តើ​ខ្ញុំ​អាច​ភ្ជាប់​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ទៅនឹង​បុគ្គល​ម្នាក់​នៅ​លើ​មែកធាង​គ្រួសារ​ដោយ​របៀប​ណា ?

សូម​ប្រើ​តំណភ្ជាប់​ប្រអប់​ប្រភព​ដើម្បី​បន្ថែម​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ទាំងឡាយ​ទុក​ជា​ប្រភព​មួយ​ទៅនឹង​បុព្វការីជន​របស់​អ្នក​នៅលើ​មែកធាង​គ្រួសារ ។ 

    ជំហាន ( វិបសាយ )

    1. សូម​ចូលទៅ​ក្នុង កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ 
    2. នៅ​ផ្នែកខាង​លើ​ទំព័រ សូម​ចុចលើ ស្រាវជ្រាវ ។ 
    3. សូមចុចលើ កំណត់ត្រា ។ 
    4. សូម​វាយបញ្ចូល​លក្ខខណ្ឌ​ស្រាវជ្រាវ​របស់​អ្នក ហើយ​សូម​ចុចលើ ស្រាវជ្រាវ ។ 
    5. សូម​ចុចលើ​លទ្ធផល​ស្រាវជ្រាវ​ដែល​អ្នក​ចាប់​អារម្មណ៍ ។ 
    6. សូម​ចុចលើ ភ្ជាប់​ទៅ​មែកធាង​គ្រួសារ ។ ( កំណត់ត្រា​ភ្ជាប់​ជាមួយ​មែកធាង​គ្រួសារ​ទៅនឹង [ ឈ្មោះ ] នឹង​បង្ហាញឡើង ប្រសិនបើ​កំណត់ត្រា​ដែល​បានភ្ជាប់​នោះ ក្លាយ​ជា​ប្រភព​មួយ​រួច​រាល់ហើយ ) ។
    7. សូម​ស្រាវជ្រាវ​ឈ្មោះ​របស់​បុព្វការីជន​របស់​អ្នក​នៅក្រោម « បញ្ជី​ប្រវត្តិ » ឬ « ការផ្គូផ្គង​ដែល​អាច​មាន » ។ សូមចុចលើ ជ្រើសរើស ។
      • ប្រសិនបើ​អ្នក​មិន​ឃើញ​ការផ្គូផ្គង​ទេ សូម​ស្រាវជ្រាវ​តាមរយៈ​អត្តលេខ​ជំនួស​វិញ សូម​ចុចលើ ត្រឹមត្រូវ ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​ទេ សូម​ចុចលើ​ប៊ូតុង ត្រឡប់​ក្រោយ នៅលើ​ទំព័រ​រុករក​របស់​អ្នក​ដើម្បី​ត្រឡប់​ទៅកាន់​ទំព័រ​មុន​វិញ ។ អ្នក​អាច​ព្យាយាម​ភ្ជាប់​ជាមួយ​កំណត់ត្រា​ម្តងទៀត នៅពេល​អ្នក​មាន​ព័ត៌មាន​ចាំបាច់ ។ 
    8. នៅពេល​តំណភ្ជាប់​ប្រអប់​ប្រភព​បើក អ្នក​ឃើញ​មាន​ជួរឈរ ២ ។ នៅ​ខាងឆ្វេង​គឺជា​ព័ត៌មាន​មកពី​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។ នៅ​ខាង​ស្តាំ​គឺជា​ព័ត៌មាន​មកពី​មែកធាង​គ្រួសារ ។ ប្រសិនបើ​ព័ត៌មាន​នៅលើ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ផ្គូផ្គង​ទៅនឹង​បុគ្គល​នៅ​ខាង​ស្តាំ សូម​ចុចលើ បន្ថែម ។ សូម​វាយបញ្ចូល​ការពន្យល់ ហើយ​សូម​ចុចលើ ភ្ជាប់ជាមួយ ។
      • អ្នក​នឹង​ឃើញ​ម៉ឺនុយ រាង​ចតុកោណកែង​ធ្លាក់​ចុះ តូចមួយ ប្រសិនបើ​ព័ត៌មាន​លើ​ឯកសារ​ប្រវត្តិសាស្រ្ត​ផ្គូផ្គង​ច្រើន​ជាង​បុគ្គល​ម្នាក់ ។ ដើម្បី​មើលឃើញ​បញ្ជី​ឈ្មោះ សូម​ចុចលើ​ម៉ឺនុយ​នេះ ។ សូម​ជ្រើសរើស​ឈ្មោះ​ណា​ដែល​អនុវត្ត ។ 
      • ប្រសិន​បើ​ព័ត៌មាន​លើ​ឯកសារ​ប្រវត្តិសាស្រ្ត​មិន​ផ្គូផ្គង​នឹង​បុព្វការីជន​របស់​អ្នក​ទេ សូម​ចុចលើ ពុំ​ត្រូវ​គ្នា ។ សូម​វាយបញ្ចូល​ការពន្យល់ ហើយ​សូម​ចុច រក្សាទុក ។
      • ប្រសិន​បើ​អ្នក​មិន​ជាក់​ច្បាស់​ទេ សូម​ចុចលើ បោះបង់ ។
    9. ប្រសិនបើ​តំណភ្ជាប់​ប្រអប់​ប្រភព​ផ្គូផ្គង​នឹង​កំណត់ត្រា​សមាជិក​គ្រួសារ​ដទៃទៀត នោះ​តំណភ្ជាប់​ប្រៀបធៀប​នឹង​បង្ហាញ​ឡើង​នៅជិត​នឹង​សមាជិក​គ្រួសារ​ម្នាក់ៗ ។ សូម​ចុចលើ ប្រៀបធៀប ហើយ​បន្ត​ដូច​ខាងលើ​សម្រាប់​សមាជិក​គ្រួសារ​បន្ថែម​ម្នាក់ៗ ។
      • កំណត់ត្រា​មួយ​ចំនួន​មាន​ព័ត៌មាន​អំពី​បុគ្គល​ម្នាក់​ដែល​បច្ចុប្បន្ន​មិន​ជាប់​ទាក់ទង​ទៅនឹង​គ្រួសារ​ទេ ។ សូម​ចុចលើ បន្ថែម ហើយ​បង្កើត​បុគ្គលថ្មី​នៅលើ​មែកធាង​គ្រួសារ ។ 

