ខ្ញុំ​បាន​ភ្លេច​ពាក្យ​សម្ងាត់ ឬ​ឈ្មោះ​អ្នកប្រើ Workforce របស់​ខ្ញុំ

ប្រសិនបើ​អ្នក​ជា​បុគ្គលិក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អ្នក​ផ្សព្វផ្សាយ​សាសនា គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ស្ម័គ្រចិត្ត ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនា នោះ​គណនី​សាសនាចក្រ​របស់​អ្នក​គឺ​ជា​គណនី « workforce » ។ ដំណើរការ​សម្រាប់​ការស្ដារ​គណនី workforce ឡើងវិញ ចាប់ផ្ដើម​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ 

សមាជិក​ដែល​មាន​គណនី workforce មិន​អាច​ប្រើ​លេខ​កំណត់ត្រា​សាសនាចក្រ​របស់​ពួកគេ សម្រាប់​ស្ដារ​គណនី​ឡើងវិញ​បានទេ ។ 

ជំហានទាំងឡាយ

  1. សូម​ចាប់ផ្ដើម​នៅ​គេហទំព័រ ChurchofJesusChrist.org ។
  2. នៅ​ត្រង់​ជ្រុង​ខាងលើ​ផ្នែក​ខាងស្ដាំ សូម​ចុច​រូប​តំណាង​ស្រមោល​នៅត្រង់​ខាងលើ​ផ្នែក​ខាងស្ដាំ ។
  3. សូម​ចុច​លើ ចូល ។
  4. សូម​ចុច​លើ ខ្ញុំ​បាន​ភ្លេច​ឈ្មោះ​អ្នកប្រើ ឬ​ពាក្យ​សម្ងាត់​របស់​ខ្ញុំ ។
  5. សូម​ចុច​លើ​ជម្រើស​ស្ដារ​ឡើងវិញ ហើយ​វាយ​បញ្ចូល​ព័ត៌មាន​ដែល​ស្នើសុំ ។ អ្នក​ត្រូវតែ​ប្រើ​វិធី​ស្ដារ​ឡើងវិញ ទាំង២ នោះ ។ ជម្រើស​ដែល​មាន​អាស្រ័យ​លើ​អ្វី ដែល​ជាជម្រើស​ដែល​បាន​កំណត់​នៅលើ​គណនី​សាសនាចក្រ​របស់​អ្នក ។
    • ប្រសិនបើ​អ្នក​ប្រើ​ជម្រើស​សារ​ជាអក្សរ ឬ​អ៊ីមែល នោះ​លេខកូដ ឬ​តំណ​ភ្ជាប់​នឹង​ផុត​កំណត់​ក្នុង​រយៈពេល ២០ នាទី ។
    • ចម្លើយ​ចំពោះ​សំណួរ​សុវត្ថិភាព​គឺ​ទាល់តែ​ត្រូវ​ទាំងអស់ ។ ប្រសិនបើ​អ្នក​មិន​អាច​ឆ្លើយ​សំណួរ​សុវត្ថិភាព​បាន ឬ​ប្រើ​ជម្រើស​ផ្សេងទៀត​បានទេ សូម​ទាក់ទង​ទៅកាន់​នាយកដ្ឋាន​សេវាកម្ម​ទូទាំង​ពិភពលោក តាមរយៈ​លេខ ១-៨៥៥-៥៣៧-៤៣៥៧ ( សូម​ជំនួយ ) ដើម្បី​សូម​ជំនួយ​ទាក់ទង​ទៅនឹង​គណនី ។
    • ដើម្បី​ទទួល​បាន​ជំនួយ សូម​ចុច​លើ​តំណ ជំនួយ នៅលើ​អេក្រង់ ។ ចេញ​មកពី​ជំនួយ សូម​អ្នក​អាន​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​សួរ​ជាញឹកញាប់ សួរ​សំណួរ​នៅក្នុង​កិច្ចប្រជុំ ឬ​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​សេវាកម្ម​ទូទាំង​ពិភពលោក ។
  6. សូម​វាយ​បញ្ចូល និង​បញ្ជាក់​ពាក្យ​សម្ងាត់​ថ្មី​របស់​អ្នក ។ ការផ្តល់​មតិយោបល់​នឹង​បង្ហាញ​ឡើង ប្រសិនបើ​ពាក្យ​សម្ងាត់​របស់​អ្នក​មិន​រឹងមាំ​គ្រប់គ្រាន់​ទេនោះ ។ ឈ្មោះ​អ្នកប្រើ​របស់​អ្នក​អាច​មើលឃើញ​នៅ​ក្បែរ​ផ្នែក​ខាង​លើ​នៃ​អេក្រង់ ។
  7. សូម​ចុចលើ កំណត់​ពាក្យ​សម្ងាត់​ថ្មី ។
  8. ប្រសិនបើ​អ្នក​កំពុង​ប្រើ​កុំព្យូទ័រ​របស់​សាសនាចក្រ សូម​បើក​កុំព្យូទ័រ​របស់​អ្នក​ឡើងវិញ ។ អ្នក​ពុំ​ចាំបាច់​ត្រូវ​ធ្វើ​បែប​នេះ​នៅលើ​កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់អ្នក​ឡើយ ។

ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​បន្ថែម​ទៀត​ជាមួយនឹង​បញ្ហា​គណនី សូម​ទាក់ទង​ទៅ ជំនួយ​គាំទ្រ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ 

អត្ថបទដែលទាក់ទង

តើ​ខ្ញុំ​ផ្ញើ​អ៊ីមែល​បញ្ជាក់​ម្ដងទៀត​ដោយ​របៀប​ណា ?
តើ​ខ្ញុំ​ផ្ញើ​លេខកូដ​បញ្ជាក់​ម្ដងទៀត​ដោយ​របៀប​ណា ?
ហេតុអ្វី​គណនី​របស់​ខ្ញុំ​មិនមាន​ការស្ដារ​ការចូល​ឡើងវិញ ?

តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ ?