នៅក្នុងមែកធាងគ្រួសារនៅលើគេហទំព័រនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ទិដ្ឋភាពផ្ដេកនេះបង្ហាញពង្សាវលីរបស់អ្នកជាទម្រង់ផ្ដេក ។ អ្នកស្ថិតនៅកណ្តាល ។ កូនចៅជំនាន់ក្រោយរបស់អ្នកគឺនៅខាងឆ្វេង ។ បុព្វការីជនរបស់អ្នកគឺនៅខាងស្តាំ ។
ទិដ្ឋភាពផ្ដេកនេះមានគុណសម្បត្តិជាច្រើន ៖
- អ្នកអាចមើលឃើញគ្រួសារជាច្រើនជំនាន់ក្នុងពេលតែមួយ ។
- អ្នកអាចដើរតាមខ្សែស្រឡាយគ្រួសារមួយទៅក្រោយ ឬទៅមុខបានទាន់ពេល ។
- អ្នកអាចមើលឃើញតម្រុយកំណត់ត្រា យោបល់ស្រាវជ្រាវ និងបញ្ហាទិន្នន័យនានា ។
- អ្នកអាចមើលឃើញបុព្វការីជនរបស់ស្វាមី ឬភរិយារបស់អ្នក ប្រសិនបើអ្នកបានបន្ថែមពួកគាត់ ។
- អ្នកអាចមើលឃើញស្វាមីភរិយារបស់កូនៗអ្នក ។
- អ្នកអាចមើលឃើញនៅពេលប្រព័ន្ធមានស្វាមីភរិយា ឬឪពុកម្តាយច្រើនសម្រាប់បុគ្គលម្នាក់ ។
កំណត់ចំណាំ ៖ ពេលប្រើប្រាស់ ជម្រើស នៅជ្រុងខាងស្តាំខាងលើនៃវីនដូនេះ អ្នកអាចជ្រើសរើសរូបតំណាងណាមួយ ដែលបង្ហាញនៅលើមែកធាងរបស់អ្នកបាន ។
- នៅម៉ឺនុយខាងលើ សូមចុចលើ មែកធាងគ្រួសារ ហើយបន្ទាប់មក សូមចុចលើ មែកធាង ។
- នៅផ្នែកខាងឆ្វេងខាងលើនៃទិដ្ឋភាពពង្សាវលី សូមចុចលើឈ្មោះនៃទិដ្ឋភាពបច្ចុប្បន្ន ( ឧទាហរណ៍ តារាងទម្រង់ជាផ្លិត ) ហើយបន្ទាប់មកចុចលើ ទម្រង់ផ្ដេក ។ ប្រសិនបើអ្នកស្ថិតនៅក្នុងទិដ្ឋភាពបុព្វការីជនជំនាន់ទីមួយ ជម្រើសនេះគឺនៅខាងស្ដាំខាងលើ ។
- ដើម្បីផ្លាស់ទីបុគ្គលផ្សេងម្នាក់ទៅទីតាំងសំខាន់ សូមចុចលើឈ្មោះរបស់គាត់ ឬនាង ហើយបន្ទាប់មកចុចលើ មែកធាង ។
- ដើម្បីមើលព័ត៌មានលម្អិតបន្ថែមទៀតអំពីបុគ្គលម្នាក់នៅលើមែកធាង សូមចុចលើឈ្មោះរបស់គាត់ ឬនាង ហើយបន្ទាប់មកចុចលើ ព័ត៌មានលម្អិត ។
- ដើម្បីមើលកូនៗរបស់ស្វាមីភរិយាមួយគូ សូមចុចលើ កូន នៅផ្នែកខាងក្រោមនៃប្រអប់ស្វាមីភរិយា ។
- ដើម្បីបង្ហាញស្វាមី ឬភរិយាខុសគ្នាសម្រាប់បុគ្គលម្នាក់នៅលើមែកធាង សូមធ្វើដូច្នេះ ៖
- រកមើលនៅក្នុងប្រអប់ស្វាមីភរិយា ។ ប្រសិនបើមានស្វាមីភរិយាច្រើនជាងម្នាក់នៅក្នុងប្រព័ន្ធ នោះអ្នកនឹងឃើញព្រួញទម្លាក់ចុះតូចមួយនៅខាងឆ្វេងនៃស្វាមីភរិយាដែលកំពុងបង្ហាញឥឡូវនេះ ។
- សូមចុចលើប៊ូតុង ព្រួញទម្លាក់ចុះ ។
- ចេញពីបញ្ជីរបស់ស្វាមីភរិយា សូមចុចលើស្វាមីភរិយាដែលអ្នកចង់បង្ហាញនៅលើពង្សាវលីនោះ ។
