តើខ្ញុំចម្លងឯកសារ GEDCOM ទៅកាន់មែកធាងគ្រួសារយ៉ាងដូចម្តេច?

បន្ទាប់ពីអ្នកអាប់ឡូតឯកសារ GEDCOMទៅកាន់ឯកសារធនធានពង្សាវលី អ្នកអាចចម្លងវាចូលទៅក្នុងមែកធាងគ្រួសារ។​ នៅពេលអ្នកចម្លងព័ត៌មាននេះ អ្នកអាចបង្កើតវាច្រំដែលបាន។ អ្នកក៏អាចបន្ថែមព័ត៌មានមិនត្រឹមត្រូវទៅក្នុងមែកធាងគ្រួសារ ឬក៏លុបព័ត៌មានដែលបានរួមចំណែកពីអ្នកប្រើប្រាស់ដទៃផងដែរ។​ ជៀសជាងការចម្លងឯកសារទាំងអស់ក្នុងពេលតែមួយចូលទៅកាន់មែកធាងគ្រួសារ សូមផ្ទេរវាម្តងមួយ សូមវាយតែថ្ងៃខែនៃការពិតដែលអ្នកគិតថាត្រឹមត្រូវ។ .

ប្រសិនបើអ្នកជ្រើសរើសដំណើរការបន្ត សូមដឹងថាកំណត់ត្រា ប្រភព និងតំណរភ្ជាប់ជាច្រើន និងព័ត៌មានអំពីមនុស្សរស់គឺមិនត្រូវបានចម្លងដោយស្វ័យប្រវត្តិទៅក្នុងមែកធាងគ្រួសារនោះទេ។

    មុនពេលអ្នកចាប់ផ្ដើម

    1. កម្មវិធីជាច្រើនអនុញ្ញាត្តិឲ្យអ្នកផ្ទេរព័ត៌មានចូលទៅក្នុង GEDCOM។ ឯកសារ GEDCOM គឺជាឯកសារស្តង់ដារសម្រាប់ផ្ទេរព័ត៌មានពីកម្មវិធីពង្សាវត្តាមួយទៅកម្មវិធីមួយទៀត។
    2. ពិនិត្យមើលព័ត៌មាននៅក្នុងឯកសារ GEDCOM។ ប្រើប្រាស់មុខងារនៅក្នុងការគ្រប់គ្រងកំណត់ត្រាដែល៖
      • ធានាថាឈ្មោះ ថ្ងៃខែ និងទីកន្លែងត្រូវបានសរសេរតាមស្តង់ដារ។
      • អ្នកត្រូវប្រាកដថា​កំណត់ត្រារបស់អ្នករួចរាល់សម្រាប់បង្ហាញជាសាធារណៈ។
      • ពិនិត្យមើលបញ្ហាដែលអាចកើតមានឡើង។
      • ស្វែងរកឈ្មោះដែលត្រួតគ្នា។
      • ពិនិត្យមើលសម្រាប់ទីកន្លែងត្រួតគ្នា។
      • ពិនិត្យមើលសម្រាប់ឯកសារត្រូវបានភ្ជាប់ត្រឹមត្រូវ។
    3. ពិនិត្យមើលព័ត៌មាន។ ពិនិត្យមើលព័ត៌មានដែលអ្នកមិនចង់បង្ហាញជាសាធារណៈ។ លុបវាចោលមុនពេលអ្នកបង្កើត GEDCOM ឬដាក់វាសម្ងាត់។
      • ពិនិត្យមើលកំណត់ត្រា និងព័ត៌មានដទៃទៀត។
      • ដំណើរការរបស់យើងគឺ ស្កេនឯកសាររបស់អ្នកដើម្បីស្វែងរកមនុស្សរស់។ យើងមិនបង្ហាញកំណត់ត្រាមនុស្សរស់នៅក្នុង Pedigree Resource File នោះទេ។
    4. បង្កើតឯកសារ GEDCOM។
      • ប្របិនបើអ្នកមិនដឹងអំពីវិធីធ្វើវា សូមមើលការណែនាំ។
      • យើងសូមណែនាំឲ្យប្រើប្រាស់ GEDCOM ដែលមានទំហំតូច។ ឯកសារដែលមានឈ្មោះត្រឹម 100 ផ្តល់ភាពងាយស្រួលក្នុងការប្រៀបធៀប និងគ្រប់គ្រង។
      • ប្រសិនបើអ្នកមានបំណងរក្សាទុក និងចែករំលែកឯកសាររបស់អ្នក វាអាចមានទំហំរហូតដល់ 100 MB។

    ផ្នែកទី 1 អាប់ឡូត និងប្រៀបធៀបឯកសាររបស់អ្នក

    1. អាប់ឡូតឯកសារ GEDCOM ទៅក្នុងឯកសារធនធានពង្សាវលី៖
      1. ចូលទៅកាន់ FamilySearch និងចុច ស្វែងរក
      2. សូមចុច ពង្សាវតារ
      3. ចុចចុះក្រោមទៅកាន់ តើការស្វែងរកពង្សាវត្តាខុសគ្នាពីការស្វែងរកមែកធាងគ្រួសារយ៉ាងដូចម្តេច?
      4. ចុចអាប់ឡូតមែកធាងគ្រួសាររបស់អ្នក
      5. ចុច អាប់ឡូតឯកសារ GEDCOM
      6. ចុច ជ្រើសរើសឯកសារ —> ស្វែងរកឯកសារGEDCOM នៅក្នុងកុំព្យូទ័ររបស់អ្នក
      7. ចុចឈ្មោះមែកធាងគ្រួសារ។
      8. នៅត្រង់ចន្លោះពណ៌នា សូមប្រាប់អ្នកដទៃអំពីប្រភព និងចំនុចសំខាន់របស់មែកធាងគ្រួសារ។
      9. ចុចអាប់ឡូតមែកធាងផ្ទាល់ខ្លួនរបស់អ្នក។ ដំណើរការអាប់ឡូតចាប់ផ្តើម។
    2. រង់ចាំឯកសាររបស់អ្នកអាប់ឡូត។
    3. ចុច ប្រៀបធៀប។ ពាក្យប្រៀបធៀបនឹងបង្ហាញឡើង... រហូតដល់ដំណើរការត្រូវបានបញ្ចប់។ នៅពេលដំណើរការប្រៀបធៀបបញ្ចប់រួចរាល់ហើយ នោះ៖
      • អ្នកនឹងទទួលបានអ៊ីម៉ែលពី FamilySearch។
      • ពាក្យរួចរាល់នឹងបង្ហាញឡើង។
      • ប៊ូតុងបង្ហាញលេចខ្លួនឡើង។

    ផ្នែកទី 2. បង្ហាញការសង្ខេបលទ្ធផល

    1. ចុច បង្ហាញ។លទ្ធផលរបស់អ្នកត្រូវបានសង្ខេបដូចតទៅ៖
      • ការផ្គូរផ្គង់អានុភាព ចំនួនសមាជិកគ្រួសារដែលគួរនៅក្នុងមែកធាងគ្រួសារ។ កំណត់ត្រាប្រហាក់ប្រហែល តែមិនបានកំណត់។ អ្នកប្រៀបធៀបកំណត់ត្រា នឹងសម្រេចថាវាស្រដៀងឬក៏អត់។
      • បន្ថែមនៅក្នុងមែកធាងគ្រួសារ: ចំនួនមនុស្សដែលមិននៅក្នុងមែកធាងគ្រួសារ។ អ្នកអាចបើកបង្ហាញមនុស្សម្នាក់ៗ នឹងសម្រេចថាតើគួរបន្ថែមកំណត់ត្រានៅក្នុងមែកធាងគ្រួសារឬក៏អត់។
      • វាមាននៅក្នុងមែកធាងគ្រួសាររួចរាល់ហើយ ចំនួនមនុស្សដែលឋិតនៅក្នុងមែកធាងគ្រួសាររួចរាល់ហើយ។ ឯកសាររបស់អ្នកអាចមានសេចក្តីលំអិតផ្សេងទៀតអំពីម្នាក់នោះ។ អ្នកអាចសម្រេចថាតើគួរ ផ្ទេរសេចក្តីលំអិតមួយណាទៅក្នុងមែកធាងគ្រួសារ។
      • មិនមានសុពលភាពនិងមានជីវិត ចំនួនមនុស្សនៅក្នុងឯកសាររបស់អ្នកដែលប្រព័ន្ធកំណត់ថាមានជីវិត ឬមិនមានសុពលភាព។ អ្នកមិនអាចបន្ថែមមនុស្សទាំងនេះនៅក្នុងមែកធាងគ្រួសារនោះទេ។
    2. ដើម្បីចាប់ផ្តើមក្នុងការផ្ទេរព័ត៌មានទៅកាន់មែកធាងគ្រួសារ ចុច បន្ថែមនៅក្នុងមែកធាងគ្រួសារ

    ផ្នែកទី 3. ពិនិត្យបញ្ជីបង្ហាញសក្តានុពល

    បញ្ជីសក្តានុពលបង្ហាញមនុស្សដែលមាននៅក្នុងឯកសារ GEDCOM របស់អ្នកដែលអាចនឹងមានកំណត់ត្រានៅក្នុងមែកធាងគ្រួសារ។ ឈ្មោះនីមួយៗនៅក្នុងបញ្ជីនេះមានរាងត្រីកោណពណ៌លឿងជាមួួយសញ្ញាឧទាន។