    ជំហាន ( កម្មវិធីឧបករណ៍ចល័ត )

    1. សូម​បើក​មែកធាងគ្រួសារ​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត ។
    2. សូម​ចុចលើ ស្រាវជ្រាវ​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។ 
      • កម្មវិធី Apple iOS ៖ សូម​ចុចលើ ច្រើនទៀត នៅ​ជ្រុង​ស្តាំដៃ​ខាងក្រោម​អេក្រង់ ។ នៅលើ​ម៉ឺនុយ​ដែល​បង្ហាញ​ឡើង សូម​ចុច ស្រាវជ្រាវ​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។ 
      • កម្មវិធី Android ៖ សូម​ចុច​លើ របារ​ម៉ឺនុយ ៣ នៅ​ផ្នែក​ខាងលើ​អេក្រង់ ។ នៅលើ​ម៉ឺនុយ​ដែល​បង្ហាញ​ឡើង សូម​ចុចលើ ស្រាវជ្រាវ​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។ 
    3. សូម​វាយបញ្ចូល​លក្ខខណ្ឌ​ស្រាវជ្រាវ​របស់​អ្នក ហើយ​សូម​ចុចលើ ស្រាវជ្រាវ ។ 
    4. សូម​ចុចលើ​លទ្ធផល​ស្រាវជ្រាវ​ដែល​អ្នក​ចាប់​អារម្មណ៍ ។ 
    5. សូម​ចុចលើ ភ្ជាប់​ទៅ​មែកធាង​គ្រួសារ ឬ ត្រួត​ពិនិត្យ ហើយ​ភ្ជាប់​កំណត់ត្រា ។ ប្រសិនបើ​អ្នក​ឃើញ « ភ្ជាប់ជាមួយ​មែកធាង​គ្រួសារ​ទៅនឹង [ ឈ្មោះ ] » ឬ « ភ្ជាប់​ជាមួយ [ ឈ្មោះ ] » កំណត់ត្រា​ដែល​បាន​ភ្ជាប់​ជាមួយ​ក្លាយជា​ប្រភព​មួយ​រួច​រាល់ហើយ ។
    6. សូម​ស្រាវជ្រាវ​ឈ្មោះ​របស់​បុព្វការីជន​របស់​អ្នក​នៅក្រោម « បញ្ជី​ប្រវត្តិ » ឬ « ការផ្គូផ្គង​ដែល​អាច​មាន » ។ សូម​ចុចលើ ជ្រើសរើស ។
      • ប្រសិនបើ​អ្នក​មិន​ឃើញ​ការផ្គូផ្គង​ទេ សូម​ស្រាវជ្រាវ​តាមរយៈ​អត្តលេខ​វិញ សូម​ចុចលើ ត្រឹមត្រូវ ។
      • ប្រសិនបើ​អ្នក​មិន​ស្គាល់​អត្តលេខ​ទេ សូម​បន្ត​ការស្រាវជ្រាវ​រហូត​ដល់​អ្នក​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​បន្ត ។ 
    7. នៅពេល​តំណភ្ជាប់​ប្រអប់​ប្រភព​បើក អ្នក​ឃើញ​មាន​ជួរឈរ ២ ។ នៅ​ខាងឆ្វេង​គឺជា​ព័ត៌មាន​មកពី​កំណត់ត្រា​ប្រវត្តិសាស្រ្ត ។ នៅ​ខាង​ស្តាំ​គឺជា​ព័ត៌មាន​មកពី​មែកធាង​គ្រួសារ ។ ប្រសិនបើ​ព័ត៌មាន​នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ផ្គូផ្គង​នឹង​បុគ្គល​នៅ​ខាង​ស្តាំ សូម​ចុចលើ បន្ថែម ។ សូម​វាយ​បញ្ចូល​ការពន្យល់ និង​ចុចលើ ភ្ជាប់ ។