- ដើម្បីលុបមែកធាងនៅជុំវិញនៅលើអេក្រងនេះ សូមចុចលើកន្លែងជីវប្រវត្តិនៃមែកធាងនេះ ហើយអូសវាចុះ ។
- ដើម្បីបន្ថែម ឬបន្ថយទំហំមែកធាងនេះ ដែលនៅជិតឆ្វេងដៃខាងលើ សូមចុចលើ សញ្ញាបូក ( + ) ឬ សញ្ញាដក ( - ) ។
- ដើម្បីពង្រីកខ្សែស្រឡាយគ្រួសារមួយឲ្យថែម ២ ជំនាន់ទៀត សូមចុចលើ ព្រួញ នៅចុងបញ្ចប់នៃខ្សែស្រឡាយនោះ ។ សូមចុចវាម្តងទៀតដើម្បីបិទវា ។
- ដើម្បីធ្វើឲ្យតារាងពង្សាវលីត្រឡប់ទៅរកខ្លួនអ្នកវិញ នោះអ្នកអាចប្រើជម្រើសមួយនៅក្នុងចំណោមជម្រើសទាំងនេះ ៖
- ដើម្បីបិទខ្សែស្រឡាយដែលបានពង្រីកទាំងអស់របស់អ្នក ហើយត្រឡប់មករកខ្លួនអ្នកវិញ សូមចុចលើប៊ូតុង រូបតំណាងផ្ទះ ។
- ដើម្បីបន្ដបើកខ្សែស្រឡាយដែលបានពង្រីកទាំងអស់ ហើយត្រឡប់ទៅកាន់បុគ្គលចាប់ផ្តើមដំបូងវិញ សូមចុចលើប៊ូតុង រូបតំណាងដាក់ឲ្យនៅចំកណ្ដាលវិញ ដែលមើលទៅដូចជាផ្ទាំងស៊ីបមួយ ហើយនៅចំពីក្រោមរូបតំណាងផ្ទះតែម្ដង ។
- ប្រសិនបើបុគ្គលនេះមានឪពុកម្តាយជាច្រើននៅក្នុងប្រព័ន្ធនេះ នោះអ្នកអាចមើលឃើញសញ្ញាព្រួញមួយនៅខាងឆ្វេងនៃប្រអប់របស់ស្វាមីភរិយានេះសម្រាប់ឪពុកម្តាយ ។ សូមចុចលើ សញ្ញាព្រួញ ដើម្បីមើលឪពុកម្តាយទាំងអស់សម្រាប់បុគ្គលនេះ ។
- ប្រសិនបើបុគ្គលម្នាក់មានស្វាមីភរិយាច្រើនជាងម្នាក់នៅក្នុងប្រព័ន្ធ នោះអ្នកនឹងឃើញព្រួញមួយនៅក្បែរឈ្មោះរបស់ស្វាមីភរិយានៅក្នុងប្រអប់ស្វាមីភរិយានេះ ។ សូមចុចលើ ព្រួញ ដើម្បីមើលស្វាមីភរិយាទាំងអស់សម្រាប់បុគ្គលនេះ ។
- ដើម្បីបោះពុម្ពតារាងពង្សាវលី ៤ ជំនាន់ សូមចុចលើ ជម្រើស ហើយបន្ទាប់មកចុចលើ បោះពុម្ព ។ នៅពេលកំណែដែលអាចបោះពុម្ពបានបើកនៅក្នុងផ្ទាំងថ្មីមួយ សូមចុចលើជម្រើសបោះពុម្ពរបស់ទំព័ររុករករបស់អ្នកដើម្បីបោះពុម្ពវា ។
កម្មវិធីឧបករណ៍ចល័តមែកធាងគ្រួសារមិនមានទិដ្ឋភាពផ្ដេកទេ ។
មែកធាងគ្រួសារមិនពេញលេញមិនមានទិដ្ឋភាពផ្ដេកទេ ។
តើខ្ញុំកំណត់ស្វាមី ឬភរិយា ឬឪពុកម្ដាយដែលពេញចិត្តនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើទិដ្ឋភាពកូនចៅជំនាន់ក្រោយមានប្រយោជន៍អ្វីខ្លះនៅក្នុងមែកធាងគ្រួសារ ?
តើខ្ញុំប្រើទិដ្ឋភាពតារាងទម្រង់ជាផ្លិតនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?
តើខ្ញុំប្ដូរទីតាំងឪពុក ឬម្ដាយ ឬស្វាមី ឬភរិយាដើម្បីផ្លាស់ប្ដូរការបង្ហាញខ្សែស្រឡាយគ្រួសារនៅក្នុងមែកធាងគ្រួសារដោយរបៀបណា ?