តើខ្ញុំដាក់ឯកសារ GEDCOM របស់ខ្ញុំចូលដោយរបៀបណា?

អ្នកអាចធ្វើការដាក់ឯកសារ GEDCOM ចូលដើម្បីបន្ថែមព័ត៌មានប្រវត្តិគ្រួសាររបស់អ្នកទៅកាន់ ឯកសារ​ធនធាន​ពង្សាវលី (PRF)។ អ្នកប្រើប្រាស់ FamilySearch អាចឃើញប្រវត្តិគ្រួសាររបស់អ្នក ប៉ុន្តែមិនអាចផ្លាស់ប្តូរវាបាននោះទេ។  

បន្ទាប់ពីអ្នកធ្វើការដាក់ឯកសារចូល អ្នកអាចគ្រប់គ្រងលើវាបាន។ អ្នកអាច៖

  • សូមធ្វើការលុបឯកសារចេញពី Pedigree Resource
  • សូមជំនួសដោយឯកសារថ្មី
  • សូមប្រៀបធៀបឯកសារ GEDCOM របស់អ្នកទៅ Family Tree ហើយផ្ទេរព័ត៌មានទៅ Family Tree ។

មុនពេលអ្នកចាប់ផ្ដើម

  1. កម្មវិធី genealogical ដែលអ្នកកំពុងប្រើប្រាស់នេះ អាចឲ្យអ្នកដកស្រង់ព័ត៌មានទៅជាឯកសារប្រភេទ GEDCOM ​បាន។​ ឯកសារ GEDCOM គឺជាឯកសារស្តង់ដារសម្រាប់ផ្ទេរព័ត៌មានពីកម្មវិធីជំនាន់មួយទៅជំនាន់មួយទៀត។​
  2. សូមពិនិត្យព័ត៌មាននៅក្នុងឯកសារ GEDCOM របស់អ្នក។​សូមពិនិត្យមើលកំហុងឆ្គងជាមួយមុខងារនៅក្នុងការគ្រប់គ្រងកំណត់ត្រារបស់អ្នក
    • អ្នកត្រូវប្រាកដថាឈ្មោះ កាលបរិច្ឆេទ និងទីកន្លែងត្រូវបានបង្ហាញតាមស្តង់ដារ។
    • អ្នកត្រូវប្រាកដថា​កំណត់ត្រារបស់អ្នករួចរាល់សម្រាប់បង្ហាញជាសាធារណៈ។
    • សូមត្រួតពិនិត្យមើលចំពោះបញ្ហាដែលអាចកើតមានឡើង។​
    • សូមពិនិត្យមើលម្ដងមួយម្ដងហើយម្ដងទៀត។
    • សូមពិនិត្យរកឈ្មោះកន្លែងម្ដងហើយម្ដងទៀត។
    • សូមពិនិត្យមើលសម្រាប់ឯកសារត្រូវបានភ្ជាប់ត្រឹមត្រូវ។
  3. សូមពិនិត្យព័ត៌មានដែលអ្នកចង់ដាក់ស្នើសម្រាប់អ្វីដែលអ្នកមិនចង់អោយលេចចេញទៅខាងក្រៅ៖
    • សូមពិនិត្យមើលកំណត់ត្រា និងព័ត៌មានដទៃទៀត សូមធ្វើការសម្គាល់ព័ត៌មានដែលអ្នកមិនចង់អោយលេចចេញទៅខាងក្រៅជាការសម្ងាត់ ឬលុបវាចោល។ បន្ទាប់មកបង្កើតឯកសារ GEDCOM
    • ដំណើរការរបស់យើងគឺ ពិនិត្យមើលឯកសាររបស់អ្នកដើម្បីកំណត់សមាជិកនៅក្នុង Family Tree ដែលអាចនៅមានជីវិត។​ កំណត់ត្រាអ្នកនៅមានជីវិតមិនត្រូវបានបង្ហាញនៅក្នុងឯកសារ Pedigree Resource នោះទេ។​
  4. បង្កើតឯកសារ GEDCOM របស់អ្នក។
    • ប្រសិនបើអ្នកមិនដឹងអំពីរបៀបបង្កើត សូមអានការណែនាំដែលមានភ្ជាប់មកជាមួយកម្មវិធីរបស់អ្នក។
    • ប្ប្រសិនបើអ្នកមានគម្រោងចម្លងព័ត៌មានទៅ Family Tree យើងសូមណែនាំឱ្យអ្នកដាក់ឯកសារ GEDCOM តូចៗដែលមិនលើសពី 100 ឈ្មោះ។ បន្ទាប់ពីធ្វើការដាក់ចូលរួចរាល់ហើយ ឯកសារដែលមានទំហំតូចផ្តល់ភាពងាយស្រួលក្នុងការប្រៀបធៀប និងគ្រប់គ្រងដំណើរការថតចម្លងផងដែរ។
    • ប្រសិនបើអ្នកមានបំណងរក្សាទុក និងចែករំលែកឯកសាររបស់អ្នក វាអាចមានទំហំរហូតដល់ 100 MB.

