តើ​រូបតំណាង​ព្រះវិហារ​បរិសុទ្ធ និង​ស្ថានភាព​ខុសគ្នា​មានន័យ​ដូចម្តេច ?

Share

នៅក្នុង​មែកធាង​គ្រួសារ រូបតំណាង​ខុសគ្នា​តំណាង​ឲ្យ​ស្ថានភាព​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​បុគ្គល​ម្នាក់ ។

រូប​តំណាងអត្ថន័យ

Family Tree Temple Icon 120-Day Reservation
ពិធីបរិសុទ្ធ​អាច​ត្រូវបាន​ចែកចាយ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ឬ​ជាមួយ​ចង្កោម​គ្រួសារ​មួយ ដែល​មាន​អ្នក​ជា​សមាជិក ។ អ្នក​អាច​បម្រុង​ពិធីបរិសុទ្ធ​ទាំងនេះ​ទុក​បាន រួចហើយ​អ្នក​មាន​រយៈពេល ១២០ ថ្ងៃ​ដើម្បី​បញ្ចប់​ពិធីបរិសុទ្ធ​ទាំងនេះ ។

Family Tree Temple Icon 2-Year Reservation

បុគ្គល​នេះ​ជាប់សាច់ញាតិ​ជាមួយ​អ្នក ហើយ​មាន​ពិធីបរិសុទ្ធ​មួយ​ដើម្បី​ស្នើសុំ​បាន ។ អ្នក​មាន​ពេល ២ ឆ្នាំ​ដើម្បី​បញ្ចប់​ពិធីបរិសុទ្ធ​ទាំងឡាយ ។

ប្រសិនបើ​បុគ្គល​នេះ​បាន​កើត​នៅ​អំឡុង ១១០ ឆ្នាំ​ចុងក្រោយ នោះ​អ្នក​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​សាច់ញាតិ​ជិតដិត​ដែល​នៅរស់​ពីមុនពេល​អាច​ធ្វើ​ពិធីបរិសុទ្ធ​នេះ​បាន ។ សូម​គិត​ដល់​អារម្មណ៍​របស់​អ្នកផ្សេង ។ តើ​មាន​បុគ្គល​ណាម្នាក់​ទៀត ដែល​មាន​ទំនាក់ទំនង​ជិតដិត​ជាង​អ្នក ដែល​អាច​ធ្វើ​កិច្ចការ​ដូចគ្នា​នេះ​បាន​ដែរឬ​ទេ ? ប្រហែលជា​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម ។

Family Tree Temple Icon--Reserved

ពិធីបរិសុទ្ធ​នេះ​ត្រូវបាន​បម្រុង​ទុករួច​ហើយ ។ រូបតំណាង​នេះ​មាន​បន្ដ​ដោយ​ស្លាក​ខ្លី​មួយ​ដែល​មាន​ព័ត៌មាន​បន្ថែម ៖

មិន​បាន​បោះពុម្ព ។ ត្រូវបាន​បម្រុង​ទុកហើយ ប៉ុន្ដែ​កាត​ឈ្មោះ​គ្រួសារ​មិន​ទាន់​បាន​បោះពុម្ព​នៅឡើយ​ទេ ។ អ្នក​អាច​ទាក់ទង​បុគ្គល​ដែល​បាន​ស្នើសុំ​ពិធីបរិសុទ្ធ​នោះ ហើយ​សូម​ឲ្យ​គាត់​ចែកចាយ​វា​ជាមួយ​អ្នក ។

បាន​បោះពុម្ព ។ កាត​ឈ្មោះ​គ្រួសារ​មួយ​ត្រូវបាន​បោះពុម្ព​រួចហើយ​សម្រាប់​ពិធីបរិសុទ្ធ​ជាក់លាក់​នេះ ។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ចែកចាយ​ពិធីបរិសុទ្ធ​នេះ សូម​បំផ្លាញ​ប័ណ្ណ​ឈ្មោះ​គ្រួសារ ។ ការបំផ្លាញ​ប័ណ្ណ​ការពារ​មិនឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​ដដែលៗ ។

បាន​ចែកចាយ ។ អ្នក​បាន​បម្រុង​ពិធីបរិសុទ្ធ​នេះ​ទុក ប៉ុន្ដែ​ក្រោយមក​បាន​ចែកចាយ​វា​ជាមួយ​នឹង​នរណាម្នាក់​ផ្សេងទៀត ឬ​ប្រហែល​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​ឈប់​ចែកចាយ​ពិធីបរិសុទ្ធ​នេះ លុះត្រាតែ​ព្រះវិហារ​បរិសុទ្ធ​បាន​បោះពុម្ព​ប័ណ្ណ​ឈ្មោះ ឬ​នរណា​ម្នាក់​ផ្សេងទៀត​បាន​បម្រុង​ពិធីបរិសុទ្ធ​នេះ​ទុក​តែប៉ុណ្ណោះ ។