    1. ក្នុងករណីដែលបញ្ជីសក្តានុពលមិនបង្ហាញឡើងនោះទេ ចុចជម្រើស អាចនឹងត្រូវគ្នា នៅក្នុងប្រអប់។
    2. សម្រាប់មនុស្សដំបូងនៅក្នុងបញ្ជី ប្រៀបធៀបព៍ត៌មាននៅខាងឆ្វេងនិងខាងស្តាំ ធ្វើការសម្រេចថាតើព័ត៌មាននីមួយៗពណ៌នាមនុស្សតែម្នាក់ឬក៏អត់។
      • ព៍ត៌មានពីឯកសារ GEDCOM របស់អ្នកនៅខាងឆ្វេងដៃ។
      • ព័ត៌មានពីមែកធាងគ្រួសារនៅខាងស្តាំ។
    3. ប្រសិនបើព័ត៌មានទាំងសងខាងបង្ហាញអំពីមនុស្សតែមួយ ជំហានបន្ទាប់៖
      1. ចុច យល់ព្រម។ ប្រអប់ពណ៌ខៀវត្រូវបានបង្ហាញឡើងនៅខាងចុងនៃព័ត៌មានឯកសារពី GEDCOM ដែលខុសពីមែកធាងគ្រួសារ។
      2. ពិនិត្យប្រអប់ពណ៌ខៀវនីមួយៗ។ ប្រសិនបើព័ត៌មាននៅក្នុងប្រអប់ពណ៌ខៀវត្រឹមត្រូវជាង ឬពេញលេញជាង សូមចុច ជំនួស។ប្រសិនបើអ្នកផ្លាស់ប្តូរចិត្ត ចុច ត្រឡប់ក្រោយ។ នៅពេលដែលអ្នកចុច ដាក់ជំនួស,ការផ្លាស់ប្តូរនឹងត្រូវបានបង្ហាញឡើង៖
        • ប្រអប់ពណ៌ខៀវប្តូរទៅខាងស្តាំ។
        • ប៊ូតូងរក្សាទុក និងលុបចោលនឹងបង្ហាញខ្លួននៅខាងលើអេក្រង់។
        • ចន្លោះដែលអ្នកត្រូវបំពេញពីហេតុផលនឹងបង្ហាញឡើង។
      3. ប្រសិនបើអ្នកប្តូរព័ត៌មានទៅផ្នែកខាងស្តាំ វាយបញ្ជូលពន្យល់អំពីមូលហេតុដែលអ្នកគិតថា ព័ត៌មាននេះត្រឹមត្រូវ។ បន្ទាប់មកចុច រក្សាទុក។ ចុច រក្សាទុក។
        • អ្នកអាចបញ្ជូលមូលហេតុតែមួយប៉ុណ្ណោះសម្រាប់ព័ត៌មានទាំងអស់ដែលអ្នកជំនួស។ ប្រសិនបើអ្នកចង់បញ្ជូលហេតុផលផ្សេងគ្នា អ្នកអាចបញ្ចូលបាននៅក្នុងកំណត់ត្រាមែកធាងគ្រួសារ។ ចូលទៅកាន់មែកធាងគ្រួសារ និងធ្វើបច្ចុប្បន្នភាពមូលហេតុរបស់អ្នក។
      4. ចុចមនុស្សបន្ទាប់នៅក្នុងបញ្ជី។
      5. ក្នុងករណីដែលឈ្មោះនៅក្នុងបញ្ជីមានច្រើនជាង 10 ចុចដោយប្រើប៊ូតុង បន្ទាប់ និង ត្រឡប់ក្រោយ ។
    4. ប្រសិនបើព័ត៌មាននៅខាងឆ្វេងដៃពណ៌នាអំពីមនុស្សផ្សេង ជំហានបន្ទាប់៖
      1. ចុច មិនមានការផ្គូរផ្គង់
      2. ប្រសិនបើប្រព័ន្ធ រកឃើញថាវាអាចមានការផ្គូរផ្គង់ច្រើនជាងនេះនៅក្នុងមែកធាងគ្រួសារ សូមចុច ការផ្គូរផ្គង់ដទៃទៀត។ ចុចលើឈ្មោះនីមួយៗនៅក្នុងបញ្ជី ដើម្បីពិនិត្យមើល។
      3. ប្រសិនបើអ្នកចង់បន្ថែមឈ្មោះនេះនៅក្នុងមែកធាងគ្រួសារ សូមចុច បន្ថែម។ ព័ត៌មានត្រូវបានចម្លងចូលក្នុងមែកធាងគ្រួសារ។ 
        • សំខាន់ សូមកុំបញ្ជូលបន្ថែមអ្នកដែលមានឈ្មោះក្នុងមែកធាងគ្រួសាររួចរាល់ហើយ។ ការបន្ថែមនេះអាចនាំឲ្យមានកំណត់ត្រាត្រួតគ្នា។ អ្នកនឹងអ្នកដទៃអាចនឹងត្រូវបញ្ជូលទិន្នន័យត្រួតគ្នានេះតែមួយ នៅពេលក្រោយ។
      4. ចុចមនុស្សបន្ទាប់នៅលើក្នុងបញ្ជីការផ្គូរផ្គង់សក្តានុពល។
      5. ក្នុងករណីដែលឈ្មោះនៅក្នុងបញ្ជីមានច្រើនជាង 10 ចុចដោយប្រើប៊ូតុង បន្ទាប់ និង ត្រឡប់ក្រោយ។

    ផ្នែកទី 4. ពិនិត្យមើលការបន្ថែមនៅក្នុងបញ្ជីមែកធាងគ្រួសារ

    បញ្ជូលមនុស្សទៅក្នុងមែកធាងគ្រួសារពីទិន្នន័យ GEDCOM របស់អ្នកដែលម្នាក់នោះមិនមាននៅក្នុងមែកធាងគ្រួសារពីមុនមក។​ សញ្ញា "+" នឹងបង្ហាញនៅបន្ទាប់បញ្ជីឈ្មោះនីមួយៗ។

    1. ក្នុងករណីដែលមិនមានបង្ហាញពាក្យ បន្ថែមនៅក្នុងមែកធាងគ្រួសារ សូមចុចជម្រើស បន្ថែមទៅក្នុងមែកធាងគ្រួសារ 
    2. ពិនិត្យមើលមនុស្សដំបូងនៅក្នុងបញ្ជី។
    3. ប្រសិនបើអ្នកចង់បញ្ចូលឈ្មោះនោះទៅក្នុងមែកធាងគ្រួសារ សូមចុច បន្ថែម។ព័ត៌មាននឹងត្រូវបានចម្លងទៅក្នុងមែកធាងគ្រួសារ។
    4. ចុចលើមនុស្សបន្ទាប់ទៅក្នុងបញ្ជីមែកធាងគ្រួសារ។
    5. ក្នុងករណីដែលឈ្មោះនៅក្នុងបញ្ជីមានច្រើនជាង 10 ចុចដោយប្រើប៊ូតុង បន្ទាប់ និង ត្រឡប់ក្រោយ ។ 

    ផ្នែកទី 5. ពិនិត្យមើលបញ្ជីឈ្មោះដែលមាននៅក្នុងមែកធាងគ្រួសារ

    ទិន្នន័យ GEDCOM របស់អ្នកអាចរួមបញ្ចូលមនុស្សដែលមាននៅក្នុងមែកធាងគ្រួសាររួចរាល់ហើយ។ ព័ត៌មានរបស់អ្នកអាចត្រឹមត្រូវជាងមែកធាងគ្រួសារ។ អ្នកអាចផ្ទេរព័ត៌មានលំអិតនេះទៅក្នុងមែកធាងគ្រួសារ ដោយមិនធ្វើឲ្យមានព័ត៌មានត្រួតគ្នាអំពីម្នាក់នេះ នៅក្នុងកំណត់ត្រា។

    1. ប្រសិនបើ ឈ្មោះដែលមាននៅក្នុងមែកធាងគ្រួសាររួចរាល់ហើយ មិនត្រូវបានបង្ហាញនៅក្នុងប្រអប់តម្រង សូមចុចជម្រើស ស្ថិតក្នុងមែកធាងគ្រួសាររួចរាល់ហើយ 
    2. សម្រាប់មនុស្សដំបូងនៅក្នុងបញ្ជី ប្រៀបធៀបព៍ត៌មាននៅខាងឆ្វេងនិងខាងស្តាំ។ប្រអប់ពណ៌ខៀវកំណត់អំពីព័ត៌មានដែលខុសគ្នារវាងទិន្នន័យ GEDCOM និងមែកធាងគ្រួសារ។
      • ព៍ត៌មានពីឯកសារ GEDCOM របស់អ្នកនៅខាងឆ្វេងដៃ។
      • ព័ត៌មានពីមែកធាងគ្រួសារនៅខាងស្តាំ។
    3. ពិនិត្យប្រអប់ពណ៌ខៀវនីមួយៗ។ ប្រសិនបើព័ត៌មាននៅក្នុងប្រអប់ពណ៌ខៀវត្រឹមត្រូវជាង ឬពេញលេញជាង សូមចុច ជំនួស។ប្រសិនបើអ្នកផ្លាស់ប្តូរចិត្ត ចុច ត្រឡប់ក្រោយ។ នៅពេលដែលអ្នកចុច ដាក់ជំនួស,ការផ្លាស់ប្តូរនឹងត្រូវបានបង្ហាញឡើង៖
      • ប្រអប់ពណ៌ខៀវប្តូរទៅខាងស្តាំ
      • ប៊ូតូងរក្សាទុក និងលុបចោលនឹងបង្ហាញខ្លួននៅខាងលើអេក្រង់។
      • ចន្លោះដែលអ្នកត្រូវបំពេញពីហេតុផលនឹងបង្ហាញឡើង។
    4. ប្រសិនបើអ្នកប្តូរប្រអប់ពណ៌ខៀវមួយពីខាងឆ្វេងទៅខាងស្តាំ អ្នកត្រូវវាយបញ្ជូលអំពីហេតុផល។ ពន្យល់អំពីមូលហេតុដែលទិន្នន័យ GEDCOM មានលក្ខណៈត្រឹមត្រូវជាងព័ត៌មាននៅក្នុងមែកធាងគ្រួសារ។ ចុច រក្សាទុក
      • អ្នកអាចបញ្ជូលមូលហេតុតែមួយប៉ុណ្ណោះសម្រាប់ព័ត៌មានទាំងអស់ដែលអ្នកជំនួស។ ប្រសិនបើអ្នកចង់បន្ថែមមូលហេតុខុសគ្នាសម្រាប់ព័ត៌មានខុសគ្នា សូមសរសេរសម្គាល់ទៅលើអត្តលេខរបស់មែកធាងគ្រួសារ។ បន្ទាប់មកចូលទៅកាន់មែកធាងគ្រួសារ រួចធ្វើបច្ចុប្បន្នភាពមូលហេតុរបស់អ្នក។
    5. ចុចមនុស្សបន្ទាប់នៅក្នុងបញ្ជី។
    6. ក្នុងករណីដែលឈ្មោះនៅក្នុងបញ្ជីមានច្រើនជាង 10 ចុចដោយប្រើប៊ូតុង បន្ទាប់ និង ពីមុន ក្នុងករណីដែលឈ្មោះនៅក្នុងបញ្ជីមានច្រើនជាង 10 ចុចដោយប្រើប៊ូតុង