ជំហាននានា (Family Tree Lite)

  1. សូមចូលទៅកាន់ FamilySearch និងចុច ស្វែងរក
  2. សូមចុច ពង្សាវតារ
  3. សូមអូសចុះក្រោមចូលទៅកាន់ "តើពង្សាវតាររបស់ FamilySearch ខុសពី FamilySearch Family Tree យ៉ាងដូចម្ដេច?"
  4. សូមចុច ដាក់បញ្ជូល​ Family Tree​​​ របស់អ្នក
  5. សូមចុច ដាក់បញ្ជូលឯកសារ GEDCOM
  6. សូមចុច ជ្រើសរើសឯកសារ —-> ស្វែងរកឯកសារ GEDCOM នៅក្នុងកំព្យូទ័ររបស់អ្នក។
  7. សូមចុចឈ្មោះ Family Tree។
  8. នៅក្នុងចន្លោះបំពេញពិពណ៌នា ប្រាប់អ្នកផ្សេងទៀតថា Family Tree នេះមកពីណា និងចំណុចសំខាន់ៗអំពីការស្រាវជ្រាវនៅពីក្រោយវា។
  9. សូមចុច ដាក់បញ្ចូល

ជំហាននានា (កម្មវិធីទូរស័ព្ទ)

បច្ចុប្បន្ននេះ ការបង្ហោះ GEDCOM មិនមាននៅលើកម្មវិធីទូរសព្ទ Family Tree ទេ។ ដើម្បីបង្ហោះឯកសារ សូមចូលទៅកាន់គេហទំព័រ FamilySearch ។

ជំហាននានា (Family Tree Lite)

បច្ចុប្បន្ននេះ ការបង្ហោះ GEDCOM មិនមានសម្រាប់ Family Tree Lite ទេ។ ដើម្បីដាក់បញ្ជូលឯកសាររបស់អ្នក សូមចូលទៅកាន់គេហទំព័រពេញ។

លទ្ធផល

ឯកសារ GEDCOM អាប់ឡូតរបស់អ្នក និងប្រព័ន្ធធ្វើការបញ្ចូលវាទៅក្នុង ឯកសារធនធានពង្សាវលី។ វាអាចចំណាយពេលរហូតដល់ 30 នាទី។ សារ GEDCOM របស់អ្នកកាន់តែធំ ដំណើរការផ្ទុកឡើងនេះត្រូវចំណាយពេលយូរ។
នៅពេលដំណើរការដាក់បញ្ជូលបានបញ្ចប់ អ្នកប្រើប្រាស់ FamilySearch ទាំងអស់អាចស្វែងរក និងមើលព័ត៌មាននៅក្នុងនោះ។

អត្ថបទដែលទាក់ទង

តើខ្ញុំគួររៀបចំឯកសារ GEDCOM យ៉ាងដូចម្តេច?
តើខ្ញុំធ្វើការចម្លងព័ត៌មានពីឯកសារ GEDCOM ទៅកាន់ Family Tree យ៉ាងដូចម្តេច?
តើមានអ្វីកើតឡើងចំពោះព័ត៌មានដែលបានដាក់បញ្ជូលពីឯកសារ GEDCOM?

moduleTitle