      • អ្នក​ឃើញ​ម៉ឺនុយ រាង​ចតុកោណកែង​ធ្លាក់​ចុះ តូចមួយ ប្រសិនបើ​ព័ត៌មាន​លើ​ឯកសារ​ប្រវត្តិសាស្រ្ត​ផ្គូផ្គង​ច្រើន​ជាង​បុគ្គល​ម្នាក់ ។ ដើម្បី​មើលឃើញ​ឈ្មោះ សូម​ចុចលើ​ម៉ឺនុយ​នោះ ។ សូម​ជ្រើសរើស​ឈ្មោះ​ណា​ដែល​អនុវត្ត ។ 
      • ប្រសិន​បើ​ព័ត៌មាន​លើ​ឯកសារ​ប្រវត្តិសាស្រ្ត​មិន​ផ្គូផ្គង​នឹង​បុព្វការីជន​របស់​អ្នក​ទេ សូម​ចុចលើ ពុំ​ត្រូវ​គ្នា ។ សូម​វាយ​បញ្ចូល​ការពន្យល់ និង​ចុចលើ រក្សាទុក ។
      • ប្រសិន​បើ​អ្នក​មិន​ជាក់​ច្បាស់​ទេ សូម​ចុចលើ បោះបង់ ។
    8. ប្រសិនបើ​តំណភ្ជាប់​ប្រអប់​ប្រភព​ផ្គូផ្គង​នឹង​កំណត់ត្រា​សមាជិក​គ្រួសារ​ដទៃទៀត នោះ​តំណភ្ជាប់​ប្រៀបធៀប​នឹង​បង្ហាញ​ឡើង​នៅជិត​នឹង​សមាជិក​គ្រួសារ​ម្នាក់ៗ ។ សូម​ចុចលើ ប្រៀបធៀប ហើយ​បន្ត​ដូច​ខាងលើ​សម្រាប់​សមាជិក​គ្រួសារ​បន្ថែម​ម្នាក់ៗ ។
      • ប្រសិនបើ​កំណត់ត្រា​មាន​ព័ត៌មាន​អំពី​បុគ្គល​ម្នាក់​ដែល​បច្ចុប្បន្ន​មិន​ជាប់​ទាក់ទង​ទៅនឹង​គ្រួសារ​នៅ​ខាង​ស្តាំដៃ​ទេ សូម​ចុចលើ បន្ថែម ហើយ​សូម​បំពេញ​ដំណើរការ​ដើម្បី​បង្កើត​បុគ្គល​ថ្មី​ម្នាក់​នៅលើ​មែកធាង​គ្រួសារ ។

    ជំហាន ( មែកធាងគ្រួសារមិនពេញលេញ )

    អ្នក​មិន​អាច​ស្រាវជ្រាវ និង​ភ្ជាប់​ជាមួយ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​តាមរយៈ​មែកធាង​គ្រួសារ​មិន​ពេញលេញ​នោះ​បានទេ ។ សូម​ប្រើ គេហទំព័រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ធម្មតា ឬ​កម្មវិធី​ឧបករណ៍​ចល័ត ។ 

    អត្ថបទដែលទាក់ទង

    តើ​ខ្ញុំ​ភ្ជាប់​ប្រភព​មួយ​មក​ពី​ប្រអប់​ប្រភព​ដោយ​របៀប​ណា ?
    ទទួល​បាន​ច្រើន​បំផុត​មកពី​ការស្រាវជ្រាវ​របស់អ្នក ៖ ការយល់ដឹង​អំពី​ទំព័រ​ស្រាវជ្រាវ​កំណត់ត្រា

    តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?