កំពុង​រង់ចាំ ។ ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទៅតាម​លំដាប់​លំដោយ​ត្រឹមត្រូវ ។ កំពុង​ដំណើរការ មានន័យ​ថា ពិធីបរិសុទ្ធ​ព្រះវិហារបរិសុទ្ធ​ផ្សេងទៀត​ត្រូវតែ​ត្រូវបាន​ធ្វើ​រួចរាល់ មុនពេល​អ្នក​អាច​ធ្វើ​ពិធីបរិសុទ្ធ​ដែល​អ្នក​ចង់ធ្វើ ។

Family Tree Temple Icon--Needs More Information

មិន​មាន​ពិធីបរិសុទ្ធ​ទេ ។ ក្រៅពី​រូបតំណាង សូម​រក​មើល​ស្លាកខ្លី​មួយ​ដែល​ពន្យល់ ៖

ត្រូវការ​ព័ត៌មាន​បន្ថែម ។ បាត់​ព័ត៌មាន​អ្វីមួយ ។ ព័ត៌មាន​ចាំបាច់​ត្រូវ​បន្ថែម ឬ​កែ​តម្រូវ​នៅលើ​កំណត់ត្រា​របស់​បុគ្គល​នេះ ពីមុន​អាច​ធ្វើ​ពិធីបរិសុទ្ធ​បាន ។

ពុំ​ទាន់​រួចរាល់ ។ បុគ្គល​ដែល​ស្នើ​នេះ​ស្លាប់​មិន​ទាន់​បាន ៣០ ថ្ងៃ​នៅឡើយទេ។ ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មិន​ទាន់អាច​ធ្វើ​បាននៅ​ឡើយទេ ។

Family Tree Temple Icon--Completed
ពិធីបរិសុទ្ធ​បាន​បញ្ចប់​រួចរាល់​ហើយ ឬ​មិន​ចាំបាច់​ឡើយ ។
Family Tree Temple Icon--Not Related

ស្ថានភាព​ពិធីបរិសុទ្ធ​របស់​បុគ្គល​នោះ​មិន​មាន​ទេ ឬ​អ្នក​មិន​ជាប់សាច់ញាតិ​ជាមួយ​បុគ្គល​នោះទេ ។

ក្នុង​ករណី​ខ្លះ បុព្វការីជន​បានរស់​នៅ​ពីមុន គ.ស. ឆ្នាំ២០០ ។ ឬ​គោលនយោបាយ​ឯកជនភាព​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បច្ចុប្បន្ន​រារាំង​យើង​មិន​ឲ្យ​បង្ហាញ​ព័ត៌មាន​នេះ​ទេ ។ សម្រាប់​ការផ្សាភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ប្រហែលជា​បុព្វការីជន​ដែល​ខ្វះ​ស្វាមី ឬ​ភរិយា ឬ​ឪពុក ឬ​ម្តាយ​ដែលបាន​រាយ​នៅក្នុង​មែកធាង​គ្រួសារ ឬ​ស្វាមី ឬ​ភរិយា​គឺ​នៅរស់ ។

អត្ថបទដែលជាប់ទាក់ទង

តើ​ខ្ញុំ​ស្នើ​សុំ​ពិធីបរិសុទ្ធ​ទាំងឡាយ​ឲ្យ​បុព្វការីជន​ម្នាក់ ដែល​បាន​កើត​នៅក្នុង​ពេល ១១០ ឆ្នាំ​ចុងក្រោយ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ចែកចាយ​ឈ្មោះ​គ្រួសារ​ជាមួយនឹង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ?
តើ​ខ្ញុំ​ចែកចាយ​ឈ្មោះ​គ្រួសារ​របស់​ខ្ញុំ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​តាម​អ៊ីមែល​ដោយ​របៀប​ណា ?
នៅក្នុង​កាលៈទេសៈ​ណា​ទើប​កូន​ម្នាក់​ត្រូវបាន​ចាត់ទុក​ថា​បាន « កើត​ក្នុង​សេចក្តីសញ្ញា » ( ក.ក.ស. ) ?
តើ​ស្ថានភាព​ពិធីបរិសុទ្ធ « ពុំ​ទាន់​រួចរាល់ » មាន​ន័យ​ដូចម្ដេច ?
នៅក្នុង​មែកធាង​គ្រួសារ តើ « ត្រូវការ​ព័ត៌មាន​បន្ថែម » មាន​ន័យ​យ៉ាង​ដូចម្ដេច ?
កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ទារក​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?