    ជំហានណែនាំបន្ទាប់

    • ប្រសិនបើអ្នកមិនចង់ឲ្យទិន្នន័យ GEDCOM រក្សាទុកនៅក្នុង ឯកសារធនធានពង្សាវលី សូមលុបវាចោល។ប្រសិនបើអ្នកលុបទិន្នន័យ GEDCOM ពី Pedigree Resource File រាល់ព័ត៌មានដែលអ្នកចម្លងទៅក្នុងមែកធាងគ្រួសារនឹងឋិតនៅក្នុងមែកធាងគ្រួសារដដែល។
    • ពិនិត្យមើលព័ត៌មានដែលអ្នកបន្ថែមនៅក្នុងមែកធាងគ្រួសារ។ បន្ថែមប្រភព កំណត់សម្គាល់និងហេតុផល។ ពិនិត្យមើលព័ត៌មានត្រួតគ្នា និងបញ្ចូលវាតែមួយ ប្រសិនបើមាន។
    • ប្រសិនបើអ្នកមានរូបថត សាច់រឿង ឬឯកសារ សូមអាប់ឡូតវាចូលទៅក្នុងអង្គចងចាំ។ បន្ទាប់មកដាក់ឈ្មោះពួកគេ ដូច្នេះទើបវាមានបង្ហាញនៅក្នុងកំណត់ត្រាមែកធាងគ្រួសារ។
    • ដើម្បីអាប់ដេតព័ត៌មានដែលអ្នកបានអាប់ឡូត សូមលុបទិន្នន័យ GEDOM។ បន្ទាប់មកធ្វើការបញ្ជូនឯកសារដែលបានធ្វើបច្ចុប្បន្នភាពនោះ។

    អត្ថបទដែលទាក់ទង

    តើខ្ញុំគួររៀបចំឯកសារ GEDCOM យ៉ាងដូចម្តេច? 
    តើនឹងមានអ្វីកើតឡើងចំពោះទិន្នន័យដែលខ្ញុំអាប់ឡូតពី GEDCOM ?

    តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?