តើ​ខ្ញុំ​រាយការណ៍​អំពី​ការផ្លាស់ប្តូរ ឬ​បញ្ហា​ដែល​បាន​បង្កើត​ឡើង​ដោយ​អ្នករួម​ចំណែក​ដទៃទៀត​ដោយ​របៀប​ណា ?

គោលដៅ​នៃ​មែកធាង​គ្រួសារ​គឺ​ដើម្បី​ជួយ​ក្រុមគ្រួសារ​ឲ្យ​ជួបជុំគ្នា តាមរយៈ​ការបង្កើត​មែកធាង​គ្រួសារ​ពង្សាវលី​ជា​សាធារណៈ​មួយ ដែល​មាន​ប្រភព​ដើម​ដ៏ល្អ​បំផុត​នៅក្នុង​ពិភពលោក​នេះ ។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ វា​ទាមទារ​ឲ្យ​មាន​ការសហការ ហើយ​ជាលទ្ធផល វាមាន​ន័យ​ថា​ត្រូវ​ដោះស្រាយ​កំហុស​នានា ។

នៅពេល​អ្នក​ជួបប្រទះ​ភាពមិន​ស៊ីសង្វាក់គ្នា សូម​ចងចាំ​ថា កំហុស​ដោយ​អចេតនា​នៅក្នុង​កាលបរិច្ឆេទ ឈ្មោះ ប្រភព​ដើម ទំនាក់ទំនង និង​ចំណុច​ផ្សេងៗ​ទៀត​មិន​ត្រូវបាន​ចាត់ទុក​ថាជា​ការរំលោភ​បំពាន​ទេ ។ អ្នករួម​ចំណែក​ម្នាក់​ទៀត​អាច​កំពុង​ប្រើ​ប្រភព​ដើម​ទិន្នន័យ​ផ្សេងៗ​គ្នា ។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការកែតម្រូវ និង​ផ្តល់​ព័ត៌មាន​ដែល​មាន​ប្រភពដើម​ល្អបំផុត​ឡើយ ។ នេះ​គឺ​ចំណុច​នានា​ដែល​អ្នក​អាច​ធ្វើ​បាន ៖

  • កែ​កំហុស​ដោយ​ធ្វើការ​ជាមួយ​នឹង​អ្នករួម​ចំណែក​ដទៃទៀត ។
  • ប្រើ​មុខងារ ពិភាក្សា ដើម្បី​ចុះផ្សាយ​ព័ត៌មាន​ស្រាវជ្រាវ​សម្រាប់​អ្នកសហការ​ដទៃទៀត ។
  • ប្រើ​មុខងារ ឃ្លាំមើល ដើម្បី​ជូន​ដំណឹង​ដល់​អ្នក នៅពេល​កំណត់ត្រា​មាន​ការផ្លាស់ប្តូរ​ណាមួយ ។
  • សូម​មើល​អត្ថបទ​ដែល​ភ្ជាប់​មក​នៅ​ខាងក្រោម ដើម្បី​ទទួល​បាន​ការណែនាំ​លម្អិត​បន្ថែម​ទៀត​អំពី​របៀប​អនុវត្ត​កិច្ចការ​ទាំងនេះ ។ 

 ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​កំហុស​នៅក្នុង​កំណត់ត្រា​ដែល​អ្នក​មិន​អាច​ដោះស្រាយ​បាន សូម​ទាក់ទង​ទៅកាន់ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ប្រើ​មុខងារ​ការពិភាក្សា​នៅក្នុង​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​រាយការណ៍​អំពី​ការរំលោភ​បំពាន សារ​ឥត​បាន​ការណ៍ កម្រង​អនុស្សាវរីយ៍​ដែល​មិន​សមរម្យ និង​ខ្លឹមសារ​ផ្សេងទៀត​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?