ដែល​ពេញចិត្ត សូម​ប្រើ ព្រួញ ដែល​នៅក្បែរ​ឈ្មោះ​ស្វាមី ឬ​ភរិយា​នោះ ។
    • ប្រសិនបើ​អ្នក​កំពុង​ជ្រើសរើស​ឪពុក​ម្តាយ​ដែល​ពេញចិត្ត នោះ ព្រួញ មាន​ទីតាំង​នៅ​ខាងឆ្វេង​ប្រអប់​បង្ហាញពី​ឪពុក​ម្តាយ​នោះ ។
  5. សូម​ចុច​ស្វាមី ឬ​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត ។

ទំព័របុគ្គល

  1. នៅ​ម៉ឺនុយ​ខាងលើ សូម​ចុចលើ មែកធាង​គ្រួសារ ហើយ​បន្ទាប់មក សូម​ចុច​លើ មែកធាង ។
  2. សូម​ស្វែងរក​បុគ្គល​ដែល​មាន​ស្វាមី​ភរិយា ឬ​ឪពុក​ម្ដាយ​ច្រើន ។
  3. សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ ។ នៅក្នុង​ព័ត៌មាន​លម្អិត​ដែល​លេច​ឡើង សូម​ចុច​លើ​ឈ្មោះ​របស់​បុគ្គល​នោះ​ម្ដងទៀត ។
  4. សូម​ចុចលើ ផ្ទាំង ព័ត៌មាន​លម្អិត ។
  5. សូម​អូសទៅ​ខាងក្រោម​នៃ​ផ្នែក សមាជិក​គ្រួសារ ។
  6. សូម​ចុច កំណត់ថា​ពេញចិត្ត ។
  7. នៅក្នុង​ប្រអប់​លេចឡើង សូម​ចុចលើ​ផ្ទាំង ស្វាមី ឬ​ភរិយា​ដែល​ពេញចិត្ត ឪពុក​ម្ដាយ​ដែល​ពេញចិត្ត ។
  8. សូម​ចុចលើ​ស្វាមី​ភរិយា ឬ​ឪពុក​ម្តាយ​ដែល​ពេញចិត្ត ។
  9. សូម​ចុចលើ រក្សា​ទុក ។

ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

  1. នៅក្នុង​កម្មវិធី​មែកធាង​គ្រួសារ សូម​ស្វែងរក ហើយ​ចុចលើ​ឈ្មោះ​បុគ្គល​ដែល​កំពុង​បង្ហាញពី​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្តាយ​ដែល​មិន​ពេញចិត្ត ។
  2. នៅក្នុង​របា​ខាងក្រោម​ឈ្មោះ សូម​ចុចលើ ស្វាមី​ភរិយា ឬ ឪពុក​ម្តាយ ។
  3. នៅ​ខាងស្តាំ​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្ដាយ​ដែល​ពេញចិត្ត សូម​ចុច ព្រួញ​ពណ៌ប្រផេះ​តូច ។
  4. នៅជាប់​នឹង​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្តាយ​ដែល​ពេញចិត្ត សូម​ចុចលើ រង្វង់ ។
  5. នៅពេល​អ្នក​ត្រឡប់​ទៅ​មែកធាង​វិញ នោះ​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្ដាយ​ដែល​អ្នក​ពេញចិត្ត នឹង​បង្ហាញ​ឡើង​ហើយ​ឥឡូវនេះ ។

ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

មែកធាង​គ្រួសារ​មិន​ពេញលេញ មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើសរើស​ស្វាមី​ភរិយា ឬ​ឪពុក​ម្ដាយ​ដែល​អ្នក​ពេញចិត្ត​ទេ ។

អត្ថបទដែលទាក់ទង

តើ​ការបង្ហាញ​ទិដ្ឋភាព​ផ្ដេក​មាន​ប្រយោជន៍​អ្វីខ្លះ​នៅក្នុង​មែកធាង​គ្រួសារ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?