តើ​ខ្ញុំ​ស្នើសុំ​ឲ្យ​ផ្ញើ​លេខកូដ​បញ្ជាក់​ឡើងវិញ​ដើម្បី​ធ្វើឲ្យ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់ខ្ញុំ​សកម្មឡើងវិញ​ដោយ​របៀបណា ?

នៅពេល​អ្នក​ចុះឈ្មោះ​បើក​គណនី​នៅលើ​គេហទំព័រ FamilySearch.org អ្នក​អាច​ប្រើ​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក ដើម្បី​បញ្ជាក់​អត្តសញ្ញាណ និង​ធ្វើឲ្យ​គណនី​របស់​អ្នក​សកម្ម​ឡើងវិញបាន ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្ញើ​សារ​ជាអក្សរ​ទៅ​អ្នក ដែល​មាន​លេខកូដ​បញ្ជាក់​ចំនួន ៦ ខ្ទង់ ។ ប្រសិនបើ​អ្នក​មិន​បាន​ទទួល​លេខកូដ​ទេ សូម​បញ្ជាក់​ថា លេខ​ទូរសព្ទ​ដៃ​ដែល​អ្នក​បាន​វាយបញ្ចូល​នោះ​គឺ​ត្រឹមត្រូវ ។ ក្រោយពី​កែតម្រូវ​លេខ​ទូរសព្ទ​ហើយ អ្នក​អាច​ស្នើសុំ​លេខកូដ​បញ្ជាក់​ថ្មី​បាន ។

បញ្ជាក់លេខទូរសព្ទដៃរបស់អ្នក

  1. សូម​ចូល​ទៅ​គេហទំព័រ FamilySearch.org ។
  2. នៅ​កែង​ស្ដាំ​ខាងលើ សូម​ចុច​លើ​ឈ្មោះ​របស់​អ្នក ហើយ​បន្ទាប់​មក​ចុច​លើ ការកំណត់ ។
  3. សូម​បញ្ជាក់​ថា លេខ​ទូរសព្ទ​ដៃ​នេះ​គឺ​ត្រឹមត្រូវ ។ ប្រសិនបើ​វា​មិន​ត្រឹមត្រូវ​ទេ សូម​ចុច​លើ កែសម្រួល ហើយ​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។
  4. សូម​ចុចលើ រក្សាទុក ។

ផ្ញើលេខកូដបញ្ជាក់ម្ដងទៀត

ប្រសិនបើ​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក​ត្រឹមត្រូវ​ហើយ អ្នក​អាច​ស្នើសុំ​លេខកូដ​បញ្ជាក់​ថ្មី​មួយ​ដើម្បី​ធ្វើឲ្យ​គណនី​របស់​អ្នក​សកម្ម ។ លេខកូដ​នេះ​មាន​សុពលភាព​រយៈពេល ២០ នាទី ចាប់ពី​ពេល​ដែល​វា​បាន​ផ្ញើ​ទៅ ។

ប្រសិនបើ​អ្នក​អាច​ចូល​ប្រើ​គណនី​របស់អ្នក​នៅលើ​គេហទំព័រ FamilySearch.org បាន ៖

  1. សូម​ចូល​ទៅ​គេហទំព័រ FamilySearch.org ។
  2. នៅ​កែង​ស្ដាំ​ខាងលើ សូម​ចុច​លើ​ឈ្មោះ​របស់​អ្នក ហើយ​បន្ទាប់​មក​ចុច​លើ ការកំណត់ ។
  3. នៅពី​ក្រោម​លេខ​ទូរសព្ទ​ដៃ​របស់​អ្នក សូម​ចុច​លើ បញ្ជាក់​លេខ​ទូរសព្ទ​នេះ ។
  4. នៅពេល​អ្នក​ទទួល​បាន​លេខកូដ​ថ្មី​នេះ​នៅលើ​ទូរសព្ទ​របស់​អ្នក សូម​វាយបញ្ជូល​លេខកូដ​បញ្ជាក់​ថ្មី​នេះ​នៅក្នុង​ប្រអប់​នៅក្រោម បញ្ចូល​លេខកូដ​បញ្ជាក់ ។ កំណត់​ចំណាំ ៖ ប្រសិនបើ​អ្នក​ចង់​ឲ្យ​ផ្ញើ​លេខកូដ​ម្ដងទៀត សូម​ចុច​លើ ផ្ញើ​លេខកូដ​ម្ដងទៀត ។
  5. សូម​ចុច បញ្ជាក់ ។

ប្រសិនបើ​អ្នក​មិន​អាច​ចូល​ប្រើ​គណនី​របស់​អ្នក​នៅលើ​គេហទំព័រ FamilySearch.org បាន​ទេ ៖

  1. សូម​ទាក់ទង​ទៅ ជំនួយ​គាំទ្រ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។
  2. យើង​ត្រូវតែ​បញ្ជាក់​ព័ត៌មាន​ដែល​អ្នក​បាន​ប្រើ ដើម្បី​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ។
  3. យើង​នឹង​ផ្ញើ​លេខកូដ​បញ្ជាក់ ៦ ខ្ទង់​ម្ដងទៀត ដើម្បី​ធ្វើឲ្យ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក​សកម្ម ។
  4. សូម​ចូល​ទៅ​គេហទំព័រ verify.fs.org ។
  5. សូម​វាយបញ្ចូល​លេខ​កូដ​បញ្ជាក់ ៦ ខ្ទង់​នោះ​ទៅក្នុង​ប្រអប់​លេខកូដ​បញ្ជាក់​នៅលើ​អេក្រង់ ។
  6. សូម​ចុចលើ រក្សាទុក ។

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​បង្កើត​គណនី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ដោយ​ឥតគិត​ថ្លៃ​តាម​របៀបណា ?
តើ​ខ្ញុំ​ស្នើសុំ​ឲ្យ​ផ្ញើ​លេខកូដ​បញ្ជាក់​ឡើងវិញ ដើម្បី​ធ្វើឲ្យ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​ខ្ញុំ​សកម្ម​ដោយ​របៀបណា